ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ពិភាក្សា​ការងារ​ ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​សឹង្ហ​បូរី​
នាយកដ្ឋានព័ត៌មាន(៣)
174
525 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ពិភាក្សា​ការងារ​ ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​សឹង្ហ​បូរី​

    ក្នុ​ង​ឱកាស​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​ លើក​ទី​១៧ នៅ​ប្រទេស​សឹង្ហ​បូរី​ (Shangri-LaDia ​no​ logur​) ​នា​ថ្ងៃ​ទី​១ ​ខែ​មិថុនា​​ ឆ្នាំ២០១៨ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារ​ជាតិ​​ អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម សុវត្ថិ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ ​និង​​កិច្ចការ​បរទេស​​ ក្រសួង​ការពារ​ជាតិ ​បាន​ជួប​​ពិភាក្សា​​​ការ​ងារ​ទ្វេ​ភា​គី​ ជា​មួយ​ប្រមុខ​ការ​ពារ​ជាតិ​ប្រទេស​សឹង្ហ​បូរី​ ឯកឧត្តម ​Ng ​Eng ​Hen ​រដ្ឋមន្ត្រី​​ការពារ​​ជាតិ​​សឹង្ហ​បូរី ​នៅ​ក្នុង​សណ្ឋគារ​សាង​គ្រី​ឡា​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារ​ជាតិ​​ និងឯកឧត្តម ​Ng ​Eng ​Hen ​រដ្ឋមន្ត្រី​​ការពារ​​ជាតិ​​សឹង្ហ​បូរី ​

     នៅ​ក្នុង​ជំនួប​នោះ​​ ឯកឧត្តម​  Ng Eng Hen ​បាន​លើក​ឡើង​​អំពី​​បញ្ហា​ភេរវកម្ម​ ដែល​បាន​កើត​មាន​ឡើង​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នា​​ពេល​​កន្លង​មក ​ដែល​ព្រឹត្តការណ៍​នេះ ​ត្រូវ​បាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​សឹង្ហ​បូរី​ ចាត់​ទុក​ថា​ បាន​វាយ​ប្រហារ​​មក​លើ​​គ្រួសារ​​​ប្រទេស​អាស៊ាន​។ ទាក់​​ទង​​ទៅ​នឹង​សំណួរ​​របស់​​ប្រមុខ​ការពារ​ជាតិ​សឹង្ហ​បូរី ​ដែល​​បាន​សួរ​ថា៖​​ តើ​កម្ពុជា​មាន​​ទទួល​រង​​ផល​ប៉ះពាល់​​ដោយ​អំពើ​​ភេរវកម្ម​ដែល​​ឬ​ទេរ? ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា៖​ នៅ​កម្ពុជា​​មិន​មាន​អ្វី​កើត​ឡើង​ដោយ​សារ​អំពើ​​ភេរវកម្ម​នោះ​ទេ​ ដោយ​កម្ពុជា​មាន​សុខ​ដុមណីយ៍​កម្ម​ផ្នែក​សាសនា ​ហើយ​កម្ពុជា​ធ្វើ​ការ​​គ្រប់​គ្រង​រាល់​ច្រក​ចេញ​​ចូល​បាន​ល្អ​។ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ទៀត​ថា៖​ រាជរដ្ឋា​ភិបាល​​កម្ពុជា​ បាន​យក​ចិត្ត​ទុក​ដាក់​ តាម​ដាន​​ស៊ើប​​អង្កេត​ជា​ប្រចាំ ​ដើម្បី​ទប់​ស្កាត់​រាល់​ឧបាយ​កល​ នៃ​​អំពើ​ភេរ​វកម្ម​នេះ ​កុំ​អោយ​​កើត​មាន​ឡើង​។ ​​ទទឹម​នេះ​​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បន្ត​ចូល​រួម​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ ប្រឆាំង​អំពើ​ភេរវកម្ម​ថែម​ទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯ​កឧត្តម ​Ng Eng Hen រដ្ឋមន្ត្រី​​ការ​ពារ​​ជាតិ​​សឹង្ហ​បូរី ​បាន​បញ្ជាក់​ថា៖ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៧ ​ឆ្នាំ​២០១៨ ​នឹង​ផ្តោត​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​ ឥណ្ឌូ ​ប៉ា​ស៊ី​ហ្វ៊ិក​។​ ក្នុង​ឱកាស​នោះ​ដែល​ ប្រមុខ​ការពារ​ជាតិ​ទាំង​ពីរ ​កម្ពុជា​​ និង​សឹង្ហ​បូរី​ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ស្តី​អំពីំ​ដំណើរការ​​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ​ដែល​ក្នុង​រយៈពេល​កន្លង​មក​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​ការ​ពារ​ជាតិ​​អាស៊ាន​បូក​ ​ធ្លាប់​បាន​ប្រជុំ​បូក​ជា​មួយ ​ចិន ​ជប៉ុន ​និងសហរដ្ឋ​អាមេរិក​ ហើយ​សំរាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​អាស៊ាន​បូក​ ដែល​​ត្រូវ​ប្រជុំ​បន្ត​ជា​មួយ​ដៃ​គូរ​ដ៏ទៃ​ទៀត ​ត្រូវ​បាន​រដ្ឋមន្ត្រី​ការពារជាតិ​​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​ទុក​អោយ​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​អាស៊ាន​ បន្ត​ធ្វើ​ការ​ពិភាក្សា​គ្នា​នៅ​ពេល​ខាង​មុខ​បន្ត​ទៀត​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ