ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំផន ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឃ្លាំង​ដាក់​​គ្រាប់​បែក​គីមី ​និង​គិលាន​ដ្ឋាន ​របស់​អគ្គលេខា​ធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិអាវុធ​គីមី​
នាយកដ្ឋានព័ត៌មាន(៣)
177
524 ឯកឧត្តម​​ ម៉ឹង ​សំផន ​​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​​ប្រាស់​​ឃ្លាំង​​ដាក់​​គ្រាប់​បែក​គីមី ​​និង​​គិលាន​​ដ្ឋាន ​​របស់​​អគ្គលេខា​​ធិការ​​ដ្ឋាន​​ អាជ្ញាធរ​​ជាតិអាវុធ​​គីមី​​

     នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ​២រោច ​ខែជេស្ឋ​ ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ ​​ឯកឧត្តម​ នាយ​ឧត្តមសនីយ៍ ​ម៉ឹង ​សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឃ្លាំង​ដាក់​គ្រាប់​បែក​គីមី ​និង​គិលានដ្ឋាន ​របស់​អគ្គលេខា​ធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិ​គីមី​សាស្រ្ត​ ក្រសួង​ការពារ​ជាតិ ​ស្ថិត​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ ពិសោធន៍ ​សារ​ធាតុ​អាវុធ​គីមី ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ

     ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ម៉ឹង សំផន​ មាន​ប្រសាសន៍​ថ្លែង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មីៗ​ ដែល​បាន​សម្ពោធ​នា​ថ្ងៃ​នេះ​ ជា​មោនភាព​របស់​អាជ្ញាធរ​គីមី​សាស្ត្រ​ដែល​ទទួល​បាន​អគារ​ថ្មី​ និង​គិលាន​ដ្ឋាន​ ដែល​​បង្ក​ការ​ងាយ​ស្រួល​ដល់​បុគ្គលិក​យើង​។​ ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ រដ្ឋ​លេខា​ធិការ​ ក៏​បាន​ផ្តាំ​ផ្ញើរ​ត្រូវ​ចេះ​ថែ​ទាំ​ឱ្យ​បាន​ល្អ​ ដើម្បី​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​ នឹង​ជា​ផល​ប្រយោជន៍​រួម​។​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ម៉ឹង សំផន បាន​ផ្តល់​នូវ​អំណោយ ​និង​ថវិកា​មួយ​ចំនួន​ជូន​ប្រជាពល​រដ្ឋ​ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ