ព័ត៌មាន

ឯកឧត្តម ​ប៉ុល ​សារឿន ​ត្រួត​ពិនិត្យ​ និង​ទស្សនា​ការ​បាញ់​សាក​ល្បង​គ្រាប់​ពិត ​លំហាត់​សម​យុទ្ធ​ហនុ​មាន​មាស​២០១៨
នាយកដ្ឋានព័ត៌មាន(៣)
222
519 ឯកឧត្តម ​ប៉ុល ​សារឿន ​ត្រួត​ពិនិត្យ​ និង​ទស្សនា​ការ​បាញ់​សាក​ល្បង​គ្រាប់​ពិត ​លំហាត់​សម​យុទ្ធ​ហនុ​មាន​មាស​២០១៨

    នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ​ ១៤កើត ​ខែ​ជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​​ទី២​៨​​ ​ខែ​​ឧសភា​​នេះ ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ប៉ុល ​សារឿន អគ្គ​មេ​បញ្ជាការ​ ​​នៃ​​កង​យោធពល​​ខេមរភូមិន្ទ​ ​បា​ន​​ចុះ​​ត្រួត​​ពិនិត្យ​​ និង​​ទស្សនា​​ការ​​បាញ់​​​សាក​​ល្បង​​បាញ់​គ្រាប់​​ពិត​ ហនុ​មាន​មាស ​ឆ្នាំ២០១៨ ​​ប្រភេទ​អាវុធ​ប្រតិកម្ម​ BM-21​ និង​អាវុធ​អូស​ស​ណ្តូង​ នៅ​​ភូមិ​ត្រពាំងវែ​​ង​ ឃុំ​ត្រពាំង​រាំ​ង​ ស្រុក​ជុំ​គិ​រី​ ខេត្ត​កំពត​​។​​ ក្នុ​ង​ឱកាស​នោះ​ក៏​មាន​វត្ត​មាន​ផង​ដែរ ​ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៍ ​​ហ៊ីង ​ប៊ុនហៀង ​​​អគ្គ​មេបញ្ជាការ​រង ​និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់​ អគ្គ​មេបញ្ជាការ​រង ​នៃ​​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​ប្រធាន​ គណៈកម្មាការ​រៀប​​ចំ​លំហាត់​បាញ់​គ្រាប់​​ពិត​​ហនុមាន​មា​ស​ឆ្នាំ២០១៨​ នៃ​ខ.ភ.ម។

     លំហាត់​​បាញ់​​គ្រាប់​​ពិត​​ហនុ​មាន​មាស​ឆ្នាំ​2018​ នៃ ​ខ.ភ.ម​ បាន​ដោយ​ផ្តោត​ទៅ​​លើ​ខ្លឹម​សារ​ នៃ​​យុទ្ធនា​ការ​យាន​យន្ត​វាយ​បក​កម្ទេច​ទី​តាំង​ខ្មាំង​។​ ក្នុង​គោល​បំណង ​ដើម្បី​​ពង្រឹង​បង្កើន​​សមត្ថភាព​ ​ចំណេះ​ដឹង ​និង​ជំនាញ​នាយ​ទាហាន ​នាយ​ទា​ហាន​រង ​និង​ពល​ទា​ហាន ​នៃ​ខ.ភ.ម ​ក្នុង​កិច្ចការ​ពារ​បូរណភាព​ទឹក​ដី ​នា​ពេល​បច្ចុប្បន្ន ​និង​អនាគត​។ ​ម្យ៉ាង​ទៀត​ដើ​ម្បី​ត្រួត​​ពិនិត្យ​​ វាស់​ស្ទង់ ​សមត្ថភាព​​កង​​ទ័ព​​ ក្រោយ​ពី​ធ្វើ​ការ​ហ្វឹក​ហ្វឺន​តាម​បណ្តា​សាលា ​និង​កង​ឯក​ភាព​រួច​មក ហើយ​នេះ​ក៏​ពុំ​​មាន​​ការ​​គំរាម​​កំហែង​​ណា​​មួយ​​ទេ ​​ខណៈ​​ការ​​បាញ់​​នេះ​​ក៏​​នឹង​​ចំណាយ​​គ្រាប់​​ធន់​​ធ្ងន់​​ជាង​​មួយ​​ពាន់​​​គ្រាប់​​នោះ​​។ លំហាត់​​នេះ​​ធ្វើ​​ឡើង​​ក្នុ​ង​រូ​ប​​ភាព​​កង​​ពល​​តូច​អន្តរាគមន៍ ​វាយ​បក ​​ក្នុ​ង​​រចនា​​សម្ព័ន្ធ​​មាន​​ដូច​​ជា​ ​វរសេនា​​តូច​​រថពាស​​ដែក ​​មួយ​​វរសេនា​​តូច​​រថ​ក្រោះ ​​T55​​ មួយ​​វរសេនា​​តូច​​កាំភ្លើង​​ធំ​ ​និ​ង​​បង្កើន​​ថែម​​ឲ្យ​​កាំ​​ភ្លើង​​យុទ្ធ​សា​ស្រ្ត​ ​BM21 ​និង​RM70 ​​ជា​ដើម​។ ​ដោយ​មាន​លំហាត់​នៅ​ទីបញ្ជាការ ​លើ​ការងារ​សេ​នាធិ​ការ,​ ទី​ប​ញ្ជាការ​កង​ពល​តូច ​និង​ដឹក​នាំ​បញ្ជា​ប្រយុទ្ធ​។​ លំហាត់​ទីលាន ​មាន​ស៊ើប​ការណ៍,​ ការ​រាវ​មីន​ និង​កម្ទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ​ និង​កាំភ្លើង​បាញ់​​កម្ទេច​ខ្មាំង​​​​​ជួរ​មុខ។​​ ឯ​កឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត ​សារ៉ាត់ ​អគ្គមេ​បញ្ជាការរ​ង ​និងជា​ប្រធានគណៈកម្មាការ​រៀប​ចំ​​លំហាត់​បា​ញ់​គ្រា​ប់​ពិត​ហ​នុមានមា​ស​ឆ្នាំ២០១៨​ នៃខ.ភ.ម​ បាន​ឲ្យ​ដឹង​ថា ​នៅ​​ក្នុង​លំហាត់​នេះ ​មាន​រៀបចំ​ការ​សម្តែង​បាញ់​កាំ​​ភ្លើង​ធំ​122​ D30A ​ចំនួន​១​៨​ដើម,​ ​កាំភ្លើង​ធំ​152 D20 ​ចំនួន ​៤ដើម ​និង​អាវុធ​​ប្រ​តិកម្ម​BM21 ​និង​RM20​ ចំនួន ​២០​គ្រឿង ​ព្រម​ទាំង​ការ​រៀប​ចំ​​ទី​បញ្ជាការ​​របស់​កងព​ល​តូ​ច​។​ ​ឯកឧត្តម​ បាន​បញ្ជាក់​ថា ​​ការ​បាញ់​ចែក​ជា​ពីរ​ដំណាក់​កាល ​គឺ​បាញ់​​យក​​គោល​ដៅ ​និ​ង​បាញ់​ផ្តុំ​ ហើយកា​របា​ញ់​សាកល្បង​បាន​ប្រព្រឹត្ត​​បាន​យ៉ាង​ដោយ​ចំ​​គោល​ដៅ​​​១០០% ​ក្នុង​រង្វង់​ប្រតិបត្តិការ​ ៨០០​ទៅ​១​ពា​ន់​ម៉ែត្រ​។

    អគ្គ​មេបញ្ជាការ​ នៃ​កងយោធពល​ខេ​មរភូមិន្ទ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុល សារឿន ​បាន​ថ្លែង​ថា ​លំហាត់​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិត ​«ហនុ​មាន​មាស​ឆ្នាំ​២០១៨»​​​ គឺ​ធ្វើ​ឡើង​ដើម្បី​​បង្កើន​​​សមត្ថភាព​កង​ទ័ព​ និង​ការ​ពារ​ខ្លួន​ ពុំ​មាន​ការ​គំរាម​កំហែង​ណា​មួ​យនោះ​ឡើយ ​ខណៈ​​ប្រទេស​ជាតិ​​មាន​សុខ​សន្តិភាព​កង​ទ័ព​ត្រូវ​តែ​ឈ្លៀត​ឱកាស​ហ្វឹក​ហាត់​បន្ថែម​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​បាន​បន្ត​ថា​​ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​​ដែរ​ កង​ទ័ព​ត្រូវ​​តែ​​បំពាក់​នូវ​សព្វាវុធ​ទំនើប​ៗប​ន្ថែម​ និង​ត្រូវ​តែ​បង្កើន​នូវ​ជំនាញ​របស់​ខ្លួន​បន្ថែម​។​ ​ដើម្បី​ធ្វើ​យ៉ាង​​ណា​ពង្រឹង​សមត្ថភាព​ចំណេះ​ដឹង​ ជំនាញ ​និង​វាស់​ស្ទង់​សមត្ថភាព​របស់​​ ខ.ភ.ម ​ជា​ពិសេស ​ដើម្បី​ធ្វើ​​ជា​របង​ដ៏​រឹង​មាំ​ នៃ​កិច្ច​ការ​ពារ​ជាតិ ​ថែ​រក្សា​សន្តិភាព ​ការ​ពារ​បូរណភាពទឹ​ក​ដី​ ស្រប​​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ គឺ​មិន​ឈ្លា​ន​ពាន​គេ ​ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​​គេ​ឈ្លាន​ពាន​សូម្បី​តែ​មួយ​មី​ល្លី​ម៉ែត្រ​បាន​ឡើយ​នោះ​។ ជា​មួយ​គ្នា​នោះ​ឯកឧត្តម​ បាន​លើក​ឡើង​ទៀ​ត​ថា ​កង​ទ័ព​គ្មាន​ពេល​សម្រាក់​នោះ​ទេ​​ សម្រាប់​​កិច្ច​ការ​ងារ​ការ​ពារប្រ​ទេស​ជាតិ​នោះ ​បើ​ទោះ​បី​ជា​នា​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជា​​កំពុង​​មាន​​សុខ​សន្តិភាព​យ៉ាង​ណា​ក៏​ដោយ​នោះ​។​ ឯកឧត្តម​ ប៉ុល ​សារឿន ​បាន​បញ្ជាក់​ថា ​ពេល​​ប្រទេស​​មាន​សុខ​សន្តិភាព​ កង​ទ័ព​ត្រូវ​មាន​ភារ​កិច្ច​ហ្វឹក​ហ្វឺន​ន្ថែម ​ហើយ​ពេល​មាន​សកម្មភាព​បែប​នេះ​​គឺ​នឹង​ធ្វើ​ឲ្យ​កង​ទ័ព​កាន់​តែ​មាន​គុណ​ភាព​ និង​សមត្ថភាព​បន្ថែម​ទៀត ​ស្រប​ពេល​ដែល​កង​ទ័ព​កម្ពុជា​យើង ​បាន​ចូល​ដល់​កម្រិត​មួយ​គេ​ហៅ​ថា​កង​ទ័ព​មាន​លក្ខណៈ​អនុ្តរជាតិ​ ទាំង​នៅ​ក្នុង​តំបន់ ​និង​ពិភព​លោក ​ខណៈ​កង​ទ័ព​កម្ពុជា​រាប់​ពាន់​នាក់​ បាន​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​​នៅ​​បរទេស​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នោះ។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ហ៊ីង ប៊ុន​ហៀង ​​ក៏​បាន​នាំ​យក​​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន​សែន ​ឧបត្ថម្ភ​ដល់​សាលា​ស្រុក​ជុំ​គីរី ​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​០៨​គ្រឿង​,​ ព្រីន​ធឺរ​ចំនួន​០៨​គ្រឿង,​ ​វិទ្យុ​ទាក់​ទង ​និង​អង្ករ​ចំនួន​០៥តោន ​ព្រម​ទាំង​បាន​ចែក​ជូន​ថវិការ​ដល់​នាយ​ទាហាន​ និង​​ពល​ទាហាន ​ចូល​រួម​លំហាត់​សម​​យុទ្ឋ​​បាញ់​​គ្រាប់​ពិត​​ ហនុ​មាន​មាស ​ឆ្នាំ​២០១៨​នេះ​ផង​ដែ​រ។​ សូម​​បញ្ជាក់​​ថា​​ លំហាត់​សម​​យុទ្ឋ​​បាញ់​​គ្រា​ប់ពិ​ត​ដែល​​មាន​​លក្ខ​ណៈ​ទ្រង់​​ទ្រាយ​ធំ​ឆ្នាំ​នេះ​ជា​​​លើក​​ទី​៣​​ហើ​យ​​ ដោយ​លើ​ក​ទី១​ ប្រ​ព្រឹត្ត​ទៅ​កា​ល​ពី​ឆ្នាំ​២០១០​​ និង​​លើក​​ទី២​​ឆ្នាំ​​២០១៣​។ ​មាន​កម្លាំង​ចូល​រួម​ក្នង​លំហាត់​នេះ ​មាន​កម្លាំង​រួម​ចំនួន ​1948​នាក់ ​ក្នុ​ង​នោះ ក​ម្លាំង​អនុវត្ត​​លំហាត់ ​ចំនួន ​803​នាក់ ​និង​កម្លាំង​បំរើ​ការចំ​នួន1145នាក់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ