ព័ត៌មាន

ឯកឧត្តម​ ម៉ឹង សំផន ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល ​និង​បំពាក់​មេដាយ ​ជូន​អតីត​យុទ្ធជន​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
497
516 ឯកឧត្តម​ ម៉ឹង សំផន ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល ​និង​បំពាក់​មេដាយ ​ជូន​អតីត​យុទ្ធជន​កម្ពុជា​

     នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​ ១៣​កើត ​ខែ​ជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​​ទី​២៧​​ ​​ខែ​ឧសភា ​​ឆ្នាំ​​២០១៨​​នេះ​ ​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មុឹង ​សំផន ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ក្រុង​បាវិត​ និង​ស្រុក​ចន្ទ្រា​ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល ​និង​បំពាក់​មេ​ដាយ​ ជូន​អតីត​យុទ្ធ​ជន​កម្ពុជា ​មក​ពី​ស្រុក​ចន្ទ្រា​ និង​ក្រុង​បាវិត ​ខេត្ត​ស្វាយ​រៀង ​ចំនួន​២៩២​នាក់ ​នៅ​សាលា​បក្ស​ប្រជាជន​កម្ពុជា​ ស្រុក​ចន្ទ្រា​។​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មុឹង ​សំផន ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​

     ថ្លែង​ទៅ​កាន់​អង្គពិធី​នោះ​ ​ឯកឧត្តម​ មុឹង ​សំផន ​បាន​លើក​ឡើង​ថា​៖ ​សន្ដិភាព​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃ​នេះ ​គឺ​ជា​ស្នាដៃ​ដ៏​ធំ​ធេង​របស់​យុទ្ធ​ជន​យើង ​ដែល​គុណូបការៈ​នេះ យើង​ម្នាក់ៗមិន​អាច​បំភ្លេច​បាន​ទេ​។​ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ទៀត​ថា​៖​  ការ​បំពាក់​មេដាយ​ការពារ​ជាតិ ​ជូន​អតីយុទ្ធ​ជន​កម្ពុជា​ពេល​នេះ ​​កាន់​​តែ​បង្ហាញ​ច្បាស់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្ដេច​តេជោ ​ជា​នាយក​រដ្ឋមន្រ្ដី​ និង​ប្រធាន​សមាគម ​អតីត​យុទ្ធជន​កម្ពុជា ​មិន​ដែល​បំភ្លេច​គុណ​បំណាច់​របស់​បង​ប្អូន​ អតីត​យុទ្ធជន​ទាំង​អស់​ ដែល​បាន​លះ​បង់​ពេល​វេលា ​សេចក្ដី​សុខ​ សុភមង្គល​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ​ ដើម្បី​បុព្វ​ហេតុ ​រំដោះ​ជាតិ​ និង​ប្រជាជន​ឲ្យ​មាន​សុខ​សន្ដិភាព​ និង​ការ​អភិវឌ្ឍន៍​។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម​ មុឹង ​សំផន ​ក៏​បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​អតីតយុទ្ធជន​ទាំង​អស់​ ដែល​បាន​មក​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ​  ម្នាក់ៗ​ទទួល​នូវ​ប្រាក់​​ឧបត្ថម្ភ​ពី​ សម្តេច​តេជោ​ ហ៊ុន សែន និង​​​​ស​​ម្តេច​​ កត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន ​៥ម៉ឺន​រៀល​, សារ៉ុង១ ​និង​ក្រម៉ា​១​។​ បន្ទាប់​មក ​​ឯកឧត្តម ​មុឹង សំផន ​ក៏​បាន​បន្ត​ដំណើរ​ចុះ​សួរ​ទុក្ខ​សំណេះ​សំណាល​ប្រជាជន​តាម​ផ្ទះ​ ក្នុង​ស្រុក​ចន្រ្ទា និង​ចែក​អំណោយ ​មាន​សារ៉ុង​ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ