ព័ត៌មាន

ពិធីបើក​លំហាត់​សម​យុទ្ធ​ហនុមាន​មាស​២០១៨​
នាយកដ្ឋានព័ត៌មាន(៣)
528
515 ពិធីបើក​លំហាត់​សម​យុទ្ធ​ហនុមាន​មាស​២០១៨​

    ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ ១០កើត ​ខែជេស្ឋ ​ឆ្នាំច​ សំរឹទ្ធិស័ក ​ព.ស ​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ​ឧសភា ​គ.ស ​២០១៨​នេះ ​ប្រមុខ​កង​ទ័ព​កម្ពុជា​ ដែល​រួម​មាន​ នាយ​ឧត្តមសេនីយ៍ ​ឥត ​សារ៉ាត់ ​អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នឹង​ជា​ប្រធាន​គណ:កម្មការ​ដឹក​នាំ​ការងារ​ហ្វឹក​ហ្វឺនខ.ភ.ម មេ​បញ្ជាការ​ដឹក​នាំ​កិច្ច​ដំណើការ​លំហាត់​សម​យុទ្ធ​ហ្វឹក​ហ្វឺន​ហនុ​មាន​មាស​២០១៨​ នឹង​នាយ​ឧត្តមសេនីយ៍ ​ណុប​ រតនា ​អគ្គ​មេបញ្ជាការ​រង​ មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​ នៃ ​ខ.ភ.ម ​រួម​នឹង​ថ្នាក់​ដឹក​នាំ​ទ័ព​គ្រប់​ជំនាញ ​មាន​កង​អង្គ​រក្ស​ កង​កាំ​ភ្លើង​ធំ​ វិទ្យុ​ទាក់​ទង​ កង​រថក្រោះ​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០​ កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​លេខ​៩១១​ នឹង​បណ្តា​ទ័ព​ជំនាញ​ជា​ច្រើន​រូប ​បាន​មក​ធ្វើ​ពិធី​ក្រុង​ពលី ​សុំ​ដល់​ម្ចាស់​ទឹក​ ម្ចាស់​ដី ​ទេវតា​ អ្នក​តា​រក្សា​ព្រៃ​ភ្នំ​ ក្នុង​ស្រុក​ជល​គីរី​ ខេត្ត​កំពត​ ដើម្បី​ធ្វើ​ពិធី​លំហាត់​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ ប្រភេទ​កាំភ្លើង​ប្រតិកម្ម​រហ័ស​BM21​ កាំ​ភ្លើង​ធំ​១២២​ដេ​៣០ ​កាំភ្លើង​ធំ​ប្រភេទ​១៥២​មី​លី​ម៉ែត្រ​ និង​ប្រភេទ​អាវុធ​ទំនើប​ផ្សេងៗ​ទៀត​ ដែល​មាន​ឈ្មោះ​ថា​​៖​ លំហាត់​ហនុមាន​មាស​២០១៨​ នៅ​ក្នុង​​ភូមិ​សាស្ត្រ​តំបន់​ភ្នំ​ ភូមិ​ត្រពាំង​វែង ​ឃុំ​ត្រពាំង​រាំង​ ស្រុក​ជល​គីរី​ ខេត្ត​កំពត​ ចាប់​ពី​ថ្ងៃ​២៤​ដល់​ថ្ងៃ​ទី​៣០​ឧសភា​ ឆ្នាំ​២០១៨​នេះ​ត​ទៅ ។នាយ​ឧត្តមសេនីយ៍ ​ឥត ​សារ៉ាត់ ​អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នឹង​ជា​ប្រធាន​គណ:កម្មការ​ដឹក​នាំ​ការងារ​ហ្វឹក​ហ្វឺនខ.ភ.ម​     សូម​បញ្ជាក់​ថា៖ ​លំហាត់​ហ្វឹក​ហ្វឺន​សម​យុទ្ធ​ហនុ​មាន​មាស​២០១៨​ឆ្នាំ​នេះ ​មាន​ទំហំ​ធំ​ជាង​រាល់​លើក​ ដោយ​ត្រូវ​ប្រើ​ប្រាស់​ឧទ្ធោបការណ៍​យោធា​ ប្រភេទ​កាំភ្លើង​ប្រតិកម្ម​រហ័ស​​ BM21​RM70 ​ចំនួន​២០​គ្រឿង​ កាំភ្លើង​ធំ​ធុន​122mm​D30​ចំនួន​១៨ដើម​ នឹង​កាំភ្លើង​ធំ​ធុន​១៥២​ចំនួន​៤​ដើម ​នឹង​ចំណាយ​គ្រាប់​ BM21​RM70​ចំនួន​១០០០​គ្រាប់ ​និង​គ្រាប់​១២​ដេ​៣០​ម.ម ​និង​១៥២ម.ម ​ជា​ច្រើន​ពាន់​គ្រាប់​ទៀត​ផង​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ