ព័ត៌មាន

ឯកឧត្តម ​នាង ​ផាត​ ​អនុញ្ញាតិ​ឲ្យ​​មេ​បញ្ជាការ​​កង​​នាវា​​សហ​ព័ន្ធ​​រុស្សី ​ចូល​ជួប​​សម្តែង​​ការ​​គួរ​​សម​
នាយកដ្ឋានព័ត៌មាន(៣)
512
505 ឯកឧត្តម​ នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​លោក​វរៈនាវី​ឯក​ Oleg​ Korolev ​មេ​បញ្ជាការ​កង​នាវា​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ នៃ​កង​ទ័ព​ជើង​ទឹក​សហព័ន្ធ​រុស្សី​

      រសៀល​ថ្ងៃពុធ ​១កើត ​ខែ​ជេស្ឋ ​ឆ្នាំច ​សំរឹទ្ធ​ស័ក ​ពុទ្ធ​សករាជ​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី២៣​ ខែ​ឧសភា ​ឆ្នាំ​២០១៨​ នៅ​បន្ទប់​ទីស្តីការ​ក្រសួង​ការពារ​ជាតិ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​ លោកវរៈនាវី​ឯក ​OLEG KOROLEV​ មេ​បញ្ជាការ​កង​នាវា​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ​នៃ​កង​ទ័ព​ជើង​ទឹក​សហព័ន្ធរុស្សី ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​ក្នុង​ឱកាស​ដែល​លោក​វរៈនាវី ​បាន​ចូល​ចត​នាវា​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ​ដំណើរ​ចូល​ចត​នេះ​ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កង​ទ័ព​យើង​ទាំង​ពីរ ​កម្ពុជា-រុស្សី ​អោយ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ៕​​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ