ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អនុញ្ញាតិ​ឱ្យ​ លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណ​រដ្ឋ​តួកគី ​ចូល​ជួប​​សម្តែង​ការ​គួរ​សម​
នាយកដ្ឋានព័ត៌មាន(៣)
105
498 ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងលោក​ជំទាវ​​ Ms.Ayda​ Unlu ​ឯក​អគ្គ​រដ្ឋ​ទូត​​វិសាមញ្ញ​​ និង​​ពេញ​សមត្ថភាព​​ នៃ​​សាធារណរដ្ឋ​​តួក​គី​​ ប្រចាំ​​ព្រះ​រាជាណាចក្រ​​កម្ពុជា​ ​

      នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​១២​កើត ​ខែ​ពិសាខ ​ឆ្នាំច ​សំរិទ្ធ​ស័ក ​ពុទ្ធ​សក​រាជ​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​​ ខែ​មេសា​​ ឆ្នាំ​២០១៨ ​នៅ​ឯ​វិមាន​សន្តិភាព ​បន្ទប់​មារតី ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​អនុញ្ញាតិ ​ក៏​ដូច​ជា​​ទទួល​​ស្វាគមន៍​​ លោក​ជំទាវ​​ Ms.Ayda​ Unlu ឯក​អគ្គ​រដ្ឋ​ទូត​​វិសាមញ្ញ​​ និង​​ពេញ​សមត្ថភាព​​ នៃ​​សាធារណរដ្ឋ​​តួក​គី​​ ប្រចាំ​​ព្រះ​រាជាណាចក្រ​​កម្ពុជា​ ​ចូល​​ជួប​​សម្ដែង​​ការ​​គួរ​សម​​។

     លោក​ជំទាវ​​ Ms.Ayda​ Unlu បានស្នើរដល់​ សម្តេច​​​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយគាំទ្រ និងសហការ​​​ដល់ការបំពេញបេសកកម្មការងារការទូត របស់លោកជំទាវនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា៖ នៅក្នុងខែឧសភាខាងមុខនេះ ក្រុមដោះមីន​កងទ័ព​តួកគីមួយក្រុម នឹងមកកាន់ប្រទេសកម្ពុជា ហើយដែលនេះជាសកម្មភាពទី១ នៃកិច្ចសហប្រតិ​បត្តិការរួមគ្នាលើវិស័យយោធានៃប្រទេសទាំងពីរផងដែរ។

     សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងនាម​ថ្នាក់​ដឹកនាំនៃ ខ.ភ.ម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ដែលបានមកបំពេញ​ការងារការទូតនៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា នឹងខិតខំរួមសហការ ដើម្បីឲ្យការងាររបស់លោកជំទាវ​ទទួលបាន​ជោគជ័យនៅក្នុងអណត្តិបំពេញបេសកកម្មការងារការទូតនៅកម្ពុជា ជាពិសេស​ការរឹត​ចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិការដ៏ល្អរវាងប្រទេស ប្រជាជន និងកងទ័ព​ទាំងពីរ​ឲ្យកាន់ប្រសើរឡើង ៕

​​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ