ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតិឱ្យ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ជួបសម្តែងការគួរសម
នាយកដ្ឋានព័ត៌មាន(៣)
261
497 សម្តេចពិជ័យសេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក​ជំទាវ​ Manika​ Jain​ ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

     សម្តេចពិជ័យសេនា​ ​ទៀ បាញ់​ ​ឧបនាយក​​​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​បាន​​អនុញ្ញាត​ឱ្យ​ លោក​ជំទាវ​ Manika​ Jain​ ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​នៅ​បន្ទប់​មារតី​ វិមាន​សន្តិភាព​ នា​រសៀល​ថ្ងៃ​ទី២៦ ​ខែមេសា ​ឆ្នាំ២០១៨​។

      លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំ​កម្ពុជាលោកជំទាវ បានមានប្រសាសន៍ថា រដ្ឋមន្ត្រី​ការពារជាតិឥណ្ឌា នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខែមិថុនាខាមុខនេះ។ ទំនាក់​ទំនងរវាង កម្ពុជានិងឥណ្ឌា ប្រទេសទាំងពីរ រីករាយនៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា ហើយដែលកិច្ចសហប្រតិបត្តិការនេះមានតាំងពីយូរលុងណាស់មកហើយ​ ជាពិសេសនៅលើ​វិស័យយោធា។ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត បានលើកឡើងនូវ២ចំនុច ទី១អំពី​​​​កិច្ចព្រមព្រៀងនៅលើវិស័យយោធានៃប្រទេសទាំងពីរ និងទី២ ការជួយបណ្តុះបណ្តា​នាយទាហាន​កម្ពុជា នៅលើផ្នែកកងរក្សាសន្តិភាពនិងបោសសំអាតគ្រាប់មីន។

       សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវ​ការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ដែលនឹងមកកម្ពុជា នាពេលខាងមុខនេះ ហើយសង្ឃឹមថា តាមរយៈនេះកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​រវាង​កម្ពុជា​និងឥណ្ឌា ជាពិសេសនៅលើវិស័យយោធានឹងត្រូវបានពង្រឹងពង្រីកទ្វេរឡើថែមទៀត៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ