ព័ត៌មាន

ឯកឧត្តម​ បណ្ឌិត​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ រយៈ​ពេល​៥​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៤)
557
495 ឯកឧត្តម​ បណ្ឌិត​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ រយៈ​ពេល​៥​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​

         ឯក​ឧត្តម​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត ​អញ្ជើញ​បំពេញ​ទស្សន​កិច្ច រយៈ​ពេល​៥​ថ្ងៃ​នៅប្រទេស​ជប៉ុន​នាព្រឹក​ ថ្ងៃ​ ពុធ​ ១១កើត​ ខែពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធស័ក​ ពុទ្ធសក​រាជ​ ២៥៦២​ ត្រូវ​នឹង​ ថ្ងៃទី​ ២៥​ ខែ​មេសា​ ឆ្នាំ​ ២០១៨​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​អញ្ជើញ​ដល់​ ព្រលាន​យន្តហោះ​ ណារីតា​ ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​ ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច រយៈ​ពេល​ ៥ថ្ងៃនៅ​ប្រទេស​ជប៉ុន​ចាប់ថ្ងៃទី​ ២៤​ ដល់​ថ្ងៃ​ទី​ ២៩​ ខែ​មេសា​ ឆ្នាំ​២០១៨​។  

        ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​គោល​បំណង​ពង្រឹង​និង​ធ្វើ​ ឲ្យ​កាន់​តែស៊ី​ជម្រៅ​លើ​ការ​យល់ដឹង​ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា​-ជប៉ុន​ ក្រោម​កម្មវិធី​ ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ កម្រិត​អ្នក​អនុ​វត្ត (Program for Strategic Exchanges on Practical Level—STEP)។

        សូម​ជម្រាប​ជូន​ថា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នេះ​ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នឹង​ អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ នៃ​រដ្ឋា​ភិបាល​ក្រសួងការបរទេស ក្រសួង ការពារ​ជាតិ​កង​ស្វ័យ​ការពារ​និង​គណ​បក្សប្រ​ជាធិប​តេយ្យ​សេរី​ព្រម​ទាំង​ជួប​ពិភាក្សា​ការងារ​ ជា​មួយ​ឥស្សរជន​និង​សមាជិក​សភារ​បស់​ជប៉ុន​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

       ក្នុង​ដំណើរ​អញ្ជើញ​ដល់​ព្រលាន​យន្តហោះ​ ណារីតា​ ប្រទេស​ជប៉ុន​គេ​សង្កេត​ឃើញ​មាន​វត្ត មាន​តំណាង​ក្រសួង​ការ​បរទេស​ជប៉ុន​និង​​វត្តមាន​លោក​ជំទាវ​ឯក​អគ្គរាជ​ទូត​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​ ប្រទេស​ជប៉ុន​បាន​មក​ទទួល​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ក្នុង​ ការ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្្ចនៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​នេះ​ផង​ដែរ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ