ព័ត៌មាន

ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់ ​ឯកឧត្តម ​នាង ផាត ​ពី​ប្រទេស​ម៉ាឡេស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
521
488 ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់ ​ឯកឧត្តម ​នាង ផាត ​ពី​ប្រទេស​ម៉ាឡេស៊ី​

    បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​សន្និសិទ​ និង​ការ​តាំង​ពិព៌ណ​សេវា​យោធា​អាស៊ី​លើក​ទី​១៦​ នៅ​ទី​ក្រុង​គូ​ឡា​ឡាំ​ពួរ​ នៃ​ប្រទេស​ម៉ា​ឡេស៊ី ​អស់​រយៈ​ពេល​៤​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​១៩​ មេសា ​ឆ្នាំ​​២០១៨ ​រួច​មក​  នា​ព្រឹក​ថ្ងៃ​ទី ​១៩ ​មេសា ​ឆ្នាំ​​២០១៨​នេះ ​ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏ ​នាង ផាត ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ បាន​ដឹក​នាំ​ប្រតិភូ​អញ្ជើញ​វិល​ត្រឡប់​មក​វិញ​ ប្រកប​ដោយ​សុវត្តិភាព​​។ ទទួល​ដំណើរ​គណៈ​ប្រតិភូ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​ឱកាស​នោះ​មាន​៖​ ឯ.ឧ​​ នាយទាហាន​ជាន់​ខ្ពស់​ ចំណុះ​ក្រសួង​ការពារ​ជាតិ​ជា​ច្រើន​រូប​។​ គួរ​បញ្ជាក់​ថា​៖​ ជា​រៀង​រាល់​២​ឆ្នាំ​ម្តង ​បណ្តា​ក្រុម​ហ៊ុន​នា​នា​នៅ​លើ​ពិភព​លោក ​ដែល​ផលិត​សម្ភារៈ​ ​បរិក្ខា​យោធា ​សំរាប់​បំរើ​លើ​វិស័យ​ការពារ​ជាតិ​ បាន​នាំ​មក​នូវ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ខ្លួន​មក​ដាក់​តាំង​ បង្ហាញ​ជូន​ដល់​ថ្នាក់​ដឹក​នាំ​ការ​ពារ​ជាតិ ​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​មក​ទស្សនា​។ ​ពិសេស​បាន​នាំ​មក​បង្ហាញ​នូវ​បច្ចេក​វិទ្យា​ទំនើប​ៗ​ ចុង​ក្រោយ​ ដែល​ក្រុម​ហ៊ុន​របស់​ខ្លួន​បាន​ខិត​ខំ​ស្រាវ​ជ្រាវ​ យក​មក​ដាក់​តាំង​ជូន​ក្នុង​គោល​បំណង​ធ្វើ​ពាណីជ្ជកម្ម​លើ​វិស័យ​យោធា​នេះ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ