ព័ត៌មាន

ឯកឧត្ដម​​ ឧត្ដម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ាណែត​​ អញ្ជើញ​​ជួប​​សំណេះ​​សំណាល​​ជា​​មួយ​​ យោធិន​​ពិការ​​ និង​​គ្រួសារ​​យោធិន​​ មណ្ឌល​​អភិវឌ្ឍន៍​​យោធិន​​ពិការ​​ សម្ដេច​​តេជោ ​​ហ៊ុន សែន​​ ៣១៧​​ គូលេន​​
នាយកដ្ឋានព័ត៌មាន(៣)
246
485 ឯកឧត្ដម​​ ឧត្ដម​សេនីយ៍​ឯក​ ​ហ៊ុន ម៉ាណែត​​ អញ្ជើញ​​ជួប​​សំណេះ​​សំណាល​​ជា​​មួយ​​ យោធិន​​ពិការ​​ និង​​គ្រួសារ​​យោធិន​​ មណ្ឌល​​អភិវឌ្ឍន៍​​យោធិន​​ពិការ​​ សម្ដេច​​តេជោ ​​ហ៊ុន សែន​​ ៣១៧​​ គូលេន​​

      ចូល​​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ដើម្បី​ដឹង​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ ពិសេស​បង​ប្អូន​យោធិន​ពិការ​ ដែល​មាន​គុណ​បំណាច់​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី ​នៅទី​​ថ្ងៃ​ទី១២ ​ខែ​មេសា ​ឆ្នាំ​ ២០១៨​នេះ​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ​ហ៊ុន ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ដឹក​នាំ​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​មន្ត្រី​រាជ​ការ​ក្នុង​ខេត្ត​សៀមរាប​ ចុះ​សំណេះ​សំណាល​ និង​សាក​សួរ​សុខ​ទុក្ខ​ជា​មួយ​យោធិន​ពិការ​ និង​គ្រួសារ​នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​សម្ដេច​តេជោ ​ហ៊ុន សែន​ ៣១៧ ​គូលេន ​សៀមរាប​ ក្នុង​ឱកាស​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំច ​សំរិទ្ធស័ក្ត​ ព.ស​២៥៦២ ​គ.ស ​២០១៨​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះ ​ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​  និង​ផ្តល់​អំណោយ​ដល់​យោធិន​ពិការ​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ​របស់​មជ្ឈមណ្ឌល​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ