ព័ត៌មាន

លោក​ជំទាវ​ ដាំ ​ដារីនី​អញ្ជើញ​ចុះ​សំណេះ​សំណាល​ សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​
នាយកដ្ឋានព័ត៌មាន(៣)
335
482 លោក​ជំទាវ​ ដាំ ​ដារីនី​អញ្ជើញ​ចុះ​សំណេះ​សំណាល​ សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​

      នា​ព្រឹក​ថ្ងៃ​​សុក្រ ០៦​រោច​ ខែ​ចេត្រ ​ឆ្នាំ​រកា ​នព្វស័ក ​ព.ស ​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែ ​មេសា​ ឆ្នាំ​២០១៨​លោក​ជំទាវ​ ដាំ ​ដារីនី រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែ​រ ឈាន​នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី​ ១៤​-​១៥​-​១៦ ​ខែ​មេសា ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​។​ លោក​ជំទាវ​ និង​ប្រតិភូ​អម​ដំណើរ​សាក​សួរ​សុខ​ទុក្ខ​ ព្រម​ទាំង​នាំ​មក​នូវ​ការ​ឧបត្ថម្ភ​សម្ភារៈ​ និង​ថវិកា​មួយ​ចំនួន​ជូន​យោធិន​មាន​ជម្ងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ផង​ដែរ​។​




អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ