ព័ត៌មាន

លោក​ជំទាវ​ ដាំ ដារីនី ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កង​យោធពល​ខេមរភូមិ​ នៅ​យោធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
358
480 លោក​ជំទាវ​ ដាំ ដារីនី ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កង​យោធពល​ខេមរភូមិ​ នៅ​យោធ​ភូមិ​ភាគ​ពិសេស​

      លោក​ជំទាវ​ ដាំ ​ដារីនី រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ នាយ​ទាហាន​ នាយ​ទា​ហាន​រង​ និង​ពល​ទាហាន​ក្នុង​បញ្ជា​ ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស​ ក្នុង​ឱកាស​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ​ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៤​ រោច​ ខែ​ចេត្រ​ ឆ្នាំរកា​ ​នព្វស័ក ​ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែ​មេសា ​ឆ្នាំ​២០១៨​។​

 លោក​ជំទាវ​ ដាំ ​ដារីនី រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ

          លោក​ជំទាវ​រដ្ឋ​លេខា​ធិការ​ បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​រ​ការ​នឹក​រលឹក ​និង​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​នាយ​ទាហាន​នាយ ​ទាហាន​រង​ និង​ពល​ទាហាន​ ទាំង​អស់​នៅ​ក្នុង​យោធ​ភូមិ​ភាគ​ពិសេស​ផង​ដែរ​។​ លោក​ជំទាវ​ ដាំ ​ដារីនី​ រដ្ឋលេខាធិការ​ បាន​នាំ​យក​អំណោយ​ប្រគល់​ជូន​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​រួម​មាន៖ ថវិកា​ចំនួន​​២៥​លាន​រៀល ​មី​កញ្ចប់​ចំនួន​ ១០០​កេស​ទឹក​ក្រូច​ចំនួន​ ២៥០​កេស​ និង​ភេសជ្ជៈ​​១៣០​កេស​ ៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ