ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ជា​មួយ​ប្រតិភូ​ចិន​​
នាយកដ្ឋានព័ត៌មាន(៣)
689
465 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងឯ.ឧ​ ឧត្តម​សេនីយ៍ឯក​ Zhou Songhe ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​
    

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​​អនុញ្ញាតិ​ឲ្យ​គណៈ​ប្រតិភូ​លំហាត់​នាគ​មាស​២០១៨​ ដឹក​នាំ​ដោយ​ ឯ.ឧ​ ឧត្តម​សេនីយ៍ឯក​ Zhou Songhe មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ជួប​សម្តែង​ការ​​គួរ​សម​ នា​រសៀល​ថ្ងៃ​ទី២៨ ​ខែមីនា ​ឆ្នាំ​២០១៨​ម្សិល​មិញ​នេះ​។ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​ កង​ទ័ព​ជើង​គោក ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដោយ​បាន​​ចាត់​​ទុក​ថា ​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​​រំដោះ​​ប្រជាជន​ចិន​ និង​ខ.ភ.ម​ ដែល​បាន​​ និង​កំពុង​ធ្វើ​ការ​ហ្វឹក​ហ្វឺន​លំហាត់​នាគ​មាស​រួម​គ្នា​ និង​កាន់​​តែ​​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​​ដ៏​រឹង​​មាំ​​ថែម​ទៀត ​រវាង​កង​ទ័ព​ប្រជាជន​​នៃ​ប្រទេស​ទាំង​ពីរ​​កម្ពុជា​និង​ចិន​។​

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ជា​មួយ​ប្រតិភូ​ចិន​​

      ឯ.ឧ ​ឧត្តមសេនីយ៍​ឯក ​Zhou Songhe​ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ការ​វិវត្តន៍​​រីក​​ចម្រើន​​​របស់​ប្រទេស​កម្ពុជា​ និង​រាជធានី​ភ្នំពេញ​នា​បច្ចុប្បន្ន​។ ​ឯ.ឧ បា​ន​បន្ត​ថា ​មិត្តភាព​​ប្រទេស​ ​និង​ប្រជាជន​ចិ​ន​កម្ពុជា​ មាន​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ។​ ក្នុង​រយៈ​ពេល​រាប់​​សិប​ឆ្នាំ​​មក​​នេះ ​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចិត្ត​មួយ​ថ្លើម​មួយ ​និង​ធ្វើ​ប្រទេស​ជាតិ​​រឹង​មាំ​​ទៀត​ផង ​ហើយ​​មាន​ទំនុក​ទុក​ចិត្ត​គ្នា​យ៉ាង​ខ្លាំង​ក្លា ​លើ​វិស័យ​នយោបាយ ​សេដ្ឋ​កិច្ច​ និង​​កិច្ច​សហប្រតិ​បត្តិ​ការ​​យ៉ាង​ជិត​ស្និត​ទាំង​ក្នុង​តំបន់​ និង​លើ​សកល​លោក ​ជា​ពិសេស​ក្នុង​បញ្ហា​​សមុទ្រ​ចិន​ខាង​ត្បូង​ ប្រទេស​កម្ពុជា ​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រិត្យ​ និង​គាំទ្រ​​ចំពោះ​នយោបាយ​ចិន​។​ តាម​រយៈ​កិច្ច​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ចិន​ បាន​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​​ឈាន​ដល់​គ្រប់​ជ្រុង​ជ្រោយ។​ កង​ទ័ព​ទាំង​ពីរ​ ក៏​មាន​កិច្ច​​សហ​ប្រតិ​បត្តិការ​យ៉ាង​ជិត​ស្និត​ លើ​ច្រើន​វិស័យ ​ក្នុង​នោះ​​ផ្លាស់​​ប្តូរ​​គណៈប្រតិភូ​ ការ​បណ្តុះ​បណ្តា​​ធន​ធាន​មនុស្ស ​លំហាត់​រួម​គ្នា​ និង​ការ​ប្រឆាំង​ភេរវកម្ម​ រក្សា​សន្តិភាព ​បាន​ក្លាយ​​ជា​​មិត្ត​ភាព​​ដ៏​រឹង​មាំ។​ ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៥០ ​នៃ​ថ្ងៃ​បង្កើត​​ទំនាក់​​ទំនង​​ការ​ទូត​ប្រទេស​ទាំង​ពីរ​ចិន​កម្ពុជា​ ដែល​ភាគីទាំ​ងពីរ​រៀប​ចំ​ឡើង​នូវ​​សកម្មភាព​ជា​ច្រើន​​ដើម្បី​​អបអរ​សាទរ។​ សង្ឃឹម​ថា ​សកម្មភាព​​ទាំង​នេះ​នឹង​​ពង្រឹង​​កិច្ច​សហ​ប្រតិ​បត្តិការ​ និង​រឹត​ចំណង​​មិត្ត​ភាព​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ ដើម្បី​​បំរើ​ផល​​ប្រយោជន៍​​ប្រជាជន​​ទាំង​ពីរ ​និង​ពង្រឹង​​សន្តិភាព ​និង​ភាព​រុង​រឿង​ក្នុង​តំបន់​។

       សម្តេច​​ពិជ័យ​​សេនា ​ទៀ បាញ់ ​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​ក្រសួង​ការពារ​ជាតិ ​និង​​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​ដែល​បាន​ជួយ​ក​សាង​វិទ្យា​ស្ថាន​កង​ទ័ព​ជើង​គោក​កម្ពុជា​ និង​ការ​​រៀប​ចំ​​លំហាត់​នាគ​មាស​ឆ្នាំ​២០១៨​នៅ​កម្ពុជា​នា​ពេល​នេះ ដែ​ល​ជាការ​បង្ហាញ​ឲ្យ​​ឃើញ​ពី​កិច្ច​​សហ​ប្រតិបត្តិការ​ដ៏​ល្អ​ ក្នុង​ការលើ​កម្ពស់​ពង្រឹង​សមត្ថភាព​ដល់​ជួរ​កងទ័​ព​នៃ ​ខ.ភ.ម​ ក្នុង​កិច្ច​ការ​ពារ​​ជាតិ​​មាតុ​ភូមិ ​ការ​ពារ​ប្រជាជន​ និង​សុខ​សន្តិភាព​ប្រទេស​ជាតិ ​ព្រម​ទាំង​នៅ​ក្នុង​តំបន់​ និង​​ពិភព​លោក​ ៕



     


      

    

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ