ព័ត៌មាន

ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​យស ​សហ​មេត្រី​ ជូន​ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ កង​ទ័ព​ភូមិន្ទ​ថៃ ​នៅ​យោធ​ភូមិ​ភាគ​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
701
464 ពិធីបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ជូនដល់នាយទាហានជាន់ខ្ពស់ កងទ័ពភូមិន្ទថៃ នៅយោធភូមិភាគទី៣

      ព្រឹក​ថ្ងៃ​សុក្រ​ ៧​កើត ​ខែ​ចេត្រ​ ឆ្នាំរកា ​នព្វស័ក ​ព.ស​ ២៥៦១ ​ត្រូវ​នឹង​ថ្ងៃ​ទី២៣ ​មីនា ​ឆ្នាំ​២០១៨​ នៅ​ទី​បញ្ជាការ​យោធភូមិ​ភាគ​ទី៣ ​ខេត្ត​កំពង់​ស្ពឺ​ មាន​រៀប​ចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​យស​សហមេត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជូន​ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ កង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ​ ដែល​ក្នុង​រយ:​កាល​កន្លង​មក​បាន​បង្ក​គ្រប់​លក្ខណ:​សម្បត្តិ​ ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ក្នុង​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្តភាព​ រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ថៃ ពិសេស​យោធ​ភូមិ​ភាគ​ទី៣ ​កង​ទ័ព​ជើង​គោក​ កង​ទ័ព​ជើង​ទឹក​ កង​ការ​ពារ​ព្រំ​ដែន នៃខ.ភ.ម នឹង​កង​ទ័ព​ជើង​គោក​ កង​​ទ័ព​​ជើង​​ទឹក​​ នឹង​កង​ការ​ពារ​ព្រំ​ដែន ​ច័ន្ទ​​បូរី.ត្រាត ​ថៃ​ ក្នុង​ការ​កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទឹក​ ព្រំ​ដែន​គោក ​រវាង​យោធភូមិ​ភាគ​ នឹង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា-ថៃ​ កាន់​តែ​ប្រសើរ​។​

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​មាស សុភា ​អគ្គ​មេ​បញ្ជា​ការ​​​រង​​នៃ​ ខ.ភ.ម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​និង ​​​ឯកឧត្តម លី ឃីត ប័ត្រារ៉ាម អគ្គ​ទី​ប្រឹក្សា​ស្ថាន​ទូត​ថៃ​ ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ 

      ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​មាស សុភា ​អគ្គ​មេ​បញ្ជា​ការ​​​រង​​នៃ​ ខ.ភ.ម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​​តំណាង​ដ៍​ខ្ពង់​ខ្ពស់ ​សម្តេច​​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង ​​​ឯកឧត្តម លី ឃីត ប័ត្រារ៉ាម អគ្គ​ទី​ប្រឹក្សា​ស្ថាន​ទូត​ថៃ​ ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ នឹង​ ឧត្តម​នាវី​ឯក​ ឋាន:​កាន​ ក្រៃ​គ្រួន​ អតីត​មេ​បញ្ជាការ​ កង​បញ្ជា​ការ​ការ​ពារ​ព្រំ​ដែន​ចាន់​បុរី​.​ត្រាត​ ថៃ​។​ ដោយ​ពិនិត្យ​ឃើញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៍​ល្អ​ រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ថៃ​ នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៣ ​កម្ពុជា​ ជា​មួយ​កង​ទ័ព​ជើង​ទឹក​ កង​ការ​ពារ​ព្រំដែន​ ចាន់​បុរី​.​ត្រាត​ ថៃ​ . ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើរ​សុំ​ទៅ​ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោស​ប្រទាន​នូវ​គ្រឿង​ឥស្សរិយ​យស​ សហ​មេត្រី​ ជូន​ដល់នាយ​ទាហាន​កង​ទ័ព​ភូមិន្ទថៃ​ ដែល​មាន​ស្នា​ដៃ​ល្អ​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ ជា​មួយ​យោធ​ភូមិ​ភាគ​ទី៣​កម្ពុជា​ ដែល​ក្នុង​នោះ​អនុ​ក្រឹត្យ​ របស់​រាជរដ្ឋាភិបាល​បាន ​ផ្តល់​ជូន​គ្រឿង​ឥស្សរិយ​យស​ សហ​មេត្រី​ ថ្នាក់​ធិប​ឌិន​ជូន​ ឧត្តមនាវី​ឯក​​ ឋាន:កាន ក្រៃគ្រួន អតីតមេបញ្ជាការ កង​បញ្ជាការ​ការ​ពារ​ព្រំ​ដែន​ចាន់​បុរី​.​ត្រាត​, ជូនឧត្តម​នាវី​ត្រី​ Siriboon Sokunnthaman មេ​បញ្ជាការ​រង​មូល​ដ្ឋាន​សមុទ្រ​ទី២​ កង​បញ្ជា​ការ​ការ​ពារ​ព្រំ​ដែន​ច័ន្ទ​បុរី​.​ត្រាត​, ជូនឧត្តម​នាវី​ត្រី Theansiri Montriwade មេ​បញ្ជាការ​រង​ កង​បញ្ជាការ​ការ​ពារ​ព្រំ​ដែន​ច័ន្ទ​បុរី​.​ត្រាត​, ជូនឧត្តម​នាវី​ត្រី​ Arkon Tang On អតីត​នាយ​សេនា​ធិការ​ កង​បញ្ជា​ការ​ការ​ពារ​ព្រំ​ដែន​ច័ន្ទ​បុរី​.​ត្រាត​, ​ជូនឧត្តមនាវីត្រី Noparat Lertlum នាយ​សេនា​ធិការ ​កង​បញ្ជាការ​ការពារ​ព្រំ​ដែន​ច័ន្ទ​បុរី​.ត្រាត​,​ នឹង​ជូន​​វរៈ​នាវី​ឯក​ Sutthipong Anantachai អតីត​នាយ​ការិយា​ល័យ​ទំនាក់​ទំនង​ព្រំដែន​ ថៃ-កម្ពុជា​ កង​បញ្ជា​ការ​ការ​ពារ​ព្រំ​ដែន​ច័ន្ទ​បុរី​.​ត្រាត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ