ព័ត៌មាន

ឯឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបអនុព័ន្ធយោធា ប៉ាគីស្ថាន
នាយកដ្ឋានព័ត៌មាន(១)
288
444 ឯកឧត្តម នាង ផាត ជួបសវនការជាមួយលោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាហ៊្សា យូហានីន (SYED MUHAMMAD RAZA UI HANAIN) អនុព័ន្ធយោធាប៉ាគីស្ថាន

យើងត្រូវរួមគ្នាដើម្បីពង្រឹងសន្តិភាពស្ថេរភាពនៅក្នុងតំបន់ និងនៅក្នុងសកលលោករបស់យើង ជាពិសេស បញ្ហាប្រឈមនៃអំពើភេរវកម្ម និងបញ្ហាសន្តិសុខប្រពៃនិងមិនប្រពៃណី។ ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសទទួល ជួបសវនការ ជាមួយលោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាហ៊្សា យូហានីន (SYED MUHAMMAD RAZA UI HANAIN) អនុព័ន្ធយោធាប្រទេសប៉ាគីស្ថានថ្មី​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកក ចូលសម្តែងការគួរសម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នៅទីស្តីការក្រសួងការពារជាតិ។ឯ. នាង ផាត បានបញ្ជាក់ទៀតថា៖ នៅក្នុងតំបន់និងសកលលោកកំពុងប្រឈមបញ្ហាជាច្រើន​ណាស់ ជាពិសេស​អំពើភេរវកម្ម។ កម្ពុជាបច្ចុប្បន្នមិនទាន់មានមែន ប៉ុន្តែយើងមានអង្គភាព​ប្រឆាំងភេរវកម្ម​រួចជាស្រេច ដើម្បីត្រៀមគ្រប់លក្ខណៈទាំងអស់សម្រាប់ប្រយុទ្ធប្រឆាំង ពីព្រោះ​យើងពុំដឹង ថាអំពើ​ភេរវកម្មនេះវានឹងកើតឡើងនៅពេលណានិងនៅកន្លែងណាបានឡើយ។ ពាក់ព័ន្ធទៅនឹងការ​ទទួលយក​សិក្ខាកាម.ខ.ភ.ម ទៅបណ្តុះបណ្តាលនៅប៉ាគីស្ថាន និងពង្រឹងកិច្ចសហ​ប្រតិបត្តិការ​កងទ័ពទាំងពីរនោះ, ឯ.ឧ រដ្ឋលេខាធិការ បានសុំឲ្យលោកវរសេនីយ៍ឯក ពិភាក្សាជាមួយនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និង​ធ្វើផែន​ការជាមួយគ្នា នឹង​ ឈានទៅធ្វើ​MOU​សហការគ្នានាពេលខាងមុខជាបន្តទៀត។ ក្នុងនាមសម្តេច​ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ, ឯ.ឧ នាង ផាត បានសម្តែងនូវការ​​ស្វាគមន៍​និង​​ អរគុណ ចំពោះវត្តមានលោកអនុព័ន្ធយោធាប៉ាគីស្ថានថ្មី​ប្រចាំនៅកម្ពុជា និង​បានជំរាបជូននូវ​កិច្ចសហប្រតិបត្តិការដ៏ល្អ​សម្រាប់ប្រទេស​ទាំង​ពីរ ប៉ាគីស្ថាននិងកម្ពុជា។ ឯ.ឧ បានចាត់ទុកថា វត្តមានរបស់​លោកវរសេនីយ៍ឯក ពិតជាមាន​សារៈសំខាន់ព្រមទាំងនាំមកនូវការទំនាក់ទំនងកាន់តែល្អប្រសើ និង​ជិតស្និតថែមទៀតរវាងប៉ាគីស្ថាននិងកម្ពុជាតទៅអនាគត។ ឯ.ឧ នាង ផាត សំដែងនូវការគាំទ្រទាំងស្រុង​និងចូលរួមយ៉ាងពេញ​ទំហឹង​ចំពោះគោលការណ៍ទាំងឡាយ ដែលលោកវរសេនីយ៍ឯក បាន​លើកឡើង​លើកិច្ច​សហប្រតិបត្តិការនៃកងទ័ពទាំងពីរ។ ឯ.ឧ រដ្ឋលេខាធិការ បាន គូសបញ្ជាក់ថា ប៉ាគីស្ថាននិងកម្ពុជា នៅមិនឆ្ងាយគ្នាទេ យើងត្រូវរួមគ្នាដើម្បីពង្រឹងសន្តិភាព​ស្ថេរភាពនៅក្នុងតំបន់របស់យើង។ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាស៊ាន យូហានិន បានថ្លែងនូវអំណរ​គុណ ចំពោះឯ.ឧ នាង ផាត ដែលបានអនុញាតិទទួលជួបនាពេលនេះ និង​បានថ្លែងនូវការកោតសរសើរ​ចំពោះ​ការវិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណចក្រកម្ពុជា និង.​ខ.ភ.ម នាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា នឹង​ធ្វើសេចក្តីរាយការណ៍ទៅ​ក្រសួងការពារជាតិ​ប៉ាគីស្ថាន ជុំវិញសំណើររបស់កម្ពុជា។ ជាមួយគ្នានេះ​លោក​បាន​គោរពអញ្ជើញ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិកម្ពុជាទៅចូលរួមពិពណ៌កងទ័ពប៉ាគីស្ថាន និង​បាន​ស្នើសុំ​ដល់​​កម្ពុជា​ធ្វើការស្នើសុំអគ្គមេបញ្ជាការកងទ័ព​ប៉ាគីស្ថាន​ដើម្បីមកបំពេញ​ទស្សនកិច្ចនៅ​កម្ពុជាផងដែរ៕

 រូបភាពជូនវត្ថុអនុស្សាវរីយ៍រវាងឯកឧត្តម នាង ផាត និងលោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាហ៊្សា យូហានីន (SYED MUHAMMAD RAZA UI HANAIN) អនុព័ន្ធយោធាប៉ាគីស្ថាន

រូបភាពប្រតិភូចូលរួមក្នុងសវនការរវាងឯកឧត្តម នាង ផាត និងលោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាហ៊្សា យូហានីន (SYED MUHAMMAD RAZA UI HANAIN) អនុព័ន្ធយោធាប៉ាគីស្ថានឯកឧត្តម នាង ផាត ជួបសវនការជាមួយលោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាហ៊្សា យូហានីន (SYED MUHAMMAD RAZA UI HANAIN) អនុព័ន្ធយោធាប៉ាគីស្ថាន​រូបភាពអនុស្សាវរីយ៍រវាងឯកឧត្តម នាង ផាត និងលោកវរសេនីយ៍ឯក ស៊ីត ម៉ូហាមាត់ រ៉ាហ៊្សា យូហានីន (SYED MUHAMMAD RAZA UI HANAIN) អនុព័ន្ធយោធាប៉ាគីស្ថាន


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ