ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូល​រួម​ជាអធិប​តីភាព ក្នុង​ពិធីបិទ​វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៨
នាយកដ្ឋានព័ត៌មាន(១)
272
436

សាលានាយ​ទាហាន​ស​ក​ម្ម​ត្មាត​ព​ង​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បាន​ប្រារ​ព្វ​ពិធី​ស​ម្ពោធ​អគារ​ស្នាក់​នៅ​រ​ប​ស់​និស្សិត​ និង​ប​ញ្ចុះប​ឋ​ម​សិលា​សាង​ស​ង់​អគារ​រោង​បាយ​ រួម​នឹង​បិទ​វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់​ទី១៨​ ដែល​ពិធី​នេះ​ បាន​ប្រ​ព្រឹត្តិទៅក្រោម​អធិប​តីភាព​ ស​ម្តេច​ពិជ័យ​សេនា ទៀ​ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ។  

  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ច័ន្ទ សុភ​ត្រា នាយ​ក​សាលា​នាយ​ទាហា​ន​ស​ក​ម្ម​ត្មាត​ព​ង​ បាន​ប​ញ្ជាក់​អោយ​ដឹង​ថា​៖​ អគារ​ស្នាក់​នៅ​រ​ប​ស់​និស្សិត​ចំនួន​២ខ្ន​ង​ បាន​ដំណើរ​ការ​សាង​ស​ង់​ ចាប់​ពី​ខែ​ឧស​ភា រ​ហូត​ដ​ល់​ខែធ្នូ ឆ្នាំ២០១៧ ទើប​រួច​រាល់​ជាស្ថាព​រ។ អគារ​នីមួយៗ​មាន​ទ​ទឹង​ម៉ែត្រ ប​ណ្តោយ​៤០ម៉ែត្រ​ ចែក​ជា​៥​ប​ន្ទាប់​ ប​ន្ទាប់​ស្នាក់នៅ​៤ និង​ប​ន្ទ​ប់​ទឹក​១​ ដែល​ប​ន្ទាប់នីមួយៗ​មាន​ល​ក្ខ​ណៈ​ទូលាយ​ បំពាក់​ក​ង្ហា​ អំពូល​ភ្លើង និង​មាន​ធ្នើស​ម្រាប់​ដាក់ស​ម្ភារៈ​និស្សិត​។​ 

ថ្នាក់ដឹកនាំ ក្រសួងការពារជាតិចូលរួមក្នុង​ពិធីបិទ​វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៨

ដោយ​ឡែកអគារ​រោង​បាយ​ដែល​បាន​ប​ញ្ចុះ​ប​ឋ​ម​សិលា​សាង​ស​ង់​ មាន​ប​ណ្តោយ​៦០ម៉ែត្រ​ ទ​ទឹង​ ៣០ម៉ែត្រ​ អាច​ទ​ទួល​ម​នុស្ស​បាន២ពាន់​នាក់​ ដែល​អគារ​នេះ បាន​ផ្ត​ល់​ជូន​ដោយ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ប​រិស្ថាន​។ ឯកឧត្ត​ម ច័ន្ទ សុភ​ត្រា បាន​ប​ញ្ជាក់​ទៀត​ថា៖ ដោយ​មាន​ទំនាក់​ទំន​ង​ល្អ​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជ​ន​ជា​ដៃគូ​ សាលា​ទ​ទួល​បាន​នូវ​អគារ​ស្នាក់​នៅ​១ខ្ន​ង​ទៀត​ ដែល​ជា​អំណោយ​រ​ប​ស់​ក្រុម​ហ៊ុន​​ វ៉ាង ស៊ី ដែល​ត្រូវ​ក​សាង​នៅពេល​ខាង​មុខ​។ ដោយ​ឡែក​ពិធី​បិទ​វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៨​មាន​សិក្ខា​កាម​ចំនួន​១០៤នាក់ ក្នុង​នោះមាន​ស្រី១១នាក់ ដែល​បាន​បើក​វ​គ្គ​រៀន​សូត្រ​ ចាប់តាំង​ពីឆ្នាំ​២០១៤​ ដែល​ពេល​ប​ញ្ជ​ប់​ វ​គ្គ​សិក្ខា​កាម​ដែល​រៀន​ទ​ទួល​បាន​និទ្ទេស​ល្អ៥នាក់ និទ្ទេស​ល្អប​ង្គួរ៨៤នាក់​ និង​និទ្ទេស​ម​ធ្យ​ម​១៥នាក់​។ នៅក្នុង​ឱកាស​នោះ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏បាន​បំពាក់ឋាន​ន្ត​រ​ស័ក្តិ និង​លិខិត​ប​ញ្ជាក់​ការ​សិក្សា​ដ​ល់​និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់​ទី១៨​ ប្រ​គ​ល់ងារ និង​ប្រ​សិទ្ធ​នាម​ជំនាន់​ទី១៨​នេះ ជា​ជំនាន់​តេជោ​ម្ចាស់​ស​ន្តិភាព​។​   


   មាន​ប្រ​សាស​ន៍​នៅក្នុង​ឱកាស​នោះ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ចាត់​ទុក​ស​មិទ្ធ​ផ​ល​ដែល​សាលាទ​ទួល​បាន​នា​ពេល​នេះ ជាស​មិទ្ធ​ផ​ល​មួយ​ក្នុង​ចំណោម​ ស​មិទ្ធ​ផ​ល​ជាច្រើន​ដែល​សាលា​នាយ​ទាហាន​ស​ក​ម្ម​ស​ម្រេច​បាន​ ពិត​ជាបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវ​ត្ត​ន៍​​ន​យោបាយ​ការ​ពារ​ជាតិ​ រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ និង​ផែន​ការ​កែទំរ​ង់ខ.ភ.ម។


 ស​ម្តេច​ពិជ័យ​សេនាបាន​ប​ញ្ជាក់ទៀត​ថា៖ ការ​ប​ញ្ច​ប់វ​គ្គ​ក​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់​ទី១៨​នេះ ពិត​ជា​ល​ទ្ធ​ផ​ល​វិជ្ជ​មាន​មួយ​ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សំដៅ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ទ័ព​ អោយ​មាន​វិជ្ជាជីវៈ​ចំណេះ​ដឹង​ និង​ចំណេះធ្វើ​ពិត​ប្រាក​ដ ក្នុង​ការ​ទ​ទួល​ខុស​ត្រូវ​បំពេញ​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ការ​ពារ​ស​ន្តិភាព ការ​ពារ​ស​ណ្តាប់ធ្នាប់​ស​ង្គ​ម​ ប​ង្ក​ល​ក្ខ​ណៈ​ងាយ​ស្រួល​ដ​ល់​ការ​អភិវ​ឌ្ឍ​ន៍​ជាតិ ប្រ​ក​ប​ដោយ​ចេរ​ភាព និង​ការ​រ​ស់នៅរ​ប​ស់​ប្រ​ជាជ​ន​ ប្រ​ក​ប​ដោយ​ភាព​សុខ​ដុម​រ​ម្យ​នា​។​ 

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូល​រួម​ជាអធិប​តីភាព ក្នុង​ពិធីបិទ​វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៨

ដើម្បីអោយ​ការ​ប​ណ្តុះ​ប​ណ្តាល​នាយ​ទាហាន​ស​ក​ម្ម​កាន់តែ​ទ​ទួល​បាន​នូវ​គុណ​ភាព​ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំណូម​ព​រ​ដ​ល់​ថ្នាក់​ដឹក​នាំ​សាលា​ត្រូវ​ប​ន្តអនុវ​ត្ត​ន៍ អោយ​មាន​ប្រ​សិទ្ធិភាព តាមអនុសាស​ន៍ រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នូវ​ទិស​ស្លោក​ ឆ្លុះក​ញ្ច​ក់​ ងូត​ទឹក​ ដុះក្អែល ព្យាបាល និង​វះកាត់ ពិសេស លុប​បំបាត់រាល់បាតុភាពអស​ក​ម្ម ដែល​កើត​មាន​ឡើង​ក​ន្ល​ង​ម​ក​នាំ​អោយ​ប៉ះ​ពាល់​ស​តិអារ​ម្ម​ណ៍ ដ​ល់យោធា​ចារ្យ​ ម​ន្ត្រីគ្រ​ប់គ្រ​ង​សិក្ខាកាម នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ក្នុង​ក​ងឯក​ភាព​រ​ប​ស់ខ្លួន ៕

រូបភាពទី១
រូបភាពទី២រូបភាពទី៣រូបភាពទី៤រូបភាពទី៥រូបភាពទី៦រូបភាពទី៧រូបភាពទី៨រូបភាពទី៩រូបភាពទី១០រូបភាពទី១១

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ