ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ក្នុង​ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិទី៦ប​ន្តអណ​ត្តិទី៧ ឆ្នាំ ២០១៨ដ​ល់ ឆ្នាំ២០២២ រ​ប​ស់គ​ណៈក​ម្មាធិការ​កីឡាអូឡាំពិក​ក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
707
431

គ​ណៈក​ម្មាធិការ​កីឡាអូឡាំពិក​ក​ម្ពុជាបាន​ប្រារ​ព្ធ​ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិទី៦ប​ន្តអណ​ត្តិទី៧ឆ្នាំ២០១៨ដ​ល់ឆ្នាំ២០២២ដែល​ម​ហាស​ន្និបាត​នេះ ប្រារ​ព្ធ​ធ្វើនៅព​ហុកីឡាដ្ឋាន​ជាតិម​រ​ត​ក​តេជោក្រោមអធិប​តីភាព​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​គ​ណៈ ក​ម្មាធិការ​ជាតិរៀប​ចំការ​ប្រ​កួត​កីឡាអាស៊ីអាគ្នេយ៏លើក​ទី៣២ ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចូលរួមក្នុងម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិទី៦ប​ន្តអណ​ត្តិទី៧

សូម​ប​ញ្ជាក់ថានៅក្នុង​ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិរ​ប​ស់គ​ណៈក​ម្មាធិកាអូឡាំពិក​ក​ម្ពុជានាឱកាស​នេះក៏បាន​ធ្វើការ​ប្រ​កាស​សុព​ល​ភាព​ស​មាស​ភាព​ថ្នាក់ដឹក​នាំគ​ណៈក​ម្មាធិការ​ជាតិ រៀប​ចំការ​ប្រ​កួត​កីឡាអាស៊ីអាគ្នេយ៏លើក​ទី២៣ ឆ្នាំ២០២៣ផ​ង​ដែរ។ 

ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ក្នុង​ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិទី៦ប​ន្តអណ​ត្តិទី៧

ឯកឧត្ត​ម ថោង ខុន រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទេស​ច​រ​ណ៏ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិកាជាតិអូឡាំពិក​ក​ម្ពុជាមាន​ប្រាស​ន៏ថា ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិទី៦ឆ្នាំ២០១៤ដ​ល់ឆ្នាំ២០១៨ និង​លើក​ទិស​ដៅផែន​ការ​យុទ្ធ​សាស្ត្រអាណ​ត្តិទី៧ឆ្នាំ២០១៨-2020គឺជាអណ​ត្តិដ៏មាន​សារៈសំខាន់និង​ជាអាទិភាព​បំផុត​រ​ប​ស់គ​ណៈក​ម្មាធិការអូឡាំពិក​ក​ម្ពុជា។ 


គ​ណៈក​ម្មាធិការ​ជាតិអូឡាំពិក​ក​ម្ពុជាប្តេជ្ញាខឹត​ខំប្រឹង​ប្រែង​ប្រ​មូល​ក​ម្លាំង​ស​រ៉ុប​និង​ក​ម្លាំង​ថាម​ព​ល​ចំណេះដឹង​ចំណេះជំនាញ​ទាំងអស់ស​ហ​ការ​ជាមួយ​ស​ហ​ព័ន្ធ​កីឡាជាតិក្រ​សួងអប់រំ យុវ​ជ​ន​និង​កីឡាគ​ណៈក​ម្មាធិការ​ជាតិរៀប​ចំស៊ីហ្គេម​ឆ្នាំ២០២៣និង​ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីស​ម្រេច​បាន​នូវ​សូច​នាក​រ​នៃផែន​ការ​មេឆ្ពោះទៅរៀប​ចំធ្វើជាម្ចាស់ផ្ទះការ​ប្រ​កួត​កីឡាស៊ីហ្គេម លើក​ទី៣២ឆ្នាំ២០២៣។ថ្លែង​បើក​ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិរ​ប​ស់គ​ណៈក​ម្មាធិការ​ជាតិអូឡាំពិក​ក​ម្ពុជាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រ​សាស​ន៏ថារាជ​រ​ដ្ឋាភិបាល​បាន​ចាត់ទុក​ថា កីឡាក្លាយ​ជាច​ល​នាទ្រ​ទ្រ​ង់សេវាសុខ​ភាព​សាធារ​ណៈដ៏មាន​ប្រ​សិទ្ធ​ភាព។


រាជ​រ​ដ្ឋាភិបាល​បាន​និង​កំពុង​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ក្នុង​ការ​រៀប​ចំនិង​ដាក់ ចេញ​នូវ​គោល​ន​យោបាយ​ជាតិស្តីពីការអភិវ​ឌ្ឍ​ន៏អប់រំកាយ​និង​កីឡានាឆ្នាំ២០១៥ដែល​ជាច​ក្ខុវិស័យ​ត​ម្រ​ង់ទិស​គោល​ន​យោបាយ​កីឡាជាតិ ឆ្ពោះទៅប​ង្កើត​ឡើង​នូវ​ផែប​ការ​មេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀប​ចំការ​ប្រ​កួត​កីឡាអាស៊ីអាគ្នេយ៏លើក​ទី៣២ឆ្នាំ២០២៣នៅរាជ​ធានីភ្នំពេញ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា។

ក្រុមកីឡាករ និងកីឡាការិនី ចូលរួមក្នុង​ម​ហាស​ន្និបាត​ប​ញ្ច​ប់អណ​ត្តិទី៦ ប​ន្តអណ​ត្តិទី៧

ជាក់ស្តែង ក្នុង​រ​យៈពេល​ប៉ន្មាន​ឆ្នាំចុង​ក្រោយ​នេះរាជ​រ​ដ្ឋាភិបាល​បាន​ធ្វើការ​វិនិយោគ​លើវិស័យ​កីឡា កាន់តែច្រើន​ទៅៗទាំង​ហេត្ថារ​ច​នាស​ម្ព័ន្ធ​ទ​ន់រឹង​ការ​ហ្វឹក​ហ្វឺន ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ទាំង​ក្នុង​និង​ក្រៅប្រ​ទេស​ការ​ជួយ​គាំទ្រឧប​ត្ថ​ម​គ្រ​ប់ពេល​វេលាគ្រ​ប់ទីក​ន្លែង​និង​លើក​ទឹក​ចិត្ត​ដ​ល់កីឡាក​រ​កីឡាការ​នីដែល​ដ​ណ្តើម​បាន​ពាន​រ​ង្វាន់មេដាយ​មាស ប្រាក់ សំរិទ្ធ នៅក្នុង​ថ្នាក់តំប​ន់និងអន្ត​រ​ជាតិ។ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប​ញ្ជាក់ថាស​មិទ្ធិផ​ល​ទាំងអស់នេះបាន​កើត​ឡើង​ពីការ​ដាក់ចេញ​នូវ​គោល​ន​យោបាយ​ដ៏ត្រឹម​ត្រូវ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ពិសេស​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣អណ​ត្តិទី៥នៃរ​ដ្ឋ​ស​ភានិង​ផែន​ការ​កំណែទ​ម្រ​ង់យុទ្ធ​សាស្ត្រ​ស៊ីជ​ម្រៅរ​ប​ស់រាជ​រ​ដ្ឋាភិបាល​ទើប​ធ្វើឲ្យ​វិ ស័យ​កីឡាជាតិប្រែមុខ​មាត់ថ្មីលើឆាក​ជាតិ និងអន្ត​រ​ជាតិ៕


អត្ថបទ​ដែល​ទាក់ទង

435
ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិចូល​រួម​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ច​ង្អៀត​និង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ អាស៊ាន-ចិន នៅសាធារ​ណ​រ​ដ្ឋ​សឹង្ហ​បូរី
432
ជំនួប​ទ្វេភាគីរ​វាង​ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ជាមួយ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បូរី
420
ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ជាអធិប​តីអបអរ​សាទ​រ​ថ្ងៃជ័យ​ជ​ម្នះ ៧ម​ក​រា លើក​ទី៣៩
412
ទិវាជ​ន​ពិការ​ក​ម្ពុជាលើក​ទី១៩ និង​ទិវាជ​ន​ពិការអន្ត​រ​ជាតិលើក​ទី៣៥

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ