ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បិទ​សិក្ខាសាលាស្តីពីការ​ងារ​ប​ច្ចេក​ទេស​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ
នាយកដ្ឋានព័ត៌មាន(១)
684
430

  ប​ន្ទាប់ពីបាន​ដំណើរ​ការអស់រ​យៈពេល២ថ្ងៃក​ន្ល​ង​ម​កអង្គ​សិក្ខាសាលាការ​ងារ​ប​ច្ចេក​ទេស​ទូទាំង​ខ.ភ.ម រ​យៈពេល៥ឆ្នាំ(២០១៣.២០១៧ )និង​បាន​លើក​ទិស​ដៅអនុវ​ត្ត៥ឆ្នាំប​ន្ត(២០១៨.២០២២)បាន​ប្រារ​ព្ធ​ពិធីបិទ​ក្រោមអធិប​តីភាព​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនារ​សៀល​ថ្ងៃទី២៥ខែម​ក​រា ឆ្នាំ២០១៨ ។     


  ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ចៅ ភិរុណ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​បាន​ថ្លែង​ថា៖ស​មាជិកអង្គ​សិកា្ខ​សាលាបាន​ធ្វើការ​ពិគ្រោះ និង​ពិភ​ក្សាគ្នាដោយ​ត្រ​ង់ៗ ផ្លាស់ប្តូរ​យោប​ល់ មេរៀន ប​ទ​ពិសោធ​ន៏ទាក់ទ​ង​នឹង​ការ​ងារ​ជំនាញ​រ​ប​ស់អគ្គ​នាយ​ក​ដ្ឋាន​ក​ន្ល​ង​ទៅ និង​បាន​ស្ដាប់ប​ទឧទ្ទេស​នាម​លើប្រ​ធាន​ប​ទ​សំខាន់ៗជាច្រើន​ជាអាទិ៍៖ ១.ការ​ងារ​ក្រ​ប​ខ័ណ្ឌ​ខ្សែរ​យៈចាត់តាំង  ២.​ការ​ងារ​គ្រ​ប់គ្រ​ង​គ្រឿង​បំពាក់ស​ម្ភារៈប​ច្ចេក​ទេស​គ្រ​ប់ប្រ​ភេទ,៣.ការ​ងារ​ហ្វឹក​ហ្វឺន​ក​សាង​ផ្នែក​និង​គ្រ​ប់គ្រ​ង​កំលាំង​ប​ច្ចេក​ទេស៤.ការ​ងារ​ក​សាង​រោង​ជាង​ជួស​ជូល​និង​ថែទាំ,៥.ការ​ងារ​ទ​ទួល​យ​ក​នឹង​បើក​ចែក,៦.ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ,៧.អំពីទិស​ដៅស្រ​ប​តាម​ផែន​ការ​កែទំរ​ង់ខ.ភ.ម​ទៅតាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​លើវិស័យ​ការ​ពារ​ជាតិ។ឯ.ឧក៏បាន​ប​ន្ត​ទៀត​ដែរ​ថា៖អង្គ​សិក្ខាសាលាបាន​ស្ដែងឲ្យ​ឃើញ​ថាក្នុង​រ​យៈពេល៥ឆ្នាំក​ន្ល​ង​ម​ក​នេះវិស័យ​ប​ច្ចេក​ទេស​ក្នុង​ខ.ភ.ម មាន​ការ​រីក​ចំរើន​ឈាន​ឡើង​មួយ​កំរិត​ទៀត​គួរឲ្យ​ក​ត់សំគាល់តាម​រ​យៈការ​ជួយ​ជ្រោម​ជ្រែង​ពីសំណាក់រាជ​រ​ដ្ឋាភិបាល​ក៏ដូច​ជាថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ និង​ប​ណ្តាក​ងឯក​ភាព​គ្រ​ប់ជាន់ថ្នាក់ព្រ​ម​ទាំង​ស្មារ​តីម្ចាស់ការ​រ​ប​ស់នាយ​ទាហាន​នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ក្នុង​ការ​ធ្វើឲ្យ​ទ​ទួល​បាន​នូវ​ស​មិទ្ធិផ​ល​ទាំង​នេះ។    


   មាន​ប្រ​សាស​ន៏បិទអង្គ​សិកា្ខ​សាលាស​ម្តេច​ពិជ័យ​សេនាបាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះនាយ​ទាហាន​ថ្នាក់ដឹក​នាំតាម​ស្ថាប័ន​ក​ងឯក​ភាព​គ្រ​ប់លំដាប់ថ្នាក់ ដែល​បាន​ខិត​ខំយ​កអស់កំលាំង​កាយ​ចិត្ត​ប​ញ្ញាស្មារ​តីក្នុង​ការ​បំពេញ​តួនាទីភារ​កិច្ច​និង​បេស​ក​ក​ម្ម​រ​ប​ស់ខ្លួន​សំដៅលើក​កំព​ស់ការ​ងារ​ប​ច្ចេក​ទេសឲ្យ​កាន់តែមាន​ប្រ​សិទ្ធិភាព​ថែម​ទៀត ដើម្បីព​ង្រឹង​កិច្ច​ការ​ការ​ពារឯក​រាជ្យ​ជាតិអធិប​តេយ្យ​ភាព​បូរ​ណ​ភាព​ទឹក​ដីការ​ពារ​រ​ដ្ឋ​ធ​ម្មុញ្ញ​រាជ​រ​ដ្ឋាភិបាល​ការ​ពារ​ស​ន្តិសុខ​ស​ណ្ដាប់ធ្នាប់ស​ង្គ​ម និង​មាន​ការអភិវ​ឌ្ឍ​ន៏ហើយ​បាន​ចាត់ទុក​ការ​ងារ​ស​ម្ភារៈប​ច្ចេក​ទេស​ជាភារ​កិច្ច​មួយ​យ៉ាង​សំខាន់ក្នុង​ការ​ចូល​រួម​ចំណែក​ការ​ធ្វើកំណែរ​ទំរ​ង់រ​ប​ស់ខ.ភ.ម។


ស​ម្តេច​បាន​ប​ន្ត​ទៀត​ថា៖តួនាទីរ​ប​ស់ ខ.ភ.ម​នៅតែជាកំលាំង​ស្នូល​ក្នុង​កិច្ច​ការ​ការ​ពារ​ជាតិ,សាស​នា,ព្រះម​ហាក្ស​ត្រ​និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់។ចូល​រួម​ក្នុង​កិច្ច​ការ​ស​ង្គ​ម​រ​ក្សាស​ន្តិសុខ​និង​សុវ​ត្តិភាព​ដូច​ជាក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​និង​ជួយ​ប្រ​ជាព​ល​រ​ដ្ឋឲ្យ​រួច​ផុត​ពីគ្រោះម​ហ​ន្ត​រាយ​នានាជាដើម​ទាំង​នេះគឺទាម​ទារឲ្យ​ក​ង​ទ័ព​យើង​ត្រូវ​មានឧត្ត​ម​គ​តិចាំបាច់មួយ​គឺ ភាព ស្មោះត្រ​ង់ចំពោះជាតិមាតុភូមិគោរ​ព​ស្រ​ឡាញ់ប្រ​ជាជ​ន​មាន​ឆ​ន្ទៈប្រ​យុទ្ធ​ប្តូរ​ផ្តាច់មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​កិច្ច​ការ​ពារ​ជាតិមាតុភូមិទោះបីប្រ​ទេស​យើង​មាន​ស​ន្តិភាព​ពេញ​លេញ មាន​ស្ថេរ​ភាព​ន​យោបាយ​និង​មាន​ការអភិវ​ឌ្ឍ​ន៏រីក​ចំរើន​គ្រ​ប់វិស័យ។ស​ម្តេច ស​ង្ឃឹម​ថា៖តាម​រ​យៈអង្គ​សិក្ខាសាលាការ​ងារ​ប​ច្ចេក​ទេស​ទូទាំង​ខ.ភ.ម​រ​យៈពេល៥ឆ្នាំ លើក​នេះទោះបីមាន​ប​ញ្ហាសេស​ស​ល់និង​ប្រ​ឈ​ម​ជាច្រើន​ក៏នាយ​ទាហាន​ថ្នាក់ដឹក​នាំតាម​ស្ថាប័ន ក​ងឯក​ភាព​គ្រ​ប់លំដាប់ថ្នាក់ នឹង​ប​ន្ត​ការ​ខិត​ខំប​ន្ថែម​ទៀត​ដើម្បីសំរេចឲ្យ​បាន​នូវ​យុទ្ធ​សាស្ត្រ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ធ្វើកំណែរ​ទំរ​ង់រ​ប​ស់ខ.ភ.ម ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ