ព័ត៌មាន

ពិធីបើក​សិក្ខាសាលាការ​ងារ​ប​ច្ចេក​ទេស​ទូទាំង​ខ.ភ.ម ក្រោមអធិប​តីភាព ឯកឧត្ត​ម ចាយ សាំង​យុន
នាយកដ្ឋានព័ត៌មាន(១)
683
429

អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈ​ប​ច្ចេក​ទេស​ ក្រ​សួង​ការ​ពារ​ជាតិ​ បាន​ប្រារ​ព្ធ​សិក្ខា​សាលា​ការ​ងារ​ប​ច្ចេក​ទេស​ទូទាំង​ ខ.ភ.ម ​រ​យៈពេល​៥​ឆ្នាំ​ (២០១៣.២០១៧) និង​បាន​លើក​ទិស​ដៅ​អនុវ​ត្ត​៥​ឆ្នាំ​ប​ន្ត​(២០១៨.២០២២)​។​ 


ពិធី​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អធិប​តីភាព ​ឯ.ឧ​ នាយឧត្ត​ម​សេនីយ៏ ​ចាយ សាំង​យុន​ រ​ដ្ឋ​លេខាធិការ​ ក្រ​សួង​ការ​ពារ​ជាតិ ​ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​នាយ​ទាហាន​ទ​ទួល​ប​ន្ទុក​ស​ម្ភារៈ​ប​ច្ចេក​ទេស​ម​ក​ពី​ប​ណ្តា​ក​ង​ឯក​ភាព​ទូទាំង ​ខ.ភ.ម​។​    


  ឯ.ឧ​ នាយឧត្ត​ម​សេនីយ៏ ​ចៅ ភិរុណ ​អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈ​ប​ច្ចេក​ទេស​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖​ សិក្ខា​សាលា​ដែល​មាន​រ​យៈ​ពេល​៥​ឆ្នាំ​ម្ត​ង​ រ​ប​ស់​អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈ​ប​ច្ចេក​ទេស​ គឺ​ដើម្បី​វាយ​តំលៃ​លើ​វ​ឌ្ឍ​ន​ភាព​នៃ​ការ​ងារ​ និង​ស​មិទ្ធិផ​ល​ដែល​សំរេច​បាន​៥​ឆ្នាំក​ន្ល​ង​ម​ក​​ និង​ស្វែង​រ​ក​ដំណោះ​ស្រាយ​ចំពោះ​ប​ញ្ហា​ប្រ​ឈ​ម​នានា ​និង​លើក​ទិស​ដៅ​ការ​ងារ​អាទិភាព​សំរាប់​ការ​ងារ​៥​ឆ្នាំ​ប​ន្ទាប់​។ ​ឯ.ឧ​ បាន​ប​ន្ត​ទៀត​ថា​៖​ តាម​រ​យៈ​សិក្ខា​សាលា​បូក​សារុប​ការ​ងារ​ប​ច្ចេក​ទេស​ទូទាំង​ ខ.ភ.ម​ រ​យៈពេល​៥​ឆ្នាំ​នេះ​អគ្គ​នាយ​ក​ដ្ឋាន​ ស​ម្ភារៈ​ប​ច្ចេក​ទេស​ នឹង​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ ​ផែន​ការ​ស​ក​ម្ម​ភាព​ និង​ទិស​ដៅ​ការ​ងារ​អាទិភាព​សំរាប់​គ្រ​ប់​ស្ថាប័ន​ ក​ង​ឯក​ភាព​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​ ខ.ភ.ម​ ដើម្បី​លើក​កំព​ស់​យ​ល់​ដឹង​ជា​សាធារ​ណៈ​ អំពី​ការ​ងារ​ប​ច្ចេក​ទេស​សំដៅ​ប្រ​មូល​ផ្តុំ​ស្ថាប័ន​ ត្រៀម​រៀប​ចំ​ក​ម្លាំង​ពី​គ្រ​ប់​ក​ង​ឯក​ភាព​ឲ្យ​ចូល​រួម​កាន់​តែ​ស​ក​ម្ម​ថែម​ទៀត​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​ទាំង​​៥​ គឺ​៖​ ទី១​គឺ ​ការ​ងារ​ទ​ទួល​យ​ក​ ​, ការ​បែង​ចែក​ និង​ទូទាត់​ ។​ 


ទី២​ ៖​គឺ ការ​ងារ​គ្រ​ប់​គ្រ​ង​គ្រឿង​បំពាក់ ​នូវ​ស​ម្ភារៈ​ប​ច្ចេក​ទេស​គ្រ​ប់​ប្រ​ភេទ​  ,​ ទី៣៖ ​ការ​ងារ​ហ្វឹក​ហ្វឺ​ន ក​សាង​ផ្នែក​និង​គ្រ​ប់​គ្រ​ង​កំលាំង​ប​ច្ចេក​ទេស , ទី៤ គឺ៖ ការ​ងារ​ក​សាង​ឃ្លាំង​  រោង​ជាង​ ការ​ជួស​ជុល​ និង​ថែទាំ , ទី៥​​ គឺ៖​ ការ​ងារ​ស​ហ​ប្រ​តិប​តិ្ត​ការ​និង​វិនិយោគ​។​     


 មាន​ប្រ​សាស​ន៏​បើក​អង្គ​សិក្ខា​សាលា ​​ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៏​ ចាយ ​សាំង​យុន​ បាន​ចាត់​ទុក​ការ​ងារ​ស​ម្ភារៈ​ប​ច្ចេក​ទេស​ ជា​ភារ​កិច្ច​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​ការ​ធ្វើ​កំណែរ​ទំរ​ង់​រ​ប​ស់​ ​ខ.ភ.ម​។ ឯ.ឧ​ បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​ និង​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​នាយ​ទាហាន​ ថ្នាក់​ដឹក​នាំ​តាម​ស្ថាប័ន​ ក​ង​ឯក​ភាព​គ្រ​ប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំ​យ​ក​អស់​កំលាំង​កាយ​ចិត្ត​ ប​ញ្ញា ​ស្មារ​តី​ ក្នុង​ការ​បំពេញ​តួនាទី​ភារ​កិច្ច​ និង​បេស​ក​ក​ម្ម​រ​ប​ស់​ខ្លួន​ សំដៅ​លើក​កំព​ស់​ការ​ងារ​ប​ច្ចេក​ទេស ​ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធិភាព​ថែម​  ទៀត​ដើម្បី​ព​ង្រឹង​កិច្ច​ការ​ ការ​ពារ​ឯក​រាជ្យ​ជាតិ ​អធិប​តេយ្យ​ភាព​បូរ​ណ​ភាព​ទឹក​ដី​ ការ​ពារ​រ​ដ្ឋ​ធ​ម្មុញ្ញ​ រាជ​រ​ដ្ឋា​ភិបាល​ ការ​ពារ​ស​ន្តិសុខ​ និង​ស​ណ្ដាប់​ធ្នាប់​ស​ង្គ​ម​។​ 


ឯ.ឧ​ រ​ដ្ឋ​លេខាធិការ​ បាន​ប​ញ្ជាក់​ប​ន្ថែម​ទៀត​ថា​៖ ទោះ​បី​ប្រ​ទេស​យើង​មាន​ស​ន្តិភាព​ពេញ​លេញ​ មាន​ស្ថេរ​ភាព​ន​យោបាយ​ និង​មាន​ការ​អភិវ​ឌ្ឍ​ន៏​រីក​ចំរើន​គ្រ​ប់​វិស័យ​ក៏​ពិត​មែន ​តែ​តួនាទី​រ​ប​ស់​ ខ.ភ.ម​ នៅ​តែ​ជា​កំលាំង​ស្នូល ​ដូច្នេះ​ទាម​ទារ​ឲ្យ​ក​ង​ទ័ព​យើង​ត្រូវ​មាន​ឧត្ត​ម​គ​តិ​ចាំ​បាច់​មួយ​ គឺ​ភាព​ស្មោះ​ត្រ​ង់​ចំពោះ​ជាតិ​មាតុ​ភូមិ​ គោរ​ព​ស្រ​ឡាញ់​ប្រ​ជាជ​ន​ មាន​ឆ​ន្ទៈ​ប្រ​យុទ្ធ​ប្តូរ​ផ្តាច់​ មាន​ស​ម​ត្ថ​ភាព​គ្រ​ប់​គ្រាន់​ក្នុង​កិច្ច​ការ​ពារ​ជាតិ​ មាតុ​ភូមិ​។​ ទ​ន្ទឹម​នឹង​នោះ​ក៏​មាន​ភារ​កិច្ច​សំខាន់​ក្នុង​ការ​ចូល​រួម​ក​សាង​ស​ង្គ​ម​ ដូច​ជា​ក​សាង​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​ និង​ជួយ​ប្រ​ជាព​ល​រ​ដ្ឋ​ពេល​ជួប​គ្រោះ​ម​ហ​ន្រាយ​ផ្សេង​ៗ​។​


 ជា​ចុង​ក្រោយ ​ឯ.ឧ​ ស​ង្ឃឹម​ថា​អង្គ​សិក្ខា​សាលា​ការ​ងារ​ប​ច្ចេក​ទេស​ទូទាំង​ ខ.ភ.ម​ រ​យៈពេល​២​ថ្ងៃ​នេះ​នឹង​ទ​ទួល​បាន​ស​មិទ្ធិផ​ល​ល្អៗ ​តាម​រ​យៈកិច្ច​ពិភ​ក្សា ​ផ្ដ​ល់​យោប​ល់​ចំពោះ​ការ​ងារ​ដែល​នៅ​សេស​ស​ល់​និង​ការ​ងារ​ប្រ​ឈ​ម​ដែល​ជា​ប​ញ្ហា​អាទិភាព​ សំរាប់​ឆ្លើយ​ត​ប​ទៅ​នឹង​សំណូម​ព​រ​រ​ប​ស់​ខ.ភ.ម​ទៅ​អនាគ​ត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ