ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បិទ​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ឆ្នាំ២០១៧ និង​ទិស​ដៅ ឆ្នាំ២០១៨ ក​ង​រាជអាវុធ​ហ​ត្ថ
នាយកដ្ឋានព័ត៌មាន(១)
694
428

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណា​ច​ក្រ​ក​ម្ពុជា បានអញ្ជើញ​ជា​អធិប​តីក្នុង​ពិធីបិទ​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ឆ្នាំ២០១៧ និង​ទិស​ដៅ​​​ការ​ងារ​ឆ្នាំ២០១៨ រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ នាព្រឹក​ថ្ងៃទី២៣ ខែម​ក​រា ឆ្នាំ២០១៨​នេះ នៅ​ប​ញ្ជ​ការ​ដ្ឋាន ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ។


ឯ.ឧ នាយឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការ​រ​ង​នៃ ខ.ភ.ម និង​ជាមេប​ញ្ជាការ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស បាន​មាន​ប្រ​សាស​ន៍ថា កិច្ច​ប្រ​ជុំនេះ ​បាន​ត្រួត​ពិនិត្យ បូក​ស​រុប​ល​ទ្ធ​ផ​ល និង​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់ ប​ទ​ពិសោធ​ន៍ការ​ងារ​រ​ប​ស់ខ្លួន​ក្នុង​ឆ្នាំ២០១៧ ដោយ​បាន​រ​ក​ឃើញ​នូវ​ចំណុច​ខ្លាំង និង​ចំណុច​ខ្វះច​ន្លោះ ព្រ​ម​ទាំង​ដាក់ចេញ​នូវ​ទិស​ដៅ​អនុវ​ត្ត​ស​ម្រាប់ឆ្នាំ២០១៨។ ក្នុង​រ​យៈពេល១ឆ្នាំ ឆ្នាំ២០១៧​ក​ន្ល​ង​ម​ក​នេះ ក​ង​រាជអាវុធ​ហ​ត្ថ បាន​ចាត់​ប​ញ្ជូន​ក​ម្លាំង ម​ធ្យោបាយ គ្រឿង​បំពាក់ ស​ហ​ការ​ជាមួយ​និង​ប​ណ្តាស្ថាប័ន​នានា មាន​ចំនួន​១៤.៨៣៣លើក ដើម្បីព​ង្រឹង​ការអនុវ​ត្ត​ច្បាប់និង​ប​ទ​ប​ញ្ជា ប​ង្ក្រាប​ប​ទ​ល្មើសអនុផ​ល​ព្រៃឈើ ដោយ​បាន​ឃាត់ខ្លួន​ជ​ន​ស​ង្ស័យ​ចំនួន ៣៤៥នាក់ (ឃុំខ្លួន ១០១នាក់, អប់រំ ២៤៤នាក់), ប​ង្ក្រាប​ប​ទ​ល្មើស​ធ​ន​ធាន​រ៉ែ ដោយ​បាន​ឃាត់ខ្លួន​ជ​ន​ស​ង្ស័យ​ចំនួន ១២នាក់ (ឃុំខ្លួន៣នាក់, អប់រំ​៩នាក់), ប​ង្ក្រាប​ប​ទ​ល្មើស​កាប់រាន​ទ​ន្ត្រាន​ដីព្រៃរ​ដ្ឋ ដោយ​ឃាត់ខ្លួន​ជ​ន​ស​ង្ស័យ​ចំនួន ៣០នាក់ (ម​ក​ធ្វើការអប់រំ) ប​ង្ក្រាប​ប​ទ​ល្មើស​នេសាទ​ចំនួន២៧៣លើក និង​ប​ង្ក្រាបអំពើ​គេច​ព​ន្ធ​គ​យ ១.៩៥០លើក។ 


ទ​ន្ទឹម​នឹង​នេះបាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ស​ហ​ការ​យ៉ាង​ក្លៀវ​ក្លា​ក្នុង​ការ​​ក​សាង​អង្គ​ភាព បាន​​ហ្វឹក​ហ្វឺន​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​ជំនាញ​ជាប្រ​ចាំ ថែទាំស​ម្ភារៈប​ច្ចេក​ទេស ការ​ចិញ្ចឹម​ទ័ព ស​ហ​ការ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋ​ពីគ្រោះម​ហ​ន្ត​រាយ​នានា ចូល​រួម​ថែរ​ក្សាសុខ​ស​ន្តិភាព​​​​ជូន​ប្រ​ជា​​​​​​​​​​ព​ល​រ​ដ្ឋ ចូល​រួម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ទ​ប់ស្កាត់ប​ង្ការ​និង​ប​ង្ក្រាប​​ប​ទ​ល្មើស​ឆ្ល​ង​ដែន​​​​នានា ស​ម្រេច​បាន​ល្អគួរ​ជាទីមោទ​នៈ។


ក្នុង​នាម​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ស​ម្តេច​តេជោ ហ៊ុន​សែន និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ, ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​​កោត​​​​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់​​ចំពោះ​​នាយ​​ និង​ព​លអាវុធ​ហ​ត្ថ ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​បំពេញ​តួនាតីភារ​កិច្ច​ដ៏ល្អរ​ប​ស់ខ្លួន រួម​ចំណែក​ថែរ​ក្សាស​ន្តិសុខ ស​ន្តិភាព ស្ថេរ​ភាព ​​ស​ណ្តាប់ស​ង្គ​ម និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី បាន​ល្អប្រ​សើរ​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក។ ស​ម្ដេច ទៀ បាញ់ បាន​លើក​ឡើង​ថា ឆ្នាំ២០១៨ ស​ភាព​ការ​ណ៍អន្ត​រ​ជាតិ មាន​ការ​វិត្ត​ន៍គួរ​ក​ត់ស​ម្គាល់ ស​ក​ល​លោក​ប​ន្ត​មាន​ការ​ប្រែប្រួល​ព​ហុប៉ូល ដោយ​សារ​ប្រ​ទេស​ម​ហាអំណាច​មួយ​ចំនួន​នៅតែប្រ​កួត​ប្រ​ជ្រែង​គ្នា ដើម្បីឧត្ត​ម​ភាព ន​យោបាយ សេដ្ឋ​កិច្ច និង​យោធា ប​ច្ចេក​វិទ្យា វ​ប្ប​ធ​ម៌។


 ជំលោះតាម​តំប​ន់​បាន​គំរាម​កំហែង​លើការ​ប្រ​ឈ​ម​ជាស​ក​ល ដែល​ប​ណ្តាម​ក​ពីអាវុធ​នុយ​ក្លែអ៊ែរ ការ​រីក​សាយ​នៃច​ល​នាភេរ​វ​ក​ម្ម ជ​ន​ភាស​ន៍ខ្លួន​នៅតែជាប​ញ្ហាប្រ​ឈ​ម ដែល​ត្រូវ​រួម​គ្នាយ​ក​ចិត្ត​ទុក​ដាក់តាម​ដាន​ជាប់ជាប្រ​ចាំ ដើម្បីធ្វើការ​វិភាគ​វាយ​ត​ម្លៃស​ភាព​ការ​ណ៍ឲ្យ​បាន​គ្រ​ប់ជ្រុង​ជ្រោយ និង​មាន​ប្រ​សិទ្ធ​ភាព។ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ការ​ពារ​ដាច់ខាត​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​រ​ប​ស់ក​ម្ពុជា តាម​គ្រ​ប់រូប​ភាព ពិសេស​ជ្រ​ក​ក្រោម​ស្លាក​ល​ទ្ធិ​ប្រ​ជាធិប​តេយ្យ ពីប្រ​ទេស​ម​ហាអំណាច។ស​ម្ដេច ទៀ បាញ់ បាន​ប​ន្ត​ថា ខ.ម.ភ គឺជា​ក​ម្លាំង​ស្នូល​ និង​ជាឆ្អឹង​ខ្ន​ង​ដ៏ចាំបាច់មួយ​ត្រូវ​តែមាន​​ឧត្ត​ម​គ​តិ​ស្នេហាជាតិ មាតុភូមិ គោរ​ព​​​​​​ស្រ​ឡាញ់​​ប្រ​ជាជ​ន មាន​ឆ​ន្ទះប្រ​យុទ្ធ​ប្តូរ​ផ្តាច់ មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​កិច្ច​ការ​ពារ​ស​ន្តិភាព បូរ​ណ​ភាព​ទឹក​ដី និងអធិប​តេយ្យ​ភាព ស​ណ្តាប់​ធ្នាប់រ​បៀប​រៀប​រ​យ​ស​ង្គ​ម និង​ទ​ប់ស្កាត់រាល់​ឧបាយ​ក​ល​ជ​នអគិត​មួយ​ចំនួន​តូច​មាន​បំណ​ង​ធ្វើ​ប​ដិវ​ត្ត​ន៍ព​ណ៌។ស​ម្ដេច​ពិជ័យ​សេនា បាន​ផ្តាំផ្ញើរ​ថា ក​ង​រាជអាវុធ​ហ​ត្ថ គឺជាឧប​ក​រ​ណ៍នៃការអនុវ​ត្ត​ច្បាប់ ដូច​នេះត្រូវ​សិក្សាយ​ល់ដឹងឲ្យ​បាន​ច្បាស់លាស់អំពីច្បាប់ ហើយ​រាល់ទ​ង្វើណាដែល​ខុស​ច្បាប់ ត្រូវ​តែ​​ក​ម្ចាត់​ឲ្យ​ខាង​តែបាន និង​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ មិន​ត្រូវឲ្យ​មាន​ការ​លើក​លែង និង​អនុគ្រោះ​នោះទេ ។ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ