ឆ្លើយតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អមតំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិទៅបំពេញទស្សនៈកិច្ចជាផ្លូវការ និង មិត្តភាពសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ ១៧មករាឆ្នាំ ២០១៨ ។
នៅថ្ងៃទី១៥ខែ មករា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងការពារជាតិឡាវ។តាមរយៈជំនួបនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានសំដែងការស្វាគមន៍ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាមកបំពេញទស្សនៈកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយឯកឧត្តម បានចាត់ទុកដំណើរទស្សនៈនេះថាបានបញ្ជាក់អោយឃើញនូវបំណងដ៏ល្អរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឡាវកម្ពុជាស្ថិតស្ថេរនិរន្តន៍តរៀងទៅ។
មានមតិឆ្លើយតបវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតំលៃខ្ពស់ចំពោះចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកងទ័ពទាំងពីកម្ពុជា ឡាវ នារយៈពេលកន្លងមក ។ តាមរយៈជំនួបនាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា៖មេបញ្ជាការយោធាខេត្តអាតាពើ និង យោធាខេត្តចំប៉ាសាក់របស់កងទ័ពប្រជាជនឡាវ ដែលមានព្រំដែនជាប់ជាមួយយោធភូមិភាគទី១ខេត្តស្ទឹងត្រែងប្រទេសកម្ពុជាត្រូវរួមគ្នាធ្វើយ៉ាងណាបំពេញភារកិច្ច រក្សាសន្តិសុខ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ អោយមានសុវត្ថិភាពល្អនិងធ្វើយ៉ាងណាអោយប្រជាជនប្រទេសទាំងពីកម្ពុជា ឡាវទៅមករកស៊ីអោយមានសេចក្តីសុខ ហើយរឿងហេតុដែលកើតឡើងកន្លងមកត្រូវបញ្ជៀសអោយបានដាច់ខាតកុំអោយមានការប៉ះទង្គិចគ្នា ត្រូវតែជួបចរចារគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី។សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា៖សន្តិភាពប្រទេសជិតខាងគឺជាមូលដ្ឋានគ្រិះសំរាប់ប្រយុទ្ធតស៊ូនិងភាពក្រីក្រដែលប្រជាជនយើងបានឆ្លងកាត់ជាយូរមកហើយនោះអោយមានការរីចំរើនឆាប់រហស័ ។
នៅក្នុងឱកាសនោះដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡា និង សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍ខ្លះៗដែលបានកើតមានឡើងនៅក្នុងប្រទេសនីមួយៗ និង អំពីសភាពកាណ៍ប្រែប្រួលក្នុងដំបន់និងពិភពលោកផងដែល។ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ក៏បានស្នើសុំដល់សម្តេចពិជ័យសេនា ទៀ បាញ់ អោយបន្តការផ្លាស់ប្តូរប្រតិភូថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ ចាប់ពីថ្នាក់នាយកដ្ឋាន ភូមិភាគដំបន់ ប្រតិភូសំរាកបំប៉ន និសិ្សតយោធា ដើម្បីអោយកំរិតទំនាក់ទំនងកងទ័ពទាំងពីរកាន់តែកើនឡើងកំរិខ្ពស់បន្ថែមទៀត ។
ក្នុងឱកាសដែលកងទ័ពប្រជាជនឡាវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត ក៏បានអញ្ជើញក្រុមសិល្បៈកងទ័ពជើងគោក នៃខភមមកប្រទេសឡាវ ដើម្បីសំដែងសិល្បៈជូនកងទ័ពឡាវទស្សនា នាចុងឆ្នាំ ២០១៨ នេះ ។ បន្ទាប់ពីបានបញ្ចប់ជំនួបទ្វេភាគីរួចមកគណប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងសមាជិកប្រតិភូអមដំណើរទាំងអស់ក៏បានអញ្ជើញទៅទៅដាក់កំរងផ្កានៅស្តូបអនុស្សាវរីយ៍វរៈជននីឡាក់ណាមនៅក្នុងទីក្រុងវាងចន្ទ័ផងដែល។