ព័ត៌មាន

ឯ.ឧ នាង ផាត ជួបអនុព័ន្ធ​យោធាថ្មីអូស្ត្រាលី
នាយកដ្ឋានព័ត៌មាន(១)
616
422

នៅ​ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ​ រ​សៀល​ថ្ងៃ​​សុក្រ​ ១១រោច​ ខែបុស្ស ​ឆ្នាំរ​កា ​ន​ព្វ​ស័ក ​ពុទ្ធ​ស​ក​រាជ​ ២៥៦១​ ត្រូវ​និង​ថ្ងៃទី១២​ ខែម​ក​រា​ ឆ្នាំ២០១៨​ ឯកឧត្ត​ម ​នាយឧត្ត​ម​សេនីយ៍ ​នាង ផាត ​រ​ដ្ឋ​លេខាធិការ​ក្រ​សូង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត ​អោយ​លោក​វ​រ​សេនីយ៍ឯក ​PAUL BARTA ​អនុព័ន្ធ​យោធា​អូស្រ្តាលី​​ថ្មី​ និង​លោក ​វ​សេនីយ៍ឯក​ MARK​ HINCHCLIFFE​ ជា​អនុព័ន្ធ​យោធា​អូស្រ្តាលី​ចាស់​ដែល​ត្រូវ​ច​ប់​ បេស​ក​ក​ម្ម​អណ​ត្តិ​ការ​ទូត​នៅ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ និង​ជ​ម្រាប​លា​។​ 



      ក​ង​ទ័ព​អូស្រ្តាលី​ក​ន្ល​ង​ម​ក​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​ក​សាង​ស​ន្តិភាព​ ស្ថេរ​ភាព​និង​ ជួយ​ប​ង្កើន​ជំនឿ​ទុក​ចិត្ត​គ្នា​រ​វាង​ប្រ​ទេស​ក្នុង​តំប​ន់​អាស៊ីប៉ាស៊ីហ្វិក​ ក៏​ដូច​តំប​ន់​អាស៊ី​អាគ្នេយ៏។​ ដោយ​ឡែក ​នៅ​ក​ម្ពុជា​ ក​ង​ទ័ព​អូស្រ្តាលី​​បាន​ជួយ​ក​ង​ទ័ព​ក​ម្ពុជា​ជា​ស្មារ​តី​,​ សំភារៈប​ច្ចេក​ទេស ​និង​ជួយ​ប​ណ្តុះ​ប​ណ្តាល​ ធ​ន​ធាន​ម​នុស្ស​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​កំណែរ​ទំរ​ង់​រ​ប​ស់​ ខ.ភ.ម​។       


នេះ​ជា​ប្រ​សាស​ន៏​រ​ប​ស់​ ឯ.ឧ​ នាយឧត្ត​ម​សេនីយ៏ ​នាង ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ ក្នុង​ឱកាស​ជំនួប​សំដែង​ការ​គួរ​ស​ម​រ​ប​ស់​ លោក​ វ​រ​សេនីយ៍ឯក ​ប៉ូល ​បាតា ​ អនុព័ន្ធ​យោធា​ថ្មី​អូស្ត្រាលី ​និង​ការ​ជំរាប​លា​រ​ប​ស់​ លោក​ វ​រ​សេនីយ៍ឯក​ ម៉ាក ហ៊ីន​ឃ្លីហ្វ ​អនុព័ន្ធ​យោធា​ចាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ទីស្តីការ​ ក្រ​សួង​ការ​ពារ​ជាតិ​។​       


ឯ.ឧ ​ក៏​បាន​ថ្លែង​ជួស​មុខ​ស​ម្តេច​ពិជ័យ​សេនា​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ទៀ បាញ់​ នូវ​អំណ​រ​ គុណ​ចំពោះ​រ​ដ្ឋាភិបាល​ក៏​ដូច​ក​ង​ទ័ព​អូស្រ្តាលី​ ដែល​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ ស្វែង​រ​ក​ស​ន្តិភាព​ និង​ការ​ប​ង្រួប​ប​ង្រួម​ជាតិ​ម​ក​ជូន​ក​ម្ពុជា​។​ ហើយ​ប​ច្ចុប្ប​ន្ន​នេះ​ក​ង​ទ័ព​អូស្រ្តាលី​នៅ​តែប​ន្ត​ ជួយ​ខ.ភ.ម​ លើការ​ស​រ​សេរ​សៀវ​ភៅ​ស​ការ​ពារ​ជាតិ , ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ដែល ក​ន្ល​ង​ម​ក​យើង​កំពុង​ជួប​ប​ញ្ហាប្រ​ឈ​ម​ជាច្រើន​ដូច​ជា៖មាន​ចោ​រ​ស​មុទ្រ , ប្ល​ន់ប្រ​ដាប់អាវុធ , រ​ត់ព​ន្ធ​ម​នុស្ស , រ​ត់ព​ន្ធ​គ្រឿង​ញៀន​និង​ការ​នេសាទ​ខុស​ច្បាប់ជាដើម​​​​។ មិន​តែប៉ុណ្ណោះក​ង​ទ័ពអូស្ត្រាលីក៏នៅតែប​ន្ត​ផ្ត​ល់អាហារ​រូប​ក​រ​ណ៏ដ​ល់ ខ.ភ.ម ជារៀង​រាល់ឆ្នាំ ដូច​ឆ្នាំ២០១៨ ខាង​មុខ​ក​ង​ទ័ពអូស្រ្តាលីបាន​ផ្ត​ល់ចំនួន ៥០ ក​ន្លែង​ប​ន្ថែម​ទៀតឲ្យ​ដ​ល់ ខ.ភ.ម យើង។ ឯ.ឧ រ​ដ្ឋ​លេខាធិការ ក៏បាន​ប​ញ្ជាក់ថា៖​ចំណ​ង​​​សាម​គ្គីភាព​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង ២ ក​ម្ពុជា.អូស្ត្រាលី ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំជារៀង​រ​ហូត  ។      


  មាន​ប្រ​សាស​ន៏ឆ្លើយ​ត​ប​ក្នុងឱកាស​នោះលោក វ​រ​សេនីយ៍ឯក ម៉ាក ហ៊ីន​ឃ្លីហ្វ បាន​ថ្លែង ថា៖ ក​ង ទ័ព​អូស្ត្រាលី​នៅ​តែ​ប​ន្ត​ជួយ​ក​ង​ទ័ព​ក​ម្ពុជាលើការ​ក​សាង​សៀវ​ភៅស​ការ​ពារ​ជាតិ ការ​ផ្ដ​ល់អាហារ​រូប​ក​រ​ណ៏ ឲ្យ​ដ​ល់​នាយ​ទាហាន​វ័យ​ក្មេង , ជួយ​ហ្វឹក​ហ្វឺន​លើផ្នែក​ភាសាអង់គ្លេស​ដែល​បាន​និង​កំពុង ធ្វើការ​សិក្សានៅ ក្នុង សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ , ហើយ​តាម​រ​យៈគ​ណៈក​ម្មាការ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​គឺក​ង​ទ័ព អូស្រ្តាលីជួយ​ក្នុង​ការ​ធ្វើលំហាត់ស​ម​យុទ្ធ​ផ្សេង​ៗ​ ដូច​ជាលំហាត់លើតុជាដើម ។ ដោយ​ឡែក​ចំពោះប​ញ្ហា ស​ន្តិសុខ​ក្នុង​តំប​ន់ដូច​ជាជ​ម្លោះក្នុង​ស​មុទ្រ​ចិន​ខាង​ត្បូង , ការ​ប្រ​ឆាំង​ជាមួយ​ពួក ISIS ដែល​កំពុង​ជ្រៀត​ចូល ម​ក​ក្នុង​តំប​ន់ផ​ង​ដែរ​​៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ