ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖បាឋ​ក​ថាន​យោបាយ​ឈ្នះឈ្នះ ដ​ល់និស្សិត​សាលាភូមិន្ទ​រ​ដ្ឋ​បាល
នាយកដ្ឋានព័ត៌មាន(១)
611
414
ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បាន​អញ្ជើញ​​​ផ្ត​ល់​ប​ទ​បាឋ​ក​ថា ក្រោម​ប្រ​ធាន​ប​ទ ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ប​រិប​ទ​ថ្មី ជូន​ដ​ល់ក​ម្ម​សិក្សាការីម​ន្ត្រីជាន់ខ្ព​ស់ និង​ម​ន្ត្រីម​ធ្យ​ម នៃសាលាភូមិន្ទ​រ​ដ្ឋ​បាល នាព្រឹក​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ដែល​ពិធីនេះបាន​ប្រារ​ព្ធ​ធ្វើនៅទីស្តីការ​គ​ណៈរ​ដ្ឋ​ម​ន្ត្រី។
    ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ ឯកឧត្ត​ម យ​ក់ ប៊ុន​ណា នាយ​ក​សាលាភូមិន្ទ​រ​ដ្ឋ​បាល បានឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០១៧នេះ សាលាបាន​និង​កំពុង​ប​ណ្តុះប​ណ្តាល​ម​ន្ត្រីជាន់ខ្ព​ស់​ចំនួន​៣០៣​នាក់ និង​ម​ន្ត្រីម​ធ្យ​ម​មាន​ចំនួន១០៧នាក់។ ឯកឧត្ត​ម នាយ​ក បាន​ប​ញ្ជាក់ថា៖ នៅក្នុង​ក្រ​ប​ខ​ណ្ឌ​ការ​ប​ណ្តុះប​ណ្តាល​សាលាភូមិន្ទ​រ​ដ្ឋ​បាល តែង​បាន​រៀប​ចំ​ឲ្យ​មាន​បាឋ​ក​ថា​ដោយ​ផ្ត​ល់ឲ្យ​​ឥស្ស​រ​ជ​ន​ជាន់ខ្ព​ស់ជាតិ ដើម្បីចែក​រំលែក​នៃចំណេះដឹង និង​ប​ទ​ពិសោធ​ន៍​ពាក់ព័ន្ធ​នៃការអនុវ​ត្ត​គោល​ន​យោបាយ យុទ្ធ​សាស្ត្រ និង​ស​ក​ម្ម​ភាពអនុវ​ត្ត​ជាក់ស្តែង​នៅ​តាម​ក្រ​សួង ​ម​ន្ទីរ ស្ថាប័ន​នានា ហើយ​ក​ម្ម​វិធីថ្ងៃនេះក៏ជាផ្នែក​មួយ​នៃការ​ប​ណ្តុះប​ណ្តាល​រ​ប​ស់សាលាភូមិន្ទ​រ​ដ្ឋ​បាល​ជូន​ដ​ល់ម​ន្ត្រីរាជ​ការ និង​និស្សិត​សាលាភូមិន្ទ​រ​ដ្ឋ​បាល​ផ​ង​ដែរ។
     ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ​សាលា​ភូមិន្ទ​រ​ដ្ឋ​បាល ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស និស្សិត និង​ម​ន្ត្រីរាជ​ការ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល។ ស​ម្តេច​ពិជ័យ​សេនា បាន​ចាត់ទុក​ថា ការ​ផ្ត​ល់បាឋ​ក​ថា​ដ​ល់ក​ម្ម​សិក្សាការីម​ន្ត្រីជាន់ខ្ព​ស់ និង​ម​ធ្យ​ម​សាលាភូមិន្ទ​រ​ដ្ឋ​បាល នាពេល​នេះ គឺជាការ​ចែក​រំលែក​នូវ​ពុទ្ធិ និង​ការ​ស្វែង​យ​ល់ដ៏មាន​សារៈសំខាន់អំពី​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់​ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ប​រិប​ទ​ថ្មី។ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន គូស​ប​ញ្ជាក់ថា ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន បាន​ដំណើរ​ការ​ដោយ ​បាន​ដាក់​នូវ​ការ​ធានាចំនួន​បី គឺទី១ ការ​ធានាសុវ​ត្ថិភាព​ទាំង​ផ្លូវ​កាយ​និងអាយុជីវិត, ទី២ ធានា អាជីព​និង​មុខ​ងារ និង​ទី៣ គឺការ​ធានាក​ម្ម​សិទ្ធ​ទ្រ​ព្យ​ស​ម្ប​ត្តិ និង​បាន​ដាក់​ចេញ​នូវ​យុទ្ធ សាស្ត្រ​ឌីហ្វីត (DIFID )ក្នុង​ការអនុវ​ត្ត គឺការ​បំបែក​ក​ម្លាំង ធ្វើឲ្យឯកោ ប​ញ្ច​ប់ ស​មាហ​រ​ក​ម្ម និង​ការអភិវ​ឌ្ឍ​ន៍ ។ ន​យោបាយ​នេះទ​ទួល​បាន​ជោគ​ជ័យ​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែល​បាន​ធ្វើឲ្យ​ក្បាល​ម៉ាស៊ីន​ដឹក​នាំរ​ប​ស់ខ្មែរ​ក្រ​ហ​ម​ត្រូវ​រ​លំរ​លាយ​ទាំង​ស្រុង ហើយ​ប្រ​ទេស​ជាតិ​​ក​ម្ពុជាទ​ទួល​បាន​សុខ​ស​ន្តិភាព​ពេញ​លេញ​នៅទូទាំង​ប្រ​ទេស និង​មាន​ការអភិវ​ឌ្ឍ​ន៍រ​ហូត​ម​ក​ដ​ល់​ស​ព្វ​ថ្ងៃនេះផ​ង​ដែរ។ ប​ច្ចុប្ប​ន្ន​មាន​ប្រ​ទេស​ជាច្រើន និងអ្ន​ក​សិក្សាស្រាវ​ជ្រាវ​ប​រ​ទេស​ជាច្រើន​បាន​ម​ក​សិក្សាស្វែង​យ​ល់ផ​ង​ដែរ អំពីន​យោបាយ​ឈ្នះឈ្នះនេះ។ នៅក្នុងឱកាស​នោះ​ដែរ ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ បាន​ធ្វើការ​ប​ក​ស្រាយ​ផ​ង​ដែរ អំពីឱកាស​ទេវ​តាប្រ​ទាន តួនាទីច្បាប់ ឈាន​ដ​ល់ការ​រំលាយ​គ​ណៈប​ក្ស​ស​ង្គ្រោះជាតិ ការ​ធ្វើប​ដិវ​ត្ត​ន៍រារាំង​ដ​ល់ការអនុវ​ត្ត​នូវ​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា។ ស​ម្តេច ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ប​ន្ត​ថា ដោយ​សារ​ន​យោបាយ​ឈ្នះឈ្នះ មានអត្ថ​ន័យ​និង​សារៈសំខាន់​ដូច​នេះហើយ រាជ​រ​ដ្ឋាភិបាល​ក៏បាន​ស​ម្រេច​សាង​ស​ង់នូវ​វិមានអនុស្សាវ​រីយ៍ឈ្នះឈ្នះឡើង ដែល​ប​ច្ច​ប្ប​ន្ន​បាន​លេច​ជារូប​រាង​ហើយ​នៅប​រិវេណ​បុរី ឧក​ញ៉ា លីយុង​ផាត់ ខ​ណ្ឌ​ជ្រោយ​ច​ង្វា រាជ​ធានីភ្នំពេញ ដើម្បីរំលឹក​និង​ការ​ដឹង​គុណ​ន​យោបាយ​ឈ្នះឈ្នះ ដែល​បាន​ធ្វើឲ្យ​ប្រ​ទេស​ជាតិ​ក​ម្ពុជាទ​ទួល​បាន​សុខ​ស​ន្តិភាព​ពេញ​ប​រិបូរ​ណ៍ដែល​មិន​ធ្លាប់ចាប់​តាំង​ពីជាង ​៥០០ឆ្នាំ​ម​ក​នេះ​។ ស​ម្តេច ក៏បាន​លើក​ទឹក​ចិត្ត​និង​ជំរុញឲ្យ​ក​ម្ម​សិក្សាការីម​ន្ត្រីរាជ​ការ​សាលាភូមិន្ទ​រ​ដ្ឋ​បាល ប​ន្ត​ចូល​រួម​ថែរ​ក្សាការ​ពារ​នូវ​សុខ​ស​ន្តិភាព ស្ថេរ​ភាព​ន​យោបាយ និង​ការអភិវ​ឌ្ឍ​ដែល​កំពុង​​​​​​កើត​មាន​នាពេល​នេះត​ទៅអនាគ​ត​ជាប​ន្ត​ត​ទៅទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ