ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
សម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច
នាយកដ្ឋានព័ត៌មាន(១)
621
facebook
twitter
email
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវ-ចារកិច្ច ។
ក្នុងពិធីនាព្រឹកថ្ងៃទី១២ធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវ-ចារកិច្ច បានរាយការណ៍ អំពីការខិតខំកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ ការហ្វឹកហ្វឺនហ្វឹកហ្វឺនជំនាញចារចារកម្ម ក្នុងនោះរួមមាន ការចាក់ដីបំពេញ នៅលើទីតាំងដី ៤ហិកតា ក្នុងចំណោម ផ្ទៃដី ៨ហិចតា ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យ ។ សាងសង់របងព័ទ្ធជុំវិញ , រៀបចំប្រព័ន្ធលូ និងបណ្ដាញអគ្គិសនី , សាងសង់អាគារស្នាក់ការ សាខាទី១ មានចំនួន១៤បន្ទប់, - សាងសង់អគារហ្វឹកហ្វឺនជំនាញចារកម្ម ដែលមានកម្ពស់២ជាន់ ៤០បន្ទប់ ។ សាងសង់អាគារផ្ទះបាយ ចំនួនមួយខ្នង ចំណុះប្រហែល៣៥០នាក់ និងកំពុងសាងសង់ អគារទីចាត់ការ សាលាហ្វឹកហ្វឺន ជំនាញចារកម្ម ដែលមានកម្ពស់២ជាន់ ។
ក្រៅពីការអភិវឌ្ឍ នៅតំបន់កប់ស្រូវ, ចាប់ពីឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្ន ក៏មានការខិតខំ ប្រឹងប្រែង ជួសជុលនិងកសាងអគារបន្ថែមទៀត នៅអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៅទីតាំងចាស់ ព្រមទាំងបាន ជួសជុលនិងសាងសង់អាគារទីស្នាក់ការនៅតាមបណ្ដាខេត្ត មួយចំនួនផងដែរ។ សរុបចំណាយ លើការសាងសង់ទាងអស់ ចំនួន ៣លាន៣សែន៥ម៉ឺនដុល្លា ក្នុងនោះ ចំណាយលើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារផ្សេងៗនៅតំបន់កប់ស្រូវ ចំនួន ១លាន ៩សែន៥ម៉ឺនដុល្លារ ,ចំណាយលើការសាងសង់ទីស្នាក់ការនៅតាមបណ្ដាខេត្ត ចំនួន ៧០ម៉ឺនដុល្លារ, និងសាងសង់នៅ អគ្គនាយកដ្ឋានដែលជាទីតាំងចាស់ ៧០ម៉ឺនដុល្លារ ដែលថវិកាទាំងនេះ បានមកពីការឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល , អគ្គស្នងការទី២ ក្រសួងការពារជាតិ កងទ័ពប្រជាជនវៀតណាម និងការចូលរួមពី សប្បុរសជនផ្សេងៗទៀត។ ចំពោះសាលប្រជុំ ដែលបុកគ្រឹះសាងសង់នៅថ្ងៃនេះ មានទំហំ ៥៨ម៉ែត្រ គុណនឹង២៧ម៉ែត្រ និងអាចដាក់នាយទាហាន, នាយទាហានរងនិងពលទាហាន ចំនួន៩០០នាក់ ។
អបអរសាទរចំពោះសមិទ្ធផលថ្មី នៅទីតាំងហ្វឹកហ្វឺនជំនាញចារកម្មនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងវិស័យការពារជាតិ ហើយ ទាក់ទងនឹងជំនាញចារកម្មនេះដែរ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចមិនចង់ឱ្យចារកម្ម ត្រឹមតែជាអ្នក ផ្ដល់ព័ត៌មាននោះទេ, ចារកម្មក៏ត្រូវមានជម្រើស ដើម្បីយកមកវិភាគ។ សម្ដេចលើកឡើងថា ព័ត៌មាន ដែល ចេញមកមានលក្ខណៈបំភាន់ , ពត៌មានដែលចេញមកពីការបំផ្លើស ឬក៏ព័ត៌មានដែល ជារឿង មិនពិត មិនគួរត្រូវបាននាំយកមកធ្វើជារបាយការណ៍នោះទេ, គឺយើងត្រូវមានការវិភាគ វាយតម្លៃ ឱ្យបានត្រឹមត្រូវ។ សម្ដេចលើកឡើងទៀតថា ការធ្វើចារកម្មរបស់យើងពេលនេះ ក៏ត្រូវធ្វើភារកិច្ច ចារកម្ម ប្រឆាំងនឹងចារកម្មដែរ ចំណុចនេះកាន់តែសំខាន់, ដូច្នេះហើយបានជាសម្ដេច គាំទ្រឲ្យមាន សាលាហ្វឹកហ្វឺនចារកម្ម នៅក្នុងប្រទេស តាមរយៈចងក្រង នូវបទពិសោធទាំងអស់ ដែលយើងមាន មិនមែនត្រឹមតែក្នុងកងទ័ពទេ, ទាំងក្នុងនគរ និងអាវុធហត្ថ ដែលមានបទពិសោធ ទាំងប៉ុន្មានត្រូវ ចងក្រង ប្រមូលផ្ដុំ ហើយបង្កើតនូវការហ្វឹកហ្វឺនដោយឡែករបស់ចារកម្មកម្ពុជា ។
ជាមួយនេះដែរ ក្រៅពីរម្លឹកអំពីកិច្ចការអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាល បានផ្ដោត ការយកចិត្តទុកដាក់ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ ឱ្យឃើញ អំពីភាពចាំបាច់ នៃការបន្តភារកិច្ច ដើម្បីការពារជាតិ ការពារមាតុភូមិ , ហើយក្នុងនោះ សម្ដេច បានដាស់តឿន ឱ្យយកចិត្តទុកដាក់អំពី «ខឿនការពារជាតិរបស់ប្រជាជន»។ សម្ដេចតេជោ បន្តប្រសាសន៍ថា៖ ចំណុចនេះគឺជាចំណុចស្នូលនៅក្នុងមាគ៌ាប្រជាធិបតេយ្យ , ដោយសារតែខឿន ការពារជាតិរបស់ប្រជាជននេះហើយ ដែលយើងបានទទួលជោគជ័យជាបន្តបន្ទាប់ នៅក្នុងការទប់ ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍, ក្នុងការទប់ស្កាត់ នៃបដិវត្តន៍ពណ៌ ក៏ដូចជានៅក្នុង ការទប់ស្កាត់នូវ ការឈ្លានពានរបស់រទេស នាពេលកន្លងមក។ ដោយហេតុដូច្នេះ សម្ដេចបានសុំឲ្យ អ្នកទាំងអស់គ្នា ទាំងក្រសួងការពារជាតិ, អគ្គបញ្ជាការរដ្ឋាន ក៏ដូចជាកងទ័ពទាំងបីប្រភេទ ទាំងជើងគោក ជើងទឹក ជើងអាកាស ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តនូវគោលនយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» ឲ្យបានជាប់លាប់ , ដោយក្នុងនេះ ក៏ត្រូវមើល នូវចំណុច ទាំងឡាយ ដែលសម្ដេចបានលើកអំពីខ្លឹមសារស្នូល នៃខឿនការពារជាតិរបស់ប្រជាជន តាមរយៈ សេចក្ដីថ្លែងការណ៍របស់សម្ដេច កាលពីសម្ដេចទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ ២០១០-២០១១ ។
សម្ដេចលើកឡើងទៀតថា បើសិនជាគ្មានខឿនការពារជាតិរបស់ប្រជាជន ហើយកងទ័ព នៅដាច់ដោយឡែក គឺវាគ្មានន័យអ្វីទេ, កងទ័ពគឺជាកូនចៅរបស់ប្រជាជន, ហើយកើតចេញពី ប្រជាជន ដូច្នេះអ្វីៗទាំងឡាយ ត្រូវធ្វើដើម្បីឲ្យស្របជាមួយនឹងផលប្រយោជន៍របស់ប្រជាជន។ សម្ដេចបន្តថា កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ក៏ប៉ុន្តែកងទ័ពគឺជា ខ្ញុំបម្រើដ៏ ស្មោះត្រង់របស់ប្រជាជន។ សម្ដេចសង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវបន្តការខិតខំដើរនៅលើផ្លូវនេះជាបន្តទៀត ហើយមានតែផ្លូវនេះទេ ដែលកងទ័ព របស់យើង នឹងទទួលបាននូវការគាំទ្រ ពីសំណាក់ប្រជាជន ។ សម្ដេចសង្កត់ធ្ងន់ថា គ្មានកងទ័ព, គ្មានអ្នកដឹកនាំណាមួយ ហើយក៏គ្មានកងទ័ពផ្ដាច់ការណាមួយ ដែលអាចទទួលជោគជ័យបាន ដោយ ខ្វះការគាំទ្រពីសំណាក់ប្រជាជននោះដែរ ។
សម្ដេចបញ្ជាក់សារជាថ្មីម្ដងទៀតថា នៅពេលណា ដែលធ្វើ«សៀវភៅ ស ការពារជាតិ», នៅពេលណា ដែលយើងដាក់ចេញនូវគោលនយោបាយការពារជាតិ កុំភ្លេចចំណុចគន្លឹះស្នូលរបស់យើង ទាក់ទង នឹង «ខឿនការពារជាតិរបស់ប្រជាជន» ។ ម្យ៉ាងវិញទៀត សម្ដេចតេជោ ក៏បានរំឭកដាស់តឿន ដល់ កងកម្លាំងប្រដាប់អាវុធទាំងមូល ជារួម និងដោយឡែកចំពោះ កងយោធពលខេមរភូមិន្ទ ផងដែរថា កម្លាំងប្រដាប់អាវុធ ជាឧបករណ៍របស់រដ្ឋ ដែលត្រូវការពាររដ្ឋ។
ក្នុងបញ្ហានេះ សម្ដេចតេជោ បញ្ជាក់ថា កន្លងទៅបដិវត្តន៍ពណ៌ នៅគ្រប់ ទីកន្លែងទាំងអស់ តែងតែខិតខំធ្វើ អព្យាក្រឹតូប កម្លាំងប្រដាប់អាវុធ ហើយជាពិសេសគឺកងទ័ពនេះតែម្ដង ដែលគេបាន ទទួលជោគជ័យ ទៅលើការធ្វើបដិវត្តពណ៌ តាមរយៈការធ្វើឱ្យមានព្យាក្រឹតតូនីយកម្ម កម្លាំងប្រដាប់វុធ ប៉ុន្តែសម្ដេចលើកឡើងថា នៅទីនេះអព្យាក្រឹត្យនៃកម្លាំងប្រដាប់អាវុធ ធ្វើបានតែនៅក្នុងស្ថានភាព ដែល ប្រទេសរបស់យើង អនុវត្តនូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស, គឺយើងអព្យាក្រឹតចំពោះមុខ បក្សនយោបាយទាំងអស់ ដូចជាការដាក់ការ ការពារសម្រាប់បក្សកាន់អំណាច ឬបក្សមិនកាន់អំណាច គឺការពារឲ្យទាំងអស់ស្មើៗគ្នា, ប៉ុន្តែកងទ័ពឬកងកម្លាំងប្រដាប់អាវុធទាំងមូល មិនមែនអព្យាក្រឹត ចំពោះមុខ រវាងម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតបក្សនយោបាយទេ។ កងទ័ពឬកងកម្លាំងប្រដាប់អាវុធ បង្កើតឡើងដើម្បីការពាររដ្ឋ ដូច្នេះគ្មានទេ ពាក្យអព្យាក្រឹតនៅទីនេះ, បើសិនជាការធ្វើខុស រដ្ឋបញ្ជាកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាប ឬទប់ស្កាត់នូវអំពើណា ដែលលេចចេញ មកអំពីឧបាយកល អាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ។ សម្ដេចបញ្ជាក់ថា មិនត្រូវភាន់ច្រឡំ ទៅលើបញ្ហាអព្យាក្រឹត ចំពោះមុខបណ្ដាបក្សនយោបាយ និងមិនអព្យាក្រិតរវាងរដ្ឋ និងបក្សនយោបាយនោះទេ។ បក្សនយោបាយ គ្មានសិទ្ធិបញ្ជាកងទ័ពនោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាល ដែលចេញមកពី ការបោះឆ្នោតបង្កើតជារដ្ឋ មានសិទ្ធិនឹងបញ្ជាទៅលើកម្លាំងប្រដាប់អាវុធ ។
ចំណុចនេះសម្ដេចបញ្ជាក់ថា សម្ដេចមិនមែនបញ្ជាកងទ័ព នៅក្នុងក្របខ័ណ្ឌ នៃប្រធានគណបក្ស ប្រជាជននោះទេ ប៉ុន្តែសម្ដេចបញ្ជាកងទ័ព ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ នាយឧត្តមសេនីយ៍ ទៀ បាញ់, នាយឧត្តមសេនីយ៍ ប៉ុលសារឿន និងអ្នកដឹកនាំដទៃទៀត មិនមែនបញ្ជាកងទ័ព ក្នុងនាមគណបក្សប្រជាជនទេ ក៏ប៉ុន្តែបញ្ជាកងទ័ពក្នុងនាមជា រដ្ឋមន្ត្រីការពារជាតិ និងក្នុងនាមជាអគ្គបញ្ជាការ នៃកងយុទ្ធពលខេមរៈភូមិន្ទ ។ ចំណុចនេះត្រូវក្ដាប់ឱ្យបាន គ្មានទេពាក្យអព្យាក្រឹត្យ រវាងម្ខាងរដ្ឋ និងម្ខាងបក្សនយោបាយ ឬសង្គមស៊ីវិល។ យើងអព្យាក្រឹតតែចំពោះមុខ បក្សនយោបាយ ដែលត្រូវមានការស្មើគ្នាក្នុងការប្រកួតប្រជែង នៅទីលានប្រជាធិបតេយ្យ តាមរយៈ នៃការបោះឆ្នោត ឬតាមរយៈការបញ្ចេញមតិទាំងឡាយ ក៏ប៉ុន្តែនៅពេលដែលមាន ការបំពានទៅលើ ច្បាប់រដ្ឋ ត្រូវតែចេញមុខភ្លាមដើម្បីការពាររដ្ឋ មិនអាចបណ្ដែតបណ្ដោយបានទេ។
ក្នុងនោះដែរ សម្ដេចតេជោ គូសបញ្ជាក់ថា យើងចាត់ទុក ភារកិច្ចប្រយុទ្ធប្រឆាំង ភេរវកម្ម នៅតែជាភារកិច្ចចំបងរបស់យើង ។ ការប្រយុទ្ធប្រឆាំងភាវកម្ម គឺជាភារកិច្ចចាំបាច់ ដែលវា មិនមែន គ្រាន់តែ បម្រើនូវតម្រូវការសម្រាប់សេចក្ដីសុខរបស់កម្ពុជាទេ , ក៏ប៉ុន្តែវា ជាសេចក្ដីសុខ របស់ តំបន់ និងពិភពលោក។ យើងមិនអាចឲ្យមាន ភេរវកម្មកើតឡើង នៅលើទឹកដីកម្ពុជា ហើយយើងក៏មិនចង់ ឃើញប្រទេសនៅក្នុងតំបន់របស់យើងកើតមាននូវអំពើភាវកម្មដែរ។ យើងនៅតែបន្តការខិតខំជាមួយ នឹងប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីបន្តការប្រយុទ្ធ ប្រឆាំងជាមួយនឹងភេរវកម្ម ប៉ុន្តែកម្ពុជា ក៏ត្រូវមានការងារមួយត្រូវធ្វើបន្តទៀត នោះគឺការទប់ស្កាត់ កុំឲ្យមានបដិវត្តន៍ពណ៌ នៅកម្ពុជា ។ សម្ដេចគូសបញ្ជាក់ថា យើងបានវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន នៃអង្គការ បដិវត្តន៍ពណ៌ នៅក្នុងប្រទេសរួចស្រេចទៅហើយ, ប៉ុន្តែអ្នកដែលគាំទ្រ មិនទាន់ផុតរលត់ទេ, ការប៉ុនប៉ងរបស់គេចំពោះយើងនៅតែមាន ដូច្នេះទោះដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យមានបដិវត្តពណ៌នៅកម្ពុជាទេ ។
សម្ដេចបន្ថែមថា នេះប្រហែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពណ៌ ដែលពួកគេ បានបរាជ័យ នៅក្នុងឆ្នាំ ២០១៣ និងដើមឆ្នាំ២០១៤ និងក្រោយមកទៀត, ហើយ និងប្រហែលជា សម្រាប់យើង និងវេណេហ្ស៊ូអេឡា គឺប្រហាក់ប្រហែលគ្នា។ សម្ដេចបញ្ជាក់ថានេះក៏មកពីមូលហេតុសំខាន់នៅត្រង់ថា ក្បាលម៉ាស៊ីន របស់ រដ្ឋាភិបាល គឺមាន ការសាមគ្គីភាព ដែលចង្អុលបង្ហាញ ទប់ស្កាត់និងមានភាពរស់រវើក ក្នុងការដោះស្រាយបញ្ហា ។ ប្រជាជនមិនចង់ឃើញសង្គ្រាមកើតឡើងវិញ ដោយទម្រង់ណាក៏ដោយ, ជារដ្ឋប្រហារ ឬជាបដិវត្តន៍ពណ៌ក្រោមហេតុផល នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ, កម្លាំងប្រដាប់អាវុធ គឺនៅឈរ ជាមួយរាជរដ្ឋាភិបាល, ការពាររាជរដ្ឋាភិបាល, កំណើនសេដ្ឋកិច្ចនៅតែល្អ អតិផរណា នៅគ្រប់គ្រង បាន ក្នុងក្របខណ្ឌរក្សានូវស្ថេរភាពនយោបាយ និងស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច ។ ទោះយ៉ាងណា សម្ដេច បញ្ជាក់ទៀតថា ពិតមែនតែក្បាលយើងកាត់ ដងខ្លួនយើងរំលាយ ក៏ប៉ុន្តែ ឧបាយកលពិសពុល នៃអ្នកបញ្ជាពីខាងក្រោយ មិនទាន់បានផុតរលត់នៅឡើយទេ ដូច្នេះយើងត្រូវតាមមើលឲ្យជាប់ ហើយ យើងបានដឹងរួចមកហើយ នូវរចនាសម្ព័ន្ធចាត់តាំង នៃបដិវត្តន៍ពណ៌នៅកម្ពុជា ,ទោះដោយតម្លៃណា ក៏ដោយ យើងមិនត្រូវឱ្យកើតឡើងនូវបដិវត្តន៍ពណ៌ ដែលនាំដល់ការស្លាប់ប្រជាជន រាប់ម៉ឺន រាប់សែន និងរាប់លាននាក់នោះទេ ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានផ្ញើជូនចំពោះនាយទាហាន, ពលទាហាន ទាំងអស់ ដែលកំពុងប្រតិបត្តិការនៅលីបង់ និងស៊ូដង់, ស៊ូដង់ខាងត្បូង, នៅអាហ្វ្រិកកណ្ដាល និងម៉ាលី ឲ្យបន្តការងារនៅទីនោះឲ្យបានល្អ ហើយត្រូវគោរពនូវសិទ្ធិ របស់ប្រទេសម្ចាស់ផ្ទះ , ត្រូវគោរព បម្រើ ប្រជាជនដែលរស់នៅទីនោះ កុំធ្វើនូវទង្វើណាដែលខុសនឹងច្បាប់ នៃប្រទេសនោះ និងខុសនូវ បទប្បញ្ញត្តិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ។ សម្ដេចលើកឡើងថា សំខាន់បំផុត គឺយើងរួមចំណែក បំពេញនូវកាតព្វកិច្ចជាអន្តរជាតិក្នុងឋានៈជាកងទ័ពចេញពីប្រទេស ដែលមាន ឯករាជ្យ អធិបតេយ្យភាពនិងជាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
ចុងក្រោយនៃពិធីនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានចុចប៊ូតុងបញ្ជាគ្រឿងចក្របុកគ្រឹះ ជានិមិត្តរូប នៃការបើកការដ្ឋានសាងសង់ អគារសាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ។អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក៏មានផែនការ បន្តការសាងសង់និងអភិវឌ្ឍន៍បន្ថែម លើផ្ទៃដី ដែលនៅសល់ផងដែរ នូវអគារស្នាក់នៅរបស់យោធិនចំនួន ២ខ្នង , អគារធ្វើការចំនួន ២ខ្នង , អាគារហ្វឹកហ្វឺនជំនាញចារកម្មចំនួន១ខ្នង បន្ថែមទៀត, ព្រមទាំងអាគារកងអន្តរាគមន៍ចំនួន ៤ខ្នង, ឃ្លាំងដាក់សម្ភារៈចំនួន១ខ្នង និងអាគារបាញ់ស៊ីប និងយាន្តដ្ឋាន ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវចាត់ទុកការហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ចូលជួបសំដែងការគួសម សម្តេចពិជ័យសេនា ទៀ បាញ់
ប្រជុំឆ្លងរបាយការណ៍ ខែវិច្ឆិកា និងទិសដៅ ខែធ្នូ ក្រសួងការពារជាតិ
ឯកឧត្តម មាស សាវ៉ន ប្រារព្ធទិវា ២ ធ្នូ នៅស្រុកវ៉ារិន
ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម ឆ្នាំ២០១៩
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
សេចក្តីប្រកាសជូនដំណឹងស្តីពីជ្រើសនិស្សិត សិស្សទាំងពីប្រភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោគ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមិន និងកាកសំណល់សង្គ្រាម
សារជូនពរ
សារលិខិតចូលរួមរំលែកព្រះមរណទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមព្រះបរមរាជអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជម្រាបជូនលោកជំទាវ សៀង ខាំភៀន...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាបបង្គំទូលថ្វាយព្រះករ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្...
វីដេអូ
កិច្ចសម្ភាសន៏ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល
យោធភូមិភាគទី៤បានហ្វឹកហ្វឺនជំនាញការពារដែនអាកាស
ឯកឧត្តមមាស សាវ៉នបានចុះទៅភូមិស្រែណូយស្រុកវ៉ារិន រំលឹកខួប២ធ្នូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកានិងលើកទិសដៅខែធ្នូស្ថិតក្រោមអធិបតីភាពឯកឧត្តមនាង ផាត
សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញតិអោយអគ្គរាជទូតថ្មីអាឡឺម៉ង់ចូលជួបសំដែងការគួរសម្យ
មរត២ធ្នូ
ក្រុមការងារសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា-វៀតណាម
វៃចាញ់គេហើយមិនព្រមឈប់នៅសុំឡើងវៃទៀត