ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥
នាយកដ្ឋានព័ត៌មាន(១)
677
facebook
twitter
email
ទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ឆ្នាំ២០១៧ បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែធ្នូនេះ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ទិវាជនពិការកម្ពុជា លើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ឆ្នាំ២០១៧ មាន ប្រធានបទ «ធ្វើឲ្យមានភាពរឹងមាំស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា»។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ ថ្ងៃទី៣ខែធ្នូ ដើម្បីរំលឹកដល់ការអនុវត្តច្បាប់ស្ដីពី កិច្ចការពារនិង លើកកម្ពស់ សិទ្ធិជនពិការ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើវិស័យពិការភាព ជាពិសេស សុខុមាលភាព បងប្អូនជនពិការកម្ពុជា ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការ, ទសវត្ស ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, យុទ្ធសាស្រ្ត អ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ក៏ដូចជា ផែនការ យុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ ឲ្យអនុវត្តជាផ្លូវការនូវផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ដោយបានលើកឡើងលម្អិត នូវគោលនយោបាយ ជាអាទិភាពសម្រាប់ការអនុវត្ត កម្មវិធីកំណែទម្រង់ នានានៃវិស័យពិការភាព សំដៅលើកកម្ពស់ សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សង្គម និងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាព ការងារសម្រាប់ជនពិការ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍការងារសំខាន់ៗរបស់វិស័យ ពិការភាពនៅកម្ពុជា។ ជាពិសេសទៅទៀតថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ នូវក្របខ័ណ្ឌ គោលនយោបាយ ជាតិគាំពារសង្គម ដើម្បីកំណត់ ផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់ បន្ថយភាព ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់ សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយ ភាពក្រីក្រជាអតិបរិមា។ សុខុមាលភាពជនពិការ មានភាពប្រសើរឡើងជាជំហានៗ ស្របតាមដំណើរការវិវឌ្ឍន៍ និងភាពរីកចម្រើន នៃប្រទេសជាតិ។ បងប្អូនជន ពិការកាន់តែ មានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែល អាចរកប្រាក់ចំណូល ដើម្បីធានា និរន្តភាព ជីវភាពរស់នៅប្រកបដោយឯករាជ្យម្ចាស់ការ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ។ រាជរដ្ឋាភិបាល ទទួលស្គាល់សិទ្ធិរបស់ជនពិការ ផ្ទាល់និងក្រុមគ្រួសារ ដោយបានផ្តល់ផ្ទះសម្បែងសមរម្យ សម្លៀកបំពាក់ ការកែលម្អនូវជីវភាពរស់នៅ ប្រចាំថ្ងៃដោយគ្មានការរើសអើង និងឈរលើមូលដ្ឋាន ពិការភាព។ ជាក់ស្តែងរាជរដ្ឋាភិបាល បានផ្ដល់ កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់ អភិវឌ្ឍជនពិការ៣១៧ តាកែនកោះស្លា ខេត្តកំពត, នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅឋាន និងធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវាស្តារលទ្ធភាព ពលកម្មនៅ សហគមន៍ ។
សម្ដេចពិជ័យសេនា គូសបញ្ជាក់ថា បញ្ហាពិការភាព យើងត្រូវតែឃើញថា ប្រភព ដែល ច្រើនជាងគេបំផុត, មានចំនួនគ្របដណ្ដប់ភាគរយដ៏ច្រើនបំផុត គឺកើតចេញពីសង្គ្រាម និងសំណល់ ពីសង្គ្រាម ដូចជាគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដែលបានទម្លាក់មកលើ កម្ពុជាយើង យ៉ាងច្រើន រាប់លានតោន, ហើយការបំផ្លាញឬដោះឡើងវិញឱ្យបានចប់សព្វគ្រប់គឺមិនទាន់ អនុវត្តន៍បាន នៅឡើយទេ រាប់សិបឆ្នាំមកហើយក៏ដោយ។ សម្ដេចពិជ័យសេនា បន្ថែមថា មកដល់ ពេលនេះ គឺយើងប្រឹងអស់លទ្ធភាពរបស់យើងហើយ , យើងស្ដារបានដីយ៉ាងច្រើន ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ ការផ្ទុះមីនឬសារធាតុដែលមិនទាន់ផ្ទុះ ដែលបំផ្លាញដល់អវយវៈរបស់យើង គឺបានថមថយ ជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនទាន់អស់,ដំណាក់កាលចុងក្រោយនេះ យើងបានរកឃើញអំពី ឥទ្ធិពល ដែលវាបានបំផ្លិចបំផ្លាញដល់ជីវភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើង ពីសំណាក់គ្រាប់គីមី ដែល បានទម្លាក់នៅក្នុងសម័យមុន នៅខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ហើយចុងក្រោយបំផុត រកឃើញ កាន់តែច្រើនឡើង នៅខេត្តស្វាយរៀង, ដែលវាធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបំផុត ដល់ជីវភាព រស់នៅ របស់ប្រជាជនយើង, ហើយយើងបានខិតខំណាស់ ដើម្បីធ្វើយ៉ាងណាដោះឬក៏បំផ្លាញឲ្យបាន តែមកដល់ពេលនេះ លទ្ធភាព របស់យើងគឺនៅមានកម្រិតនៅឡើយ តែយើង តែងតែអំពាវនាវ អោយ មិត្តភ័ក្រទាំងឡាយជួយក្នុងការ ដោះស្រាយ បញ្ហាថ្មីៗបំផុតនេះ។
សម្ដេចពិជ័យសេនា ថ្លែងដែរថា ភាពខ្ទេចខ្ទាំនៃសង្គ្រាម ដើមកំណើតកើត សំខាន់បំផុតគឺ ចេញពីបដិវត្តន៍ពណ៌ រួចហើយបន្តអូសបន្លាយ, រហូតមកដល់ពេលនេះប្រទេសមួយចំនួន មិនទាន់ ដោះស្រាយបានទេ, ដូច្នេះបានជារាជរដ្ឋាភិបាល ខិតខំគ្រប់បែបយ៉ាង ហើយប្រើគ្រប់វិធានការ ទាំងអស់ ដើម្បីទប់ស្កាត់រារាំង មិនឲ្យបដិវត្តន៍ពណ៌ កើតឡើងជាដាច់ខាត នៅក្នុង ព្រះរាជាណាចក្រ កម្ពុជារបស់យើង។ សម្ដេច បន្តថា នៅតែមានការប៉ុនប៉ង នាំយកនូវ បដិវត្តន៍ពណ៌ មកសាបព្រោះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ពីសំណាក់ជនមួយចំនួន, ដូច្នេះគឺ យើងមិន បណ្ដោយជា ដាច់ខាត ដោយសារតែយើងបានស្គាល់រសជាតិអំពីសង្គ្រាម, យើងបានឲ្យតម្លៃ ខ្ពង់ខ្ពស់ណាស់ ក្នុងការដែលយើងទទួលបានសុខសន្តិភាព, យើងតែងតែធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ កុំឱ្យមានសង្គ្រាម កើតឡើង, ដូច្នេះការពង្រឹងសន្តិភាព ដើម្បីឲ្យមានការអភិវឌ្ឍ ហើយធ្វើការអភិវឌ្ឍ ដើម្បីពង្រឹង សន្តិភាពរបស់យើងឲ្យកាន់តែរឹងមាំ គឺជាការចាំបាច់។ យើងទាំងអស់គ្នា ត្រូវតែចូលរួម យ៉ាងសកម្មជាទីបំផុត ព្រោះយើងចង់ចៀសឲ្យផុត កុំឲ្យវាមានសង្គ្រាម ឬក៏មានហិង្សា ទាំងឡាយកើត ឡើង នោះទើបយើងកាត់បន្ថយនូវភាពពិការ កុំឱ្យវាអាចកើនឡើងថែមទៀតបាន។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ពេលនេះជាឱកាសល្អ ជាងពេលណាៗទាំងអស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបន្ទាប់ពីកម្ពុជា សម្រេចបាននូវ សុខសន្តិភាព ពេញលេញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ប្ដេជ្ញាការពារឲ្យបាន នូវសុខសន្តិភាពនេះ ទោះជាត្រូវ ចំណាយ កម្រិតណាក៏ដោយ ពីព្រោះកម្ពុជា ស្គាល់ហើយរសជាតិនៃវិនាសកម្ម ដែលកើត ពីសង្គ្រាម ហើយកម្ពុជាក៏បានបូជា និងលះបង់អាយុជីវិត ញើសឈាម និងធនធានច្រើនឥតគណនា ទម្រាំទទួល បានការរីកលូតលាស់ និងចាប់យកនូវឱកាសទាំងអស់នេះ ៕
សម្តេចពិជ័យសេនា ទៀ បាញ់
អត្ថបទដែលទាក់ទង
សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន នៅសាធារណរដ្ឋសឹង្ហបូរី
ជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនាទៀ បាញ់ ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី
សម្តេចពិជ័យសេនាទៀ បាញ់ ក្នុងមហាសន្និបាតបញ្ចប់អណត្តិទី៦បន្តអណត្តិទី៧ ឆ្នាំ ២០១៨ដល់ ឆ្នាំ២០២២ របស់គណៈកម្មាធិការកីឡាអូឡាំពិកកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩
អត្ថបទថ្មីៗ
សម្តេចក្រឡាហោម ស ខេង ស្ដាប់របាយការណ៏បច្ចុប្បន្នភាព នៃកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចំបាំងដែលលិចក្នុងទន្លេ
កិច្ចប្រជុំក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ
ឧត្តមសេនីយ៍ឯក គីម ស្មើ ជួបសំណេះសំណាលជាមួយសិក្ខាកាម វគ្គការងាររដ្ឋបាល និងឋានលេខា
ឯកឧត្តម ជៀង អំ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ ចំណុះអគ្គនាយកដ្ឋានយោធសេវា
កិច្ចប្រជុំការងារអគ្គបញ្ជាការដ្ឋាន
កិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដឺអូខុនហ្រ្វ៊ែន (Video Conference) រវាងរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម
សេចក្តីប្រកាស
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សេចក្តីជូនព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ...
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ សម្ត...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបី ភ្នំ១៩០ កំពង់ស្រឡៅស្រុកជាំក្សាន្តខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបីព្រំប្រទល់កម្ពុជាឡាវនិងតំបន់ប្រវត្តិសាស្ត្រយោធាខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះតំបន់ប្រវត្តិសាស្ត្រយោធា៥មករានិងបុស្សស្បូវជាំតែខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រៀមរៀបចំប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានADMM