ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
សម្តេច ទៀ បាញ់ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការគីមី
នាយកដ្ឋានព័ត៌មាន(១)
607
facebook
twitter
email
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិគីមី សហការជាមួយមជ្ឈមណ្ឌលជាន់ខ្ពស់គីមី ជីវសាស្ត្រ និងនុយក្លេអ៊ែររបស់សហគមន៍អឺរ៉ុប និងវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋកម្មអន្តរតំបន់ នៃអង្គការសហប្រជាជាតិ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសកម្មភាពជាតិគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ។
ថ្លែងបើកអង្គសិក្ខាសាលានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសកម្មភាពជាតិគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ ដែលបានរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅធានាថាកិច្ចខិតខំប្រឹងប្រែងនានា ដែលមានភាពដាច់ដោយឡែកពីគ្នា ត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្ររួមគ្នាតែមួយ ក្នុងការបង្ការហានីភ័យគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ នឹងបង្កើតបានជាចក្ខុវិស័យថ្នាក់ជាតិមួយ ដើម្បីកសាង និងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងឧប្បត្តិហេតុ ដែលអាចនឹងកើតមានឡើងជាយថាហេតុបណ្តាលមកពីគ្រោះធម្មជាតិ ការលិចធ្លាយ, ការធ្វេសប្រហែស, ការប្រើប្រាស់បរិក្ខាមិនមានស្តង់ដាសម្រាប់ការដឹកជញ្ជូន ក៏ដូចជាការរក្សាទុក និងការផ្ទុះជម្ងឺជាដើម។ ម៉្យាងវិញទៀត ផែនការសកម្មភាពនេះ មានគោលដៅខិតខំធ្វើយ៉ាងណា ឲ្យចក្ខុវិស័យថ្នាក់ជាតិមួយនេះកាត់បន្ថយឲ្យខាតតែបាននូវហានីភ័យគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ និងកំណត់ឲ្យបាននូវអាទិភាពសម្រាប់ពង្រឹងសមត្ថភាព នៅក្នុងវិស័យនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់មជ្ឈមណ្ឌលជាន់ខ្ពស់គីមី ជីវសាស្ត្រ និងនុយក្លេអ៊ែររបស់សហគមន៍អឺរ៉ុប និងវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋកម្មអន្តរតំបន់ នៃអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិ សូមបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ដែលជាបេសកកម្មមនុស្សធម៌ប្រវត្តិសាស្ត្ររបស់ខ្លួន ប្រកបដោយជោគជ័យ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាជន។
ឯកឧត្តម ចជ អ៊ីហ្គឺរ (George Edger) ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រនេះ ដែលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងមានការគាំទ្រពីមជ្ឈមណ្ឌលជាន់ខ្ពស់គីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរនៃសហគមន៍អឺរ៉ុប ដើម្បីកាត់បន្ថយហានីភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។
ឯកឧត្តម ហ្វ្រង់សេស្កូ ម៉ារេលី (Francesco Mareli) តំណាងវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋកម្មអន្តរតំបន់ នៃអង្គការសហប្រជាជាតិ បានបង្ហាញពីស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា ដែលជាប្រទេសមួយបច្ចុប្បន្នមានលិខិតតូបករណ៍ដ៏សំខាន់មួយសម្រាប់ការសម្របសម្រួលថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅចូលរួមវិភាគទាននូវធនធាននានាដើម្បីពង្រឹងសមត្ថភាពក្នុងការដោះស្រាយហានីភ័យគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ។
ពាក់ព័ន្ធទៅនឹងការដោះស្រាយទប់ស្កាត់បង្ការហានីភ័យនៃគ្រាប់បែកគីមី ដែលបានបន្សល់ទុកនៅខេត្តរតនគីរី ត្បូងឃ្មុំ និងនៅខេត្តស្វាយរៀងនោះ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិបានប្រាប់ជូនដល់អ្នកសារព័ត៌មានយើងថា៖........(សំលេងដើម)......៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវចាត់ទុកការហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ចូលជួបសំដែងការគួសម សម្តេចពិជ័យសេនា ទៀ បាញ់
ប្រជុំឆ្លងរបាយការណ៍ ខែវិច្ឆិកា និងទិសដៅ ខែធ្នូ ក្រសួងការពារជាតិ
ឯកឧត្តម មាស សាវ៉ន ប្រារព្ធទិវា ២ ធ្នូ នៅស្រុកវ៉ារិន
ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម ឆ្នាំ២០១៩
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
សេចក្តីប្រកាសជូនដំណឹងស្តីពីជ្រើសនិស្សិត សិស្សទាំងពីប្រភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោគ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមិន និងកាកសំណល់សង្គ្រាម
សារជូនពរ
សារលិខិតចូលរួមរំលែកព្រះមរណទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមព្រះបរមរាជអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជម្រាបជូនលោកជំទាវ សៀង ខាំភៀន...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាបបង្គំទូលថ្វាយព្រះករ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្...
វីដេអូ
កិច្ចសម្ភាសន៏ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល
យោធភូមិភាគទី៤បានហ្វឹកហ្វឺនជំនាញការពារដែនអាកាស
ឯកឧត្តមមាស សាវ៉នបានចុះទៅភូមិស្រែណូយស្រុកវ៉ារិន រំលឹកខួប២ធ្នូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកានិងលើកទិសដៅខែធ្នូស្ថិតក្រោមអធិបតីភាពឯកឧត្តមនាង ផាត
សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញតិអោយអគ្គរាជទូតថ្មីអាឡឺម៉ង់ចូលជួបសំដែងការគួរសម្យ
មរត២ធ្នូ
ក្រុមការងារសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា-វៀតណាម
វៃចាញ់គេហើយមិនព្រមឈប់នៅសុំឡើងវៃទៀត