ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រជុំរួមសមាគមមិត្តភាពកម្ពុជា-ថៃ និងសមគមមិត្តភាព ថៃ-កម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
609
facebook
twitter
email
សមាគមមិត្តភាពកម្ពុជា-ថៃ និងសមាគមមិត្តភាពថៃ-កម្ពុជា បានប្រជុំរួម នាថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ នៅវិមានសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជាស្ថិតក្រោមអធិបតីភាពសហប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម វិចិត្រ យ៉ាធីត ប្រធាន សមាគមមិត្តភាពថៃ-កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមមិត្តភាពថៃ-កម្ពុជា ដែលដឹកនាំដោយឯកឧត្តម វិចិត្រ យ៉ាធីត អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនៅកម្ពុជានាពេលនេះ។ សម្តេចបានចាត់ទុកថា ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញនូវឆន្ទៈនៃការបន្តយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមមិត្តភាពប្រទេសទាំងពីរកម្ពុជា-ថៃ ក្នុងការបង្កើនល្បឿននូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ឯកឧត្តម វិចិត្រ យ៉ាធីត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទំនាក់ទំនងជិតស្និតរវាងសមាគមមិត្តភាពប្រទេសទាំងពីរកម្ពុជា-ថៃ នាពេលកន្លងមក សំដៅបោះជំហានទៅមុខឲ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើងថែមទៀតប្រកបដោយផ្លែផ្កា។ ឯកឧត្តម ក៏បានលើកឡើងអំពីសមិទិផលដែលសម្រេចបាននាឆ្នាំ២០១៧ និងផែនការសកម្មភាពការងាររបស់សមាគមមិត្តភាពថៃ-កម្ពុជា សម្រាប់ឆ្នាំ២០១៨ខាងមុខ ដោយផ្តោតសំខាន់លើវិស័យកីឡា វប្បធម៌ សាសនា អប់រំ ពាណិជ្ជកម្ម ទំនាក់ទំនងព្រំដែន និងយុវជនបន្តវេន។
ក្នុងកិច្ចប្រជុំនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឲ្យសមាគមមិត្តភាពថៃ-កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួននៅកម្ពុជា ក្នុងរួមមាន វិស័យកីឡា ដោយរៀបចំឲ្យមានព្រឹត្តការណ៍ ដូចជា ការប្រកួតប្រដាល់ បាល់ទាត់ បាល់ទះ បេតង់ សីប៉ាក់តាក្រនៅកម្ពុជា ព្រមទាំងជម្រុញធ្វើការហ្វឹកហាត់រួមគ្នា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ទាំងនៅប្រទេសកម្ពុជា និងថៃ ដើម្បីលើកកម្ពស់សមត្ថភាពវិស័យកីឡា ឲ្យប្រសើរឡើងថែមទៀត។
បន្តជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យកសិកម្ម សិប្បកម្ម និងជួយជម្រុញសហគ្រាសធុនតូច និងមធ្យមដល់កម្ពុជា។ ជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីលើអាហារូបករណ៍ថៃដែលបានផ្តល់តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។
ពង្រឹងទំនាក់ទំនងផ្នែកធុរកិច្ច ផ្នែកសង្គម និងវប្បធម៌ ដោយរៀបចំការតាំងពិពណ៌រួមគ្នា រវាងពាណិជ្ជកម្មកកម្ពុជា-ថៃ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ក្នុងឱកាសបុណ្យសមុទ្រ បុណ្យទន្លេ ព្រមទាំងពិធីផ្សេងៗ ដូចជាការប្រគុំតន្ត្រីសម័យរួមគ្នា កម្ពុជា-ថៃ ដើម្បីស្វែងរកការគាំទ្រពីសប្បុរសជននានា ជួយដល់វិស័យមនុស្សធម៌ ដូចជា មន្ទីពេទ្យគន្ធបុប្ផា និងជម្រុញឲ្យមានការតាំងពិពណ៌ពាណិជ្ជកម្មរបស់កម្ពុជានៅប្រទេសថៃ។
រៀបចំប្រតិភូផ្លាស់ប្តូរដំណើរទស្សនកិច្ច និងដកបទពិសោធន៍ទៅវិញទៅកម លើការងារប្រវត្តិសាស្ត្រប្រទេសទាំងពីរ កម្ពុជា-ថៃ។
និងកិច្ចខិតខំសម្របសម្រួលការដឹកជញ្ជូនកសិកម្ម ពាណិជ្ជកម្ម កសិផលចេញចូលតាមច្រកផ្លូវគោក ផ្លូវទឹក កម្ពុជា-ថៃ, លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជលរដ្ឋតាមព្រំដែន ឲ្យកាន់ប្រសើរឡើងថែមទៀត តាមរយៈផ្សារភា្ជប់រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជា-ថៃ ក្នុងគោលដៅកសាងព្រំដែនជាតំបន់សន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងការអភិវឌ្ឍពិតប្រាកដ។
ជាមួយគ្នានោះ ឯកឧត្តម វិចិត្រ យ៉ាធីត បានសម្តែងការអបអរសាទរ និងទទួលយកគ្រប់ចំណុចដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងដើម្បីពង្រឹងចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យរវាង សមាគមមិត្តភាពកម្ពុជា-ថៃ និង សមាគមមិត្តភាពថៃ-កម្ពុជា។
នៅល្ថាចថ្ងៃទី២៥ ខែវិច្ឆិកាដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វិចិត្រ យ៉ាធីត បានអញ្ជើញជាអធិបតីភាព ក្នុងការប្រកួតកីឡាប្រដាល់កម្ពុជា-ថៃ មិត្តភាពអន្តរជាតិ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក។
នេះជាព្រឹត្តិការណ៍ថ្មីមួយរបស់សមាគមមិត្តភាពកម្ពុជាថៃ និងសមាគមមិត្តភាពថៃកម្ពុជា បាន រួមគ្នារៀបចំ ដើម្បីយកថវិកាទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយព្រឹត្តិការណ៍នេះក៏ជាការលើកស្ទួយពីទំនាក់ទំនងដ៏ល្អរវាងភាគីទាំងពីរ លើគ្រប់វិស័យតាមរយៈការបង្កើតសមាគមនេះផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃបានលើកឡើងថា ព្រឹត្តិការណ៍ប្រដាល់កម្ពុជា-ថៃមិត្តភាពអន្តរជាតិនេះគឺជាសកម្មភាពមួយដែលភាគីទាំងពីរ ធ្វើឡើងដើម្បីរៃអង្គាស់ប្រាក់ ពីសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផាហើយក៏ជាសកម្មភាពមួយដែលបង្ហាញពីទំនាក់ទំនងដ៏ល្អរវាង ប្រទេសភូមិផងរបងតែមួយផងដែរ។
សម្តេចពិជ័យសេនាទៀ បាញ់បានលើកឡើងទៀតថា នេះគឺជាព្រឹត្តិការណ៍ដ៏ធំនិងប្រវត្តិសាស្រ្ត សម្រាប់ប្រទេសទាំងពីរ ដែលបានធ្វើសកម្មភាពមនុស្សធម៌រួមគ្នាក្រោយពីបង្កើតនូវសមាគមនេះឡើង ហើយភាគីទាំងពីរក៏នឹងបង្កើនសកម្មភាព កីឡាប្រដាល់មិត្តភាពអន្តរជាតិនេះឲ្យបានញឹកញាប់ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជន និងប្រទេសទាំងពីរកាន់តែមានភាពស្និតស្នាលនឹងគ្នាខ្លាំងឡើងៗថែម ទៀត។
សម្តេចបានបន្តទៀតថា នាពេលនេះរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ)បានធ្វើការទំនាក់ទំនងគ្នាលើគ្រប់វិស័យជាពិសេសភាគីទាំងពីរបានបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែធំឡើងៗថែមទៀត។ ជាងនេះទៅទៀតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានជម្រុញដល់យោធាតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរបង្កើនសកម្មភាពរួមគ្នាតាមរយៈការលេងកីឡា បាលទាត់ កីឡាបាលទះ កីឡា ប្រដាល់ កីឡារត់ម៉ារ៉ាតុង និងកីឡាផ្សេងៗផងដែរ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវចាត់ទុកការហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ចូលជួបសំដែងការគួសម សម្តេចពិជ័យសេនា ទៀ បាញ់
ប្រជុំឆ្លងរបាយការណ៍ ខែវិច្ឆិកា និងទិសដៅ ខែធ្នូ ក្រសួងការពារជាតិ
ឯកឧត្តម មាស សាវ៉ន ប្រារព្ធទិវា ២ ធ្នូ នៅស្រុកវ៉ារិន
ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម ឆ្នាំ២០១៩
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
សេចក្តីប្រកាសជូនដំណឹងស្តីពីជ្រើសនិស្សិត សិស្សទាំងពីប្រភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោគ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមិន និងកាកសំណល់សង្គ្រាម
សារជូនពរ
សារលិខិតចូលរួមរំលែកព្រះមរណទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមព្រះបរមរាជអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជម្រាបជូនលោកជំទាវ សៀង ខាំភៀន...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាបបង្គំទូលថ្វាយព្រះករ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្...
វីដេអូ
កិច្ចសម្ភាសន៏ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល
យោធភូមិភាគទី៤បានហ្វឹកហ្វឺនជំនាញការពារដែនអាកាស
ឯកឧត្តមមាស សាវ៉នបានចុះទៅភូមិស្រែណូយស្រុកវ៉ារិន រំលឹកខួប២ធ្នូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកានិងលើកទិសដៅខែធ្នូស្ថិតក្រោមអធិបតីភាពឯកឧត្តមនាង ផាត
សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញតិអោយអគ្គរាជទូតថ្មីអាឡឺម៉ង់ចូលជួបសំដែងការគួរសម្យ
មរត២ធ្នូ
ក្រុមការងារសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា-វៀតណាម
វៃចាញ់គេហើយមិនព្រមឈប់នៅសុំឡើងវៃទៀត