ព័ត៌មាន

ឯកឧត្ត​ម ម៉ឹង សំផ​ន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​កាេពារ​ជាតិជួប​ក​ង​ទ័ព​ជើង​ទឹក​រុស្សី និងអនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឆេក
នាយកដ្ឋានព័ត៌មាន(១)
673
404
កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​រាជ​រ​ដ្ឋាភិបាល​និង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២ ក​ម្ពុជា.រុស្សី នៅតែប​ន្ត​រឹង​មាំ
ជារៀង​រ​ហូត។ហើយ​ក​ង​ទ័ព​ក​ម្ពុជាក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់រាជ​រ​ដ្ឋាភិបាល ក៏ដូច​ជាក​ង​ទ័ព​រុស្សីដែល
តែង​តែជួយឧប​ត្ថ​ម្ភ​ទាំង​ស្មារ​តី,ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​និង​ជាសំភារៈដ​ល់ក​ង​ទ័ព​ក​ម្ពុជាតាំង​ពីស​ម័យ​ស​ហ​ភាព​សូវៀត​ម​ក​ម៉្លេះ និង​ប​ន្ត​រ​ហូត​ម​ក​ដ​ល់ពេល​នេះរុស្សីនៅតែប​ន្ត​ជួយ​ដ​ល់ ក​ង​ទ័ព ក​ម្ពុជាជារៀង​រ​ហូត ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ម៉ឹង សំផ​ន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិមាន​ប្រ​សាស​ន៏ ក្នុងឱកាស​ជំនួប​សំដែង​ការ​គួរ​ស​ម​ជាមួយឯ.ឧឧត្ត​ម​នាវីទោ អេឌូអាត មីខាឡូវ មេប​ញ្ជាការ នាវា RFS នៃក​ង​ទ័ព​ជើង​ទឹក​រុស្សីដោយ​បាន​ប​ន្ត​ទៀត​ថា៖រ​យៈពេល​ក​ន្ល​ង​ម​ក​រុស្សីបាន​ជួយ​ប​ណ្តុះ
ប​ណ្តាល​គ្រ​ប់ជំនាញ​ដ​ល់ក​ង​ទ័ព​ក​ម្ពុជា ហើយ​និយាយ​ដោយ​ឡែក​ទៅលើជំនាញ​ក​ង​ទ័ព​ជើង​ទឹក​ក៏មាន
នាយ​ទាហាន​រ​ប​ស់ ខ.ភ.ម​យើង​ជាច្រើន​បាន​ទៅបំពេញ​ការ​សិក្សានៅទីនោះផ​ង​ដែរ មិន​តែប៉ុណ្ណោះរុស្សី
នៅបាន​ជួយ​លើផ្នែក​ជំនាញ​ជួស​ជុស​នាវា ហើយ​ថែម​ទាំង​បាន​ផ្ត​ល់នាវាមួយ​ចំនួន​ម​កឲ្យ​ក​ង​ទ័ព​ក​ម្ពុជា
ដែល​នាវានោះបាន​នឹហ​កំពុង​ប្រើរ​ហូត​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ។ឯ.ឧស​ង្ឃឹម​ថាកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង
ក​ង​ទ័ព​យើង​ទាំង២នៅតែប​ន្ត​រឹង​មាំជារៀង​រ​ហូត។
    ឯ.ឧ ឧត្ត​ម​នាវីទោអេឌូអាត មីខាឡូវ បាន​មាន​ប្រ​សាស​ន៏ចូល​រួមអបអរ​សាទ​រ​ចំពោះខួប​លើក​ទី៦៤ថ្ងៃទ​ទួល​បានឯក​រាជ្យ​រ​ប​ស់ក​ម្ពុជាពីអាណានិគ​ម​និយ​ម​បារាំង​និង​ជាខួប​កំណើត​ខ.ភ.ម ផ​ង​ដែរ​ហើយ​បាន​ជូន​ព​រ​ក​ម្ពុជាឲ្យ​ជួប​តែសេច​ក្តីសុខ​និង​ភាព​សុខ​ដុម​រ​ម្យ​នា នៅទូទាំង​ប្រ​ទេស។ឯ.ឧបាន​ប​ន្ត​ទៀត​ថា
នាវាក​ង​ទ័ព​រុស្សីបាន​ចាត់ទុក​បេស​ក​ក​ម្ម​រ​ប​ស់ខ្លួន​ដែល​បាន​ម​ក​ចូល​ច​ត​នៅកំព​ង់ផែព្រះសីហ​នុនាពេល
នេះទៅជាប្រ​ពៃណីទៅហើយ ដោយ​នេះជាលើក​ទី៣ហើយ​ដែល​នាវារ​ប​ស់ ឯ.ឧបាន​ចូល​ម​ក​ប្រ​ទេស
ក​ម្ពុជា ក្នុង​គោល​បំណ​ង​រឹត​ចំណ​ង​សាម​គ្គីភាព,មិត្ត​ភាព រ​វាង​ក​ង​ទ័ព​ជើង​ទឹក​នៃប្រ​ទេស​យើង​ទាំង ២។
ប្រ​តិភូរ​ប​ស់ឯ.ឧ ក៏បាន​ស្វែង​យ​ល់ចំពោះជីវ​ភាព​និង​ការ​រ​ស់នៅរ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា ហើយ​ក៏បាន
ធ្វើការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៏ពីគ្នាទៅវិញ​ទៅម​ក​ផ​ង​ដែរ ។
    ប​ន្ទាប់ម​ក​ក្នុង​ថ្ងៃនោះដ​ដែល ឯឧនាយឧត្ត​ម​សេនីយ៏ ម៉ឹង សំផ​ន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ ជាតិ ក៏បាន​ទ​ទួល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយឯ.ឧ ថូម៉ាស់ គូជ​តា អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង
ស​ហ​ប្រ​តិប​ត្តិការឧស្សាហ​ក​ម្ម នៃសាធារ​ណ​រ​ដ្ឋ​ឆេក​ជាប​ន្ត​ទៀត​ដែរ ។
    មាន​ប្រ​សាស​ន៏ក្នុងឱកាស​នោះ ឯ.ឧ ម៉ឹង សំផ​ន ក៏បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៏ចំពោះដំណើរ​ទ​ស្ស​ន
កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ និង​ស​ហ​ប្រ​តិប​ត្តិការឧស្សាហ​ក​ម្ម នៃសាធារ​ណ​រ​ដ្ឋ​ឆេក ដែល
បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅលើទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ចាប់តាំង​ពីត្រូវ​ឃ្លាត​ឆ្ងាយ​ពីគ្នាអស់
មួយ​រ​យៈម​ក ។ ហើយ​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូនាពេល​នេះ ឯ.ឧ បាន​ចាត់ទុក​ថាជាដំណើរ
ទ​ស្ស​ន​កិច្ច​ដ៏មាន​សារ​សំខាន់ក្នុង​ការ​ភ្ជាប់ទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​យើង​ទាំង២
ក​ម្ពុជានិង​សាធារ​ណ​រ​ដ្ឋ​ឆេក​ឡើង​វិញ​ផ​ង​ដែរ ។
    ឯ.ឧ ថូម៉ាស់ គូជ​តា បាន​ថ្លែង​ថា៖ វ​ត្ត​មាន​រ​ប​ស់ប្រ​តិភូ ឯ.ឧក្នុង​ពេល​នេះក្រៅពីភ្ជាប់ទំនាក់ទំន​ង និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​យើង​ទាំង២ ក៏បាន​នាំម​ក​នូវ​ក្រុម​ហ៊ុន​វិនិយោគ​រ​ប​ស់ឆេក​មួយ​ចំនួន
ម​ក​ជាមួយ ក្នុង​គោល​បំណ​ង​ពិនិត្យ​មើល​ស្ថាន​ភាព​ធ្វើវិនិយោគ​ក្នុង​ប្រ​ទេស​ក​ម្ពុជាផ​ង​ដែរ។ឯ.ឧបាន​ប​ន្ត​ទៀត​ថា៖ក្រៅពីធ្វើវិនិយោគ​លើវិស័យ​កិច្ច​ការ​ការ​ងារ​ស៊ីវិល ក្នុង​នោះក៏មាន​ក្រុម​ហ៊ុន​ប្រ​តិប​ត្តិលើ
    វិស័យ​យោធាដែរ។ប្រ​ទេស​ឆេក​មាន​គំរោង​ជាច្រើន​នៅក្នុង​ប្រ​ទេស​ក​ម្ពុជាដោយ​ប្រ​ទេស​ឆេក​មានឧស្សាហ​ក​ម្ម​ផ​លិត​និង​ធ្វើទំនើប​ក​ម្ម​ស​ព្វាវុធ​នានា,យ​ន្ត​ហោះ , មាន​ការ​ផ​លិត​គ្រឿង​ច​ក្រ​ដោះមីន,ឧប​ក​រ​ណ៏បោស​សំអាត​ជាតិវិទ្យុស​ក​ម្ម​និង​ស​ព្វាវុធ​ជាច្រើន​ទៀត ៕         

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ