ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
អ.ស.ប ប្រគល់ប្រាក់សំណងមួយគ្រួសារ៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវ៤នាក់ពលីនៅអាហ្វ្រិកកណ្តាល
នាយកដ្ឋានព័ត៌មាន(១)
605
facebook
twitter
email
នៅរសៀលថ្ងៃនេះ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៥:០០ ឯកឧត្តម ប្រាក់ សុខុនទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ក្លែវ៉ាន់ ឌឺវ៉ារិន តំណាងអ.ស.ប អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់សំណង ជូនក្រុមគ្រួសារសពដែលបានពលីក្នុងពេលបំពេញបេសកកម្មរបស់អ.ស.ប នៅអាហ្រ្វិកកណ្ដាល នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គួរបញ្ជាក់ថាកាលពីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិចកណ្តាល បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ដល់កងទ័ពមួកខៀវកម្ពុជា និងម៉ារ៉ុក ដែលបានពលីជីវិតក្នុងបុព្វហេតុមនុស្សធម៌ពិភពលោក ដោយការវាយប្រហាររបស់ក្រុមឧទ្ទាម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ដែលបណ្តាលឱ្យនាយទាហ៊ានមួកខៀវកម្ពុជា ០៤រូប និងម៉ារ៉ុក ០១រូប បានស្លាប់។ ទាហានមួកខៀវកម្ពុជាដែលពលីដើម្បីរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាលចំនួន៤នាក់គឹ៖
១.លោកអនុសេនីយទោ អ៊ឹម សំ អាយុ៣៩ឆ្នាំ (១០.កញ្ញា.១៩៨០) កងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ទីកន្លែងកំណើតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មានប្រពន្ធឈ្មោះ តាន់ ភារ័ត្ន អាយុ៣៦ឆ្នាំ មានកូនប្រុសម្នាក់ឈ្មោះ សំ រិទ្ធិ អាយុ១៣ឆ្នាំ។
២.លោកអនុសេនីយ៍ឯក ម៉ៅ អេង អាយុ៣៩ឆ្នាំ កងឯកភាពសាកលវិទ្យាល័យការពារជាតិ មានប្រពន្ធឈ្មោះ ឆាយ ចំរើន អាយុ៣៨ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់ (អាយុ១៦ឆ្នាំ និង១៤ឆ្នាំ) និងស្រីអាយុ១២ឆ្នាំ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣.លោកព្រឹន្ទបាលទោស ស៊ាង នរិន្ទ អាយុ៣៧ឆ្នាំ (នៅលីវ) កងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មានឪពុកឈ្មោះ ស៊ាង សែន មុនរបរជាគ្រូបង្រៀន និងម្តាយឈ្មោះស៊ាន ម៉ូរ៉ា មុខរបរមេផ្ទះ។
៤.ព្រឹន្ទបាលទោ មុំ តុលា អាយុ៣៣ឆ្នាំ (នៅលីវ) កងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានម្តាយឈ្មោះ នុត ប៊ុណា មុខរបរកសិករ មានទីលំនៅ ភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក សែម សុវណ្ណី អគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាពបានថ្លែងថាសំណងនូវទឹកប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិក ត្រូវបានអង្គការសហប្រជាជាតិផ្តល់ជូនគ្រួសាសពទាហានពលីម្នាក់ៗ នៅអាហ្វ្រិកកណ្តាល។ លោកបានលើកឡើងថាចាប់តាំងពីឆ្នាំ២០០៦ មកមជ្ឈមណ្ឌលជាតិ បានបញ្ជូនកម្លាំងមួកខៀវកម្ពុជា៤៧៦៩នាក់ ក្នុងនោះស្រី២០៣នាក់ ទៅចូលរួមក្នុងបណ្តាបេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ មានសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រីស និងម៉ាលី។ លោកបានលើកឡើងថាបច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជាចំនួន៨១១រូប ស្រី៥៦រូប កំពុងបំពេញបេសកកម្មក្រោមឆ័ត្រ អ.ស.ប នៅប្រទេសលីបង់។ ចាប់តាំងពីឆ្នាំ២០១៤មកដល់បច្ចុប្បន្ន មានទាហានមួកខៀវ៩រូប បានពលី និង១១រូប របួសដោយសារជម្ងឺគ្រុនចាញ់ ផ្ទុះអាវុធយុទ្ធភណ្ឌ និងការវាយប្រហារដោយក្រុមឧទាមកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា៖ ”ការងាររក្សាសន្តិភាព អ.ស.ប មានគ្រោះថ្នាក់ណាស់ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើងតែងតែបន់ស្រន់ ឲ្យកងកម្លាំងយើងទទួលបានសេចក្តីសុខ”។ លោកបានបញ្ជាក់ថា៖ ការហ្វឹកហ្វឺនប្រើប្រាស់អាវុធ និងវិន័យកងកម្លាំងជាការចាំបាច់ណាស់រាល់ទាហានគ្រប់រូប។ លោកបានលើកឡើងថា៖ គោរពវិន័យជាតិ អន្តរជាតិ និងវិន័យប្រទេសដែលយើងទៅកាន់ទីនោះដាច់ខាត។ ការប្រុងប្រយ័ត្នត្រូវតែអនុវត្ត ព្រោះប្រទេសដែលត្រូវទៅកាន់នោះជាប្រទេសដែលមានបញ្ហា។ លោកថា៖ ”ក្លាហានតែកុំព្រហើន និងកុំប្រហែសឲ្យសោះ” កេរ្តិ៍ឈ្មោះ និងវីរៈភាពរបស់ទាហានដែលបានពលីកម្ម កម្ពុជាមិនភ្លេចទេចងចាំជានិច្ច។ លោកទេសរដ្ខមន្រ្តីបានប្រគល់ប្រាក់សំណងជូនគ្រួសារទាហានពលី ក្នុងមួយគ្រួសារ៧ម៉ឺនដុល្លាអាមេរិក។
លោកស្រី ក្លែវ៉ាន់ ឌឺវ៉ារិន តំណាង អ.ស.ប ប្រចាំនៅប្រទេសកម្ពុជាបានថ្លែងថា៖ តាងមានឲ្យ អ.ស.បសូមថ្លែងរំលឹកគុណ ដល់វីរៈភាពរបស់កងកម្លាំងមួកខៀវកម្ពុជាចំនួន៤រូប ដែលបានបូជាជីវិតិក្នុងកំឡុងពេលបំពេញបេសកកម្ម កាលពីខែឧសភា កន្លងទៅនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងចូលរួមរំលែកទុក្ខដល់ក្រៀមក្រំ ដល់គ្រួសារសព និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានលើកឡើងថា៖ ”ខ្ញុំបានឃើញការបោះជំហានទៅមុខរបស់កងកម្លាំងមួកខៀវកម្ពុជា ទាំង៤រូបនេះ កំពុងពេលដែលពួកគេចាប់ផ្តើមដំណើរការបំពេញភារកិច្ច ហើយមានសេចក្តីក្តុកក្តួលជាពន់ពេក នៅពេលទទួលដំណឹងពីការពលីនេះ”។ លោកស្រីបានបញ្ជាក់ថា៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ អគ្គលេខាធិការ អ.ស.បបានចូលរួមរំលែកទុក្ខជាមួយគ្រួសារ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានលើកឡើងថា លោកអគ្គលេខាធិការ អ.ស.ប បានថ្លែងថា៖ ”ការវាយប្រហារជំទាស់នឹងកងកម្លាំងរក្សាសន្តិភាព អ.ស.ប អាច នឹងចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម”។ លោកបានអំពាវនាវដល់សាធណរដ្ឋអាហ្វ្រិកកណ្តាលធ្វើការស្រាវជ្រាវ ដើម្បីនាំជននោះធ្វើការកាត់ទោសតាមច្បាប់។ ក្នុងបរិបទបច្ចុប្បន្ននេះ ពិភពលោកបានភាពស្មុកស្មាញមានជនភៀសខ្លួនច្រើននាក់ តែការរក្សាសន្តិភាពបន្តតួនាទីតំណាងឲ្យអ.ស.ប ហើយការរក្សាសន្តិភាពមានតួនាទីចម្បងផងដែរ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវចាត់ទុកការហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ចូលជួបសំដែងការគួសម សម្តេចពិជ័យសេនា ទៀ បាញ់
ប្រជុំឆ្លងរបាយការណ៍ ខែវិច្ឆិកា និងទិសដៅ ខែធ្នូ ក្រសួងការពារជាតិ
ឯកឧត្តម មាស សាវ៉ន ប្រារព្ធទិវា ២ ធ្នូ នៅស្រុកវ៉ារិន
ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម ឆ្នាំ២០១៩
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
សេចក្តីប្រកាសជូនដំណឹងស្តីពីជ្រើសនិស្សិត សិស្សទាំងពីប្រភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោគ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមិន និងកាកសំណល់សង្គ្រាម
សារជូនពរ
សារលិខិតចូលរួមរំលែកព្រះមរណទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមព្រះបរមរាជអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជម្រាបជូនលោកជំទាវ សៀង ខាំភៀន...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាបបង្គំទូលថ្វាយព្រះករ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្...
វីដេអូ
កិច្ចសម្ភាសន៏ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល
យោធភូមិភាគទី៤បានហ្វឹកហ្វឺនជំនាញការពារដែនអាកាស
ឯកឧត្តមមាស សាវ៉នបានចុះទៅភូមិស្រែណូយស្រុកវ៉ារិន រំលឹកខួប២ធ្នូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកានិងលើកទិសដៅខែធ្នូស្ថិតក្រោមអធិបតីភាពឯកឧត្តមនាង ផាត
សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញតិអោយអគ្គរាជទូតថ្មីអាឡឺម៉ង់ចូលជួបសំដែងការគួរសម្យ
មរត២ធ្នូ
ក្រុមការងារសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា-វៀតណាម
វៃចាញ់គេហើយមិនព្រមឈប់នៅសុំឡើងវៃទៀត