ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ពិនិត្យ​ការ​ដ្ឋាន​សាង​ស​ង់ វិមាន​ឈ្នះឈ្នះ
នាយកដ្ឋានព័ត៌មាន(១)
292
377
    ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏ ​ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​ប្រ​ធាន​គ​ណ​ក​ម្ម​ការ​រៀប​ចំ​ការ​សាង​ស​ង់​វិមាន​អនិស្សាវ​រីយ៏​ន​យោ​បាយ​ឈ្នះ​ឈ្នះ បាន​អញ្ជើញ​ចុះ​ ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស​ង្កាត់​បាក់​ខែ​ ខ័ណ្ឌ​ជ្រោយ​ច​ង្វា​ រាជ​ធានី​ភ្នំពេញ​។​
    ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ណឹម​ សុវ​ត្ថិ​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ បាន​រាយ​ការ​ណ៏​អំពី​ល​ទ្ធ​ផ​ល​ ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ ​ដែល​បាន​ដំណើរ​ការ​ទៅ​មុខ​ គួ​ឲ្យ​ក​ត់​សំគាល់​ ដែល​ក្នុង​រ​យៈ​ពេល​៥​ខែ​ ការ​សាង​ស​ង់​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​៦៥​ភាគ​រ​យ​ហើយ​ ប​ច្ចុប្ប​ន្ន​នេះ​ការ​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ បាន​ឈាន​ដ​ល់​តួ​វិមាន​ដែល​មាន​៧​ជ្រុង​ ផ្នែក​ខាង​ក្រោម​កំពុង​ចាក់​បេតុង​ជិត​រួច​រាល់​ហើយ​ និង​ប​ន្ត​សាង​ស​ង់​តួ​វិមាន​ដែល​មាន​៥​ជ្រុង​នៅ​ផ្នែក​ក​ណ្តាល​ប​ន្ត​ទៀត​។​ គួ​ប​ញ្ជាក់​ថា​ តួ​វិមាន​ដែល​កំពុង​សាង​ស​ង់​មាន​៧​ជ្រុង​នេះ​ គឺ​តំណាង​ឲ្យ​គោល​ការ​ណ៏​៧​ចំណុច​នៃ​ក​ត្តា​ជ័យ​ជំនះ​ក្នុង​យុទ្ធ​សាស្ត្រ​ នៃ​គោល​ន​យោបាយ​ឈ្នះ​ឈ្នះ​។ នៅ​ក្នុង​ឱកាស​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់​ បាន​ឡើង​ពិនិត្យ​មើល​ដ​ល់​ផ្នែក​ខាង​លើ​នៃ​តួវិមាន​ឈ្នះ​ឈ្នះ​ ដែល​មាន​រាង​៧​ជ្រុង​ ដែល​ក្រុម​វិស្វ​ក​រ​សំណ​ង់​កំពុង​រៀប​ចំ​ចាក់​បេតុង​ប​ង្ហើយ​ជ្រុង​ទាំង​៧​នៃ​តួវិមាន​ និង​ប​ន្ត​រៀប​ចំ​ចាក់​បេតុង​តួ​វិមាន​ផ្នែក​ក​ណ្តាល​​ដែល​​មាន​៥ជ្រុង​ប​ន្ត​ទៀត​។​ ឯកឧត្ត​ម​ ក៏​បាន​ចូល​ខាង​ក្នុង​តួ​វិមាន​ឈ្នះ​ឈ្នះ​ និង​បាន​ត្រួត​ពិនិត្យ​ផ្ទាំង​គំនូរ​ ដែល​បាន​ឆ្លាក់​ជាប់​ជ​ញ្ជាំង​ជុំវិញ​ប​រិវេន​វិមាន​ឈ្នះ​ឈ្នះ​ ផ្នែក​ខាង​ក្នុង​។​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ បាញ់ ​បាន​ធ្វើ​ការ​ណែ​នាំ​ដ​ល់​ក្រុម​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ អំពី​ការ​រៀប​ចំ​តុប​តែង​ សោភ័ណ្ឌ​ភាព​ក្នុង​វិមាន​ឈ្នះ​ឈ្នះ​ ការ​រៀប​ចំ​តំ​ក​ល់​ឯក​សារ​ប្រ​វ​ត្តិ​សាស្ត្រ​ រួម​ទាំង​ការ​រៀប​ចំ​តំប​ន់​សុខ​ដុម​រ​ម​នី​ និង​តំប​ន់​ស​មិទ្ធិ​ផ​ល​ក្រោយ​ការ​អនុវ​ត្ត៏​ន​យោបាយ​ឈ្នះ​ឈ្នះ​ដែល​ស្ថិត​នៅ​ជុំ​វិញ​វិមាន​ ឈ្នះ​ឈ្នះ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ