ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ទ​ទួល​ជួប​សំណេះសំណាល​ជាមួយ​គ​ណៈប្រ​តិភូសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិចិន
នាយកដ្ឋានព័ត៌មាន(១)
656
374
នៅរ​សៀល​ថ្ងៃទី១៩ ខែក​ក្ក​ដា ឆ្នាំ២០១៧ គ​ណៈប្រ​តិភូនៃសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ នៃក​ង ទ័ព​រំដោះប្រ​ជាជ​ន​ចិន ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ចាវ វេន​ហ្អរ សាក​ល​វិទ្យាធិការ​រ​ង​នៃ សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិចិន បាន​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ នាទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ។
    ក្នុង​ជំនួប​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍​ចំពោះគ​ណៈប្រ​តិភូនៃសាក​ល វិទ្យាល័យ​ការ​ពារ​ជាតិនៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ប​ញ្ជាក់ពីការ​ផ្លាស់ប្តូរ​គ​ណៈប្រ​តិភូគ្នាទៅវិញ​ទៅម​ក គឺជាការ​ចំបាច់ដើម្បី ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរឲ្យ​បាន​កាន់តែស្និទ្ធ​ស្នាល​ឡើង​ថែម​ទៀត ។ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​ស​ង្ក​ត់ធ្ង​ន់ថា ដោយ​ឈ​រ​លើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់ជ្រុង​ជ្រោយ រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា ចិន បាន​រួម​ចំណែក​ក្នុង​ការ​ព​ង្រឹង​ព​ង្រីក​លើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង ទ័ព​ប្រ​ទេស​ទាំង​ពីរ កាន់តែរីក​ច​ម្រើន ។ ឯកឧត្ត​ម ទៀ​ បាញ់ បាន​ប​ន្ថែម​ថា ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន បាន​ប​ង្ក​ល​ក្ខ​ណៈស​ម្ប​ត្តិដ​ល់សិក្ខាកាម​យោធាក​ម្ពុជា បាន​សិក្សាទាំង​នៅក្នុង​ប្រ​ទេស​ក​ម្ពុជា និង​ប​ញ្ជូន ទៅសិក្សានៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត្យ​ចិន ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា ក​ម្ពុជាបាន​ត្រៀម​ល​ក្ខ​ណៈ ធ្វើលំហាត់ហ្វឹក​ហ្វឺន​ផ្សេងៗជាមួយ​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន ក៏ដួច​ជាការ​ត្រៀម​ទ​ទួល ការ​ចូល​ច​ត​នា វាក​ង​ទ័ព​ជើង​ទឹក​ចិន​នៅក​ម្ពុជាផ​ង​ដែរ ។
    មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ចាវ វេន​ហួរ បាន​ប​ញ្ជាក់ថា នេះជាលើក​ទី១ដែល គ​ណៈប្រ​តិភូនៃសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិចិន​បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា។ ប្រ​ទេស​ចិន និង​ក​ម្ពុជាគឺជាមិត្ត​នឹង​គ្នាតាំង​ពីយូរ​ណាស់ម​ក​ហើយ ។​ ទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ មាន ការ​រីក​ច​ម្រើន​ជាពិសេស​ដោយ​មាន​ការ​ដឹក​នាំជ​ម្រុញ​ពី ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​ធ្វើ ឲ្យ​ទំនាក់ទំន​ង​នៃក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា ចិន មាន​ការ​រីក​ច​ម្រើន​ទៅមុខ​យ៉ាង​ឆាប់រ​ហ័ស។  ឯកឧត្ត​ម ចាវ វេន​ហួរ បាន​ស​ម្តែង​នូវ​សេច​ក្តីស​ង្ឃឹម​ថា តាម​រ​យៈកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៍ល្អរ​វាង​ក​ង​ទ័ព ប្រ​ទេស​ទាំង​ពីរ សិក្ខាកាម​យោធាក​ម្ពុជា នឹង​បាន​ទៅប​ន្ត​ការ​សិក្សានៅសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ចិន​កាន់តែច្រើន​ថែម​ទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ