ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ នាង ផាត បានអនុញាតិឲ្យ​លោក Takeshi ISHIKAWA ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភាក្សាការ​ងារ​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិក្រុង​ភ្នំពេញ
នាយកដ្ឋានព័ត៌មាន(១)
653
372
ឯកឧត្ត​ម​នាយឧត្ត​ម​ស​រ​នីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនៅព្រឹក​ថ្ងៃទី ១១ ក​ក្ក​ដា ឆ្នាំ២០១៧បានអនុញាតិឲ្យ​លោក តាកេស៊ី អ៊ីស៊ីកាវ៉ា ( Takeshi ISHIKAWA ) អគ្គ​លេខាធិការ​រ​ង​នៃប​ញ្ជាការ​ដ្ឋាន​ស​ហ​ប្រ​តិប​ត្តិការ​ស​ន្តិភាពអន្ត​រ​ជាតិនៃក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភាក្សាការ​ងារ​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ក្រុង​ភ្នំពេញ​ក្នុងឱកាស​ដែល​លោក​និង​ស​ហ​ការីអញ្ជើញ​ម​ក​បំពេញ​ការ​ងារ​ជាផ្លូវ​កានិង​មិត្ត​ភាព​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ។ ក្នុង​ជំនួប​នាពេល​នោះ ឯកឧត្ត​ម នាង​ ផាត ជំនួស​មុខឲ្យ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាបាន​សំដែង​ការ​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅ រីក​រាយ​បំផុត​ចំពោះដំណើបំពេញ​ការ​ងារ​រ​ប​ស់លោក តាកេស៊ី អ៊ីស៊ីកាវ៉ា នៅលើទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានាពេល​នេះដោយឯកឧត្ត​ម​រ​ដ្ឋ​លេខាធិការ​បាន​ចាត់ទុក​ថាៈតាម​រ​យៈនៃដំណើទ​ស្ស​ន​កិច្ច​រ​ប​ស់លោក តាកេស៊ី អ៊ីស៊ីកាវ៉ា នៅក​ម្ពុជាលើក​នេះនិង​កាន់តែព​ង្រឹង​ព​ង្រីក​បាន​ថែម​ទៀត​នូវ​ចំណ​ង​ទាក់ទ​ង​នៃការ​រឹត​ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជានិង​ជ​ប៉ុន ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែ​មាន​ភាព​រឹង​មាំនិង​រីក​ចំរើន។ឯកឧត្ត​ម​ នាង ផាត ក៍បាន​ជំរាប​ជូន​លោក តាកេស៊ី អ៊ីស៊ីកាវ៉ា អំពីស​ភាព​ការ​ណ៍​រីក​ចំរើន​រ​ប​ស់ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច្រ​ក​ម្ពុជាបាន​ធ្វើឲ្យ​ប្រ​ទេស​ក​ម្ពុជាមាន​ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន​លើគ្រ​ប់វិស័យ៍ ក្នុង​នោះ.ខ.ភ.ម.ក៍ត្រូវ​ទ​ទួល​បាន ការ​យ​ក​ចិត្ត​ដាក់លើការ​ព​ង្រឹង​ព​ង្រីក​ទាំង​ស​ម​ត្ថ​ភាព គុណ​ភាព ធានាបាន​ចំពោះការ​បំពេញ​ភារ​កិច្ច ការ​ពារ​ជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដីនិង​ស​ម្ប​ត្តិវ​ប្ប​ធ៌ម​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​យ៉ាង​រឺង​មាំធ្វើឲ្យ​ក​ម្ពុជាមាន​សុខ​ស​ន្តិភាព​ពេញ​ប​រិបូរ​ណ៍។ដែល​នេះគឺជាក​ត្តាគ​ន្លឹះ ធ្វើឲ្យ​ក​ម្ពុជាដំណើការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​មាន​ការ​រីក​ច​ម្រើន​ជាប​ន្ត​ប​ន្ទាប់ប្រ​ជាព​ល​រ​ដ្ឋ​មាន​ការ​គាំទ្រ​ចំពោះគោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា។លោក តាកេស៊ី អ៊ីស៊ីកាវ៉ា បាន​សំដែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ដែល​បានអនុញាតិឲ្យ​រូប​លោក​និង ស​ហ​ការីអម​ដំណើបាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភាក្សាការ​ងារ​ដើម្បីបាន​សិក្សាស្វែង​យ​ល់អំពីស​ភាព​ការ​ណ៍នៅក​ម្ពុជា។លោក តាកេស៊ី អ៊ីស៊ីកាវ៉ា ក៍បាន​ពាំនាំនូវ​ក្តី នឹក​រ​លឹក​និង​ប​ណ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​រ​ប​ស់ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន ជូន​ចំពោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​ថ្នាក់ដឹក​នាំ.ខ.ភ.ម.ទាំងអស់ក្នុងឱកាស​នេះផ​ង​ដែរ។លោក តាកេស៊ី អ៊ីស៊ីកាវ៉ា បាន​ប​ញ្ជាក់ថាៈរ​ដ្ឋាភិបាល​និង​ក​ង​ទ័ព​ជ​ប៉ុន គាំទ្រ​ជានិច្ច​នូវ គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដែល​បាន​ដឹក​នាំប្រ​ទេស​មាន​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​យ៉ាង​ឆាប់រ​ហ័ស​ដូច​ស​ព្វ​ថ្ងៃនេះ​។លោក តាកេស៊ី អ៊ីស៊ីកាវ៉ា ប​ញ្ជាក់ថាៈ ដោយ​សារ​តែរ​យៈពេល២៥ ឆ្នាំក​ន្ល​ង​ម​ក នេះប្រ​ទេស​ជ​ប៉ុន និង ប្រ​ទេស​ក​ម្ពុជាបាន​ទ​ទួល​ប​ទ​ពិសោធ​ន៍នឹង​ចំណេះដឹង​យ៉ាង​ច្រើន ដូច្នេះហើយ​ទើប​ប​ច្ចុប្ប​ន្ន​នេះ លោក​គិត​ថា ប្រ​ទេស​ជ​ប៉ុន នឹង ក​ម្ពុជា អាច​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​ដំណាក់កាល​ថ្មីទៀត​ទៅនឹង​វិស័យ ភី ខេ អូ ( P K O ) ជាមួយ​នឹង​ក​ម្ពុជា ។ លោក តាកេស៊ី អ៊ីស៊ីកាវ៉ា ប​ញ្ជាក់ទៀត​ថា ប្រ​ទេស​ជ​ប៉ុន​តាម​រ​យៈក្រ​សួង​ការ​ពារ ប្រ​ទេស​ជ​ប៉ុន​បាន​នឹង​កំពុង​ជួយ​ព​ង្រឹង​ព​ង្រីក​ស​ម​ត្ថ​ភាព​ដ​ល់ក​ម្ពុជា ពិសេស​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម ភី ខេ អូ ។ មិន​ត្រឹម​តែប​ទ​ពិសោធ​ន៍នឹង​ចំណេះដឹង​ផ្នែក​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព.ភី.ខេ.អូ(PKO) ប៉ុណ្ណឹង​ទេ ប៉ុន្តែប្រ​ទេស​ជ​ប៉ុន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​លើផ្នែក​នេះដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជាផ​ង​ដែរ។ឯកឧត្ត​ម នាង ផាត ក៍បាន​ថ្លែងអំណ​គុណ​ដ​ល់រាជ​រ​ដ្ឋាភិបាល ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ជ​ប៉ុន ដែល​ជានិច្ច​ជាកាល​តែង​បាន​គាំទ្រ​ចំពោះគោល​ន​យោបាយ​នៃការអភិវ​ឌ្ឍ​ន៍ ប្រ​ទេស​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដោយ​បាន​ប​ញ្ជូនអ្ន​ក​ទេស​ច​រ​ណ៍ និងអ្ន​ក​វីនីយោគ​ទុន ជាច្រើន​ម​ក​ប​ណ្តាក់ទុន​រ​ក​ស៊ីធ្វើអាជីវ​ក​ម្ម​នៅក​ម្ពុជា រួម​ទាំង​ការ​ទ​ទួល​យ​ក​នូវ​ព​ល​ក​រ​ក​ម្ពុជាជាច្រើន​ពាន់នាក់បាន​ទៅធ្វើការ​ងារ​នឹង​សិក្សារៀន​សូត្រ​នៅប្រ​ទេស​ជ​ប៉ុន​ផ​ង​ដែរ។ ជាមួយ​គ្នានោះដែរ ឯកឧត្ត​ម នាង ផាត បាន​ថ្លែងអំណ​គុណ​ផ​ង​ដែរ​ចំពោះរាជ​រ​ដ្ឋាភិបាល​ជ​ប៉ុន​ដែល​ជានិច្ច​ជាកាល​តែង​តែបាន​ផ្ត​ល់នូវ​ជំនួយឥត​សំណ​ង យ៉ាង​ច្រើន​ស​ន្ធឹក​ស​ន្ធាប់ដ​ល់ក​ម្ពុជាលើការ​ក​សាង​នឹង​ស្តារ​គ្រ​ប់ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​រូប​វ​ន្ត័នានាឲ្យ​ដ​ល់ប្រ​ទេស​ក​ម្ពុជាមាន​ផ្លូវ​ស្ពាន​ដែល​ជាសំណ​ង់ធំៗ និង​ក្រៅពីនោះមាន​ជាជំនួយ​ម​នុស្ស​ធ៌ម​ក្នុង​ស​ក​ម្ម​ភាព​បោស​សំអាត​គ្រាប់មីន​និង​ការ​ជួយ​ប​ណ្តុះប​ណ្តាល​ជំនាញ​ក​ង​រ​ក្សាស​ន្តិភាព​បោស​សំអាត​មីន​ចេញ​ទៅបំពេញ បេស​ក​ក​ម្ម​ជាក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប​ណ្តាប្រ​ទេស​មួយ​ចំនួន​នៅលើស​ក​ល​លោក​ទ​ទួល​បាន​ជោគ​ជ័យ​នឹង​ការ​កោត​ស​រ​សើរ។ឯកឧត្ត​ម នាង ផាត បានអបអរ​សាទ​រ​ចំពោះប្រ​ទ​ស​ជ​ប៉ុន​ដែល​បាន​ព​ង្រឹង​ព​ង្រីក​ប​រិប​ទ​ថ្មីនៃវិស័យ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព(PKO)ដើម្បីជំរុញ​វិស័យ​នេះឲ្យ​បាន​ល្អប្រ​សើរ​ជាពិសេស​ជា មួយ​ប្រ​ទេស​ជ​ប៉ុន​ដែល​បាន​ជំរុញ​ទៅលើផ្នែក​សំភារៈប​ច្ចេក​ទេស​ដ​ល់ក​ម្ពុជានាពេល​ក​ន្ល​ង​ម​ក​ជាមួយ.អិន.ភី.មិច.(NPMEC)ក​ម្ពុជា។ឯកឧត្ត​ម សូម​គាំទ្រ​ចំពោះគោល​គារ​ណ៍រ​ប​ស់ លោកអគ្គ​លេខាធិការ​រ​ង​នៃប​ញ្ជាការ​ដ្ឋាន​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិក្រ​សួង​ការ​ពារ​ប្រ​ទេស​ជ​ប៉ុន ហើយឯកឧត្ត​ម នាង ផាត ស​ង្ឃឹម​ថាប​រិប​ទ​ថ្មីនៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ.ភី.ខេ.អូ. រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ជ​ប៉ុន ពិត​ជាទ​ទួល​ជោគ​ជ័យ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ