ព័ត៌មាន

ឯ.ឧ មាស សាវ៉ន ផ្ស​ព្វ​ផ្សាយ​ផែន​ការ​ណែនាំស្តីពីការ​រៀប​ចំបំផុស​ច​ល​នាផ្នែក​និព​ន្ធអក្ស​រ​សិល្ប៏សិល្បៈ
នាយកដ្ឋានព័ត៌មាន(១)
649
366
ដើម្បីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៏លើក​ទី៥០ថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​ក​ម្ពុជា.វៀត​ណាម២៤ មិថុនា ១៩៦៧ , ២៤ មិថុនា ២០១៧ និងអនុវ​ត្ត​ន ៏តាម ពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ ក​ម្ពុជា,វៀត​ណាម ប្រ​ចាំឆ្នាំ ២០១៧ នេះ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង ការ​ពារ​ជាតិ បាន​ដាក់ចេញ​នូវ​ផែន​ការ​ណែនាំ ស្តីពីការ រៀប​ចំ បំផុស ច​ល​នា ផ្នែក​និព​ន្ធ អក្ស​រ​សិល្ប៏ សិល្ប​ក្នុង​នោះមាន​ការ​និព​ន្ធ​រឿង​ខ្លី ចំរៀង គំនូរ រូប​ថ​ត និង​ភាព​យ​ន្តឯក​សារ នូវ​ទូទាំង​ខ.ភ.ម ។
           ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិបាន​ប​ញ្ជាក់ក្នុង​ការ​ណែនាំឲ្យ​ដឹង​ថា ៖ ក្រោម​ប្រ​ធាន ប​ទ ( ចំណ​ង​យុទ្ធ​សាម​គ្គីភាព​ប្រ​ទេស​ទាំង៣ ក​ម្ពុជា. វៀត​ណាម.ឡាវ) រាល់ ខ្លឹម​សារ​ស្នាដៃប​ទ​និព​ន្ធ​ទាំងអស់ត្រូវ​លើក​កោត​ស​រ​សើរ​នូវ​យុទ្ធ​សាម​គ្គីភាព​រ​វាង ប្រ​ទេស​ទាំង៣ ក្នុង​ការ​រួម​គ្នាប្រ​ឆាំង​នឹង​ប​រ​ទេស​ឈ្លាន​ពាន ក៏ ដូច​បុព្វ​ហេតុក​សាង និង​ការ​ពារ​មាតុភូមិ ។រាល់ ខ្លឹម សារ ត្រូវ លើក ឡើង នូវ​ការ​កោត​ស​រ​សើរ​ប្រ​ពៃណីដ៏រុង​រឿង​នៃចំណ​ង​យុទ្ធ​សាម​គ្គីភាព ចំណ​ងអន្ត​រ ជាតិជ្រាល​ជ្រៅ ស្មោះស្ម័គ្រ ផ្សារ​ភ្ជាប់រ​ប​ស់ក​ង​ទ័ព និង​ប្រ​ជាជ​ន ប្រ​ទេស​ទាំង ៣ ។  ឯ.ឧ បាន​ប​ន្ត​ទៀត​ថា៖ប្រ​ភេទ​នៃការ​បំផុស​ច​ល​នាមាន​ស្នាដៃ ៥ ប្រ​ភេទ​គឺ៖ផ្នែកអក្ស​រ​សិល្ប៍ជាស្នាដៃនិព​ន្ធ​រឿង​ខ្លី ដែល​ជារឿង​ពិត រ​ប​ស់បុគ្គ​ល ឬ អង្គ​ភាព ដោយ​មិន​ចំល​ង​ស្នារ​ដៃអ្ន​ក​ដ​ទៃ ។ ផ្នែក​ច​ម្រៀង  ជាប​ទ​ថ្មី មាន​ប​ទ​ភ្លេង​និង​ប​ទ​ចំរៀង​គ្រ​ប់គ្រាន់ ស​រ​សេរ​ច្បាស់លាស់ ។ ផ្នែក​គំនូរ ៖ ជាគំនូរ​ផ្ស​ព្វ​ផ្សាយ ច្នៃប្រ​ឌឹត​ថ្មីមិន​ចំ ល​ង​តាម​គំនិត អ្ន​ក​ដ​ទៃ ឬស្នាដៃគំនូរ​រ​ប​ស់អ្ន​ក​ផ្សេងៗ។​ ផ្នែក​រូប​ថ​ត ៖ រាល់ស្នាដៃ និព​ន្ធ​គឺរូប​ភាព​បែប​ព​ត៌មាន ឬរូប​ភាព​សិល្បៈ ជាស្នាដៃថ្មី ស្មោះត្រ​ង់ ច្បាស់លាស់ ត្រូវ​តាម​ខ្លឹម​សារ​ដោយ​មិន​ចំល​ង​តាម​ស្នាដៃអ្ន​ក​ដ​ទៃ ។
ផ្នែក​ភាព​យ​ន្តឯក​សារ មាន​ខ្លឹម​សារ​ស​ម​ស្រ​ប​ជាមួយ​ប្រ​ធាន​ប​ទ អាច​តាក់តែង ម្នាក់ ឬក៏ជាក្រុម ដោយ​គ្មាន​ពាក់ព័ន្ធ​នឹង​ក​ម្ម​សិទ្ធិ ប​ញ្ញារ​ប​ស់ អ្ន​ក​ដ​ទៃឡើយ ។
             ឯ.ឧ មាស សាវ៉ន បាន​ប​ញ្ជាក់ថែម​ទៀត​ថា៖ ចំពោះមុខ​ស​ញ្ញាចូល​រួម គឺយោធិន​នៃ ខ.ភ.ម និងអតីត​យុទ្ធ​ជ​ន​ទាំងអស់ មិន​ថាជាអ្ន​ក​និព​ន្ធ​ជំនាញ ឬមិន​ជំនាញ​ឡើយ ។ ស​មាជិក​គ​ណៈក​ម្មាការ​បំផុស​ច​ល​នា ឬអនុគ​ណៈក​ម្មាការ ប​ច្ចេក​ទេស ត្រូវ​បានអនុញ្ញាត្តឲ្យ​ចូល​រួម​ផ​ង​ដែរ ។ ហើយ​ចំពោះស​មាជិក​ណាដែល​មាន​ស្នាដៃ ប​ទ​និព​ន្ធ គឺមិន​បានអនុញ្ញាតឲ្យ​ចូល​រួម​ធ្វើការ​ពិនិត្យ និង វាយ​តំលៃស្នាដៃខ្លួនឯង​ឡើយ ។
       ឯ.ឧ ក៏បានឲ្យ​ដឹង​ទៀត​ថា៖គ​ណៈក​ម្មាការ​រៀប​ចំបំផុស​ច​ល​នារ​ប​ស់ ក្រ​សួង ការ​ពារ​ជាតិ ត្រូវ​បាន ប​ង្កើត​ឡើង​ដើម្បីចាត់តាំង​បំផុស​ច​ល​នា និង​ធ្វើ ការ​ត្រួត​ពិនិត្យ​វាយ​តំលៃប​ឋ​ម ជ្រើស​រើស​ស្នាដៃដែល​ល្អឆ្នើម ចំនួន ១០ ស្នាដៃ ក្នុង​ប្រ​ភេទ​នីមួយៗនិង​ប​ញ្ជូន​ប​ន្ត​ដើម្បីធ្វើការ​ត្រួត ពិនិត្យ វាយ​តំលៃដើម្បីប្រ​កាស​ជ័យ​លាភីចុង​ក្រោយ  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ