ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត ជួបអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
នាយកដ្ឋានព័ត៌មាន(១)
662
facebook
twitter
email
ក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៧ ឯ.ឧ ឧ/ទោ អេសម័យ លឿងវ៉ាន់សៃអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវនិងប្រតិភូបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជាដែលបានយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូ ឯកឧត្តម ក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ។
ឯ.ឧ អេសម័យ លឿងវ៉ាន់សៃ បានជំរាបដល់ ឯ.ឧរដ្ឋលេខាធិការថា៖ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូឯ.ឧនាពេលនេះគឺនាំមកនាំមកនូវការពង្រឹងនិងពង្រីកសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២កម្ពុជា-ឡាវអោយកាន់តែរឹងមាំថែមទៀត។ដោយកន្លងមកកងទ័ពយើងទាំង២បានបង្ហាញតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការកសាង និង បណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងទ័ព។
ឯ.ឧបានបញ្ជាក់បន្ថែមទៀតថា៖ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូ ឯ.ឧ នាពេលនេះគឺបានឃើញព្រះរាជាណាចក្រកម្ពុជាកំពុងមានការរីកចំរើនយ៉ាងខ្លាំងតាមរយៈការអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនដែលស្ថិតក្នុងស្ថានភាពប្រទេសមានសន្តិភាពនិងមានស្ថេរភាពនយោបាយ។ ទន្ទឹមនឹងនេះឯ.ឧ អេសម័យ លឿងវ៉ាន់សៃមានជំនឿយ៉ាងមុតមាំថា៖តាមរយៈការបង្កើននូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២កម្ពុជា-ឡាវនោះទៅថ្ងៃអនាគតនឹងមានការអភិវឌ្ឍន៏,មានការរីកចំរើនហើយកាន់តែរឹងមាំជាបន្ត បន្ទាប់។ហើយយើងនឹងខិតខំដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសយើងទាំង២ដោយសន្តិវិធីផងដែរ ។
ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាតថ្លែងជួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិនិងខ.ភ.មទាំងអស់បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រមទាំងជូនពរអោយទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះផងដែរឯ.ឧក៏បានលើកឡើងនូវស្មារតីសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងរដ្ឋាភិបាល,កងទ័ពនិងប្រជាជននៃប្រទេសទាំង២កម្ពុជា-ឡាវដែលក្រសួងការពារជាតិយើងទាំង២បានធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកតាំងពីយូរឆ្នាំណាស់មកហើយ។តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសំភារៈនិងការជួយបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមករវាងកងទ័ពយើងទាំង២កន្លងមក ឯ.ឧបានបញ្ជាក់ថានេះគឺជាការចូលរួមចំណែកក្នុងការធ្វើកំណែរទំរង់របស់ខ.ភ.មស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕
អត្ថបទថ្មីៗ
លោកវរនាវីឯក Daumas Federic អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា សំដែងការគួរសម ឯកឧត្តម នាង ផាត
អគ្គនាយកដ្ឋានយោធសេវា ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២២
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យហេត្ថារចនាសម្ព័ននានា និងក្រុងពាលីបញ្ចុះព្រះអាថ័ន ស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ អិច ១៦
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦