ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន ៣១៧ គូលេន
នាយកដ្ឋានព័ត៌មាន(១)
669
facebook
twitter
email
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅ សួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន ៣១៧ គូលេន ខេត្តសៀមរាប សម្រាប់ឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយនាំអំណោយគ្រឿង ឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភ ជូនដូចកាលពីឆ្នាំទៅ ដែរ ។
នៅក្នុងកម្មវិធីនាព្រឹកថ្ងៃទី១៣ មេសានេះ លោកឧត្តមសេនីយ៍ទោ ពៅ ស៊ា នាយកមជ្ឈ មណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន បានរាយការណ៍អំពី ស្ថានភាពទូទៅ របស់យោធិនពិការ និងគ្រួសារ ដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះ ចាប់ពីឆ្នាំ ២០១០ មកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង៦ឆ្នាំ៩ខែមកហើយ ។ ក្នុងមជ្ឈមណ្ឌលនេះ មាន ២៥០គ្រួសារ ក្នុងនោះ យោធិនពិការចំនួន ២៣០គ្រួសារ, គ្រូបង្រៀនស្ម័ត្រចិត្ត ១៨គ្រួសារ និងពេទ្យឆ្មបស្ម័គ្រចិត្ត ២គ្រួសារ ដែលមានសមាជិកសរុប ១ពាន់២៤៩នាក់ ។
មានប្រសាសន៍សំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ទាំងនៅ គូលេន ខេត្តសៀមរាប, នៅ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ និង នៅកោះស្លា ខេត្តកំពត យើងបានបង្កើន ការយកចិត្តទុកដាក់ ចំពោះក្រុមគ្រួសារ និងកូនចៅរបស់ជនពិការ និងអតីតយុទ្ធជនរបស់យើង ។ សម្ដេចលើកឡើងថា ការបាត់បង់សរីរាង្គ មិនអាចផ្ដល់ឱ្យយើងវិញបានទេ បើពិការជើង យ៉ាងច្រើន យើងបានត្រឡប់មកវិញនូវជើងសិប្បនិម្មិត, ឯអ្នកពិការដៃទាំងពីរ មិនអាចមានអ្វីតភ្ជាប់បានឡើង វិញទេ រូបសម្ដេចផ្ទាល់ ក៏គ្មានពេលដើម្បីធ្វើឱ្យគ្រាប់ភ្នែកមួយគ្រាប់ នៅខាងឆ្វេង អាចមើលភ្លឺ បានវិញនោះដែរ ។ សម្ដេចបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ខួបលើកទី ៤២ឆ្នាំ នៃការណ៍ដែលសម្ដេច បាត់បង់កែវភ្នែក គឺនៅថ្ងៃទី១៦ ខែមេសាឆ្នាំ ១៩៧៥ ។ សម្ដេចបន្តថា កែវភ្នែកដែលយើងធ្លាប់ស្រឡាញ់ មិនអាចវិលត្រឡប់មកផ្ដល់ឱ្យយើងឡើងវិញទេ ប៉ុន្តែយើងអាច នឹងប្រឹងប្រែងងើបឈរឡើង ដើម្បីកុំឱ្យធ្លាក់ទៅក្នុងស្ថានភាព នៃអ្នកដែលពិការផ្លូវកាយហើយ, ពិការផ្លូវចិត្តថែមទៀត។ សម្ដេចបន្តថា មានឧទាហរណ៍ច្រើនណាស់ ដែលយោធិនពិការ របស់ យើង បានប្រឹងប្រែងងើបឈរឡើង ជំនះនូវការលំបាក ហើយផ្ដល់ឱកាសសម្រាប់កូន របស់ខ្លួន បន្តការសិក្សា រហូតទៅដល់កូនៗទាំងនោះ បានក្លាយទៅជាបញ្ញវន្ត បញ្ចប់ការសិក្សានៅថ្នាក់ ឧត្ដមសិក្សា ហើយក៏មានការងារធ្វើ, ចំណុចនេះហើយ ដែលសម្ដេច បន្តការអំពាវនាវ ចំពោះជន ពិការគ្រប់រូប រាប់ទាំងយោធិនពិការផង ឱ្យបន្តការខិតខំងើបឈរឡើង ដើម្បីសេចក្ដីថ្លៃថ្នូរ របស់ខ្លួន គ្រួសារ និងបន្សល់ទុកឱ្យកូនចៅ នូវមោទនភាពបន្តទៀត ។ ក្នុងនេះដែរ សម្ដេចតេជោ បានអំពាវ នាវចំពោះ ភរិយាទាំងឡាយរបស់យោធិនពិការ កុំមានការអៀនខ្មាស ថាខ្លួនមានប្ដី ជាជនពិការ និងអំពាវនាវ ចំពោះកូនៗយោធិនពិការ កុំអៀនខ្មាសថា ឪពុករបស់ខ្លួនជាជនពិការ តែផ្ទុយ ទៅវិញ ត្រូវមានមោទនភាពចំពោះឪពុករបស់ខ្លួន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ, ដោយសម្ដេចសង្កត់ធ្ងន់ថា សេចក្ដីសុខរបស់ប្រជាជាតិ ដែលមាននៅពេលនេះ មិនអាចកាត់ផ្ដាច់ អំពីពលិកម្ម និងអំពីដំណក់ឈាម ដែលឪពុករបស់យើងបានខិតខំនោះទេ ។ ជាមួយនេះដែរជាការយកចិត្តទុកដាក់ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្ដេចតេជោ ផ្ទាល់, សម្ដេចតេជោ បានជំរុញឱ្យបន្តការជីកអណ្ដូងតាមផ្ទះ និងតាមទីកន្លែង ដែលអាចធ្វើទៅ បាន ដោយសារនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការនេះ គ្រួសារមួយចំនួន មិនទាន់មានទឹក ប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។ សម្ដេចតេជោ ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកទៅលើការ ជីកអណ្ដូងបន្ថែមនេះ ដោយគ្រួសារខ្លះ ពិការដៃពិការជើង គឺតម្រូវឱ្យក្នុងផ្ទះមានអណ្ដូងតែម្ដង ។ សម្ដេច មានប្រសាសន៍ថា បើទោះបី មួយផ្ទះត្រូវជីកអណ្ដូងមួយ ក៏ត្រូវតែជីកដើម្បីសម្រួល ដល់ ជីវភាព និងសេចក្ដីត្រូវការ របស់ក្រុមគ្រួសារគាត់ ហើយសម្ដេច បញ្ជាក់ប្រាប់ទៅដល់ យោធិន ពិការនិងគ្រួសារ ឱ្យជឿទុកចិត្តថា គណបក្សប្រជាជន និងរាជរដ្ឋាភិបាល មិនបោះបង់ចោល បងប្អូនទាំងអស់នោះទេ, ទោះបី លទ្ធភាពមានកម្រិត ក៏ប៉ុន្តែការដោះស្រាយ នៅតែធ្វើជាបន្ត ។
ជាមួយនេះដែរ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលមួយ សម្រាប់ទាញយក សិស្សនៅ តំបន់ ជុំវិញ សម្ដេចតេជោ បានផ្ដល់ការសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ រួមទាំង រៀបចំ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងតារាងកីឡាផងដែរ បន្ថែមលើអគារសិក្សា ១ខ្នង ដែលបាន ផ្ដល់កាលពីឆ្នាំទៅ ដល់អនុវិទ្យាល័យ ស្នារតេជោ ដើម្បីបង្កើតទៅជាវិទ្យាល័យ ។
ក្នុងការសំណេះសំណាលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ឌបណ្ឌិត បានផ្ដល់ អំណោយដល់ សិស្សា នុសិស្ស ៣៨៦នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល, ប៊ិច១ដើម, ថវិកា ១ម៉ឺនរៀល, ជូនគ្រួសារ យោធិនពិការ ២៣០នាក់ , គ្រូបង្រៀន ១៨នាក់, គ្រូពេទ្យឆ្មប ២នាក់ ក្នុងម្នាក់ៗ អង្ករ ៥០គីឡូក្រាម, មី ៤កេស, ត្រីខ ១កេសស្មើនឹង១០០កំប៉ុង, ប្រេងឆា ១ដប, ប៊ីចេង ១គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ឃីតមួយ ដែលមាន សារុង១ ក្រមា១, មុង១, ភួយ១, ថវិកា៣០ម៉ឺនរៀល ក្នុងនេះថវិកា ២០ម៉ឺនរៀល របស់សម្ដេចតេជោ និង១០ម៉ឺនរៀលទៀត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម ។ ជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព ២៥នាក់ ក្នុងម្នាក់ៗឃីតមួយ ដែល មាន សារុង, ក្រមា, ភួយ, ទឹកដោះគោឆៅ ២ឡូ, ស្ករស ២គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល និងបន្ថែម១០ម៉ឺនរៀលទៀតជាថវិការបស់កាកបាទក្រហម ។
សម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់មជ្ឈមណ្ឌល អភិវឌ្ឍយោធិនពិការ ៣១៧គូលេន, ដល់សាលាបឋមសិក្សា, អនុវិទ្យាល័យ, មណ្ឌលសុខភាព និងសាលាស្រុក បាគង ផងដែរ។ សម្រាប់ពិធីនេះ ក្រសួងការពារជាតិ បានជួយឧបត្ថម្ភអង្ករ ១៣តោន៥០០គីឡូក្រាម, ចំណែក ក្រសួង សុខាភិបាលបានឧបត្ថម្ភឱសថ ៤៥មុខ មានទម្ងន់សរុប ២ពាន់៥៧០គីឡូក្រាម, លោក លឹម ប៊ុនជុង ក្រុមហ៊ុនវិនិយោគដំណាំល្ហុងប្រេងនៅស្រុកគូលេន ឧបត្ថម្ភអង្ករ ៥តោន កង់ចំនួន ២០០គ្រឿង ។ ឯកឧត្ដម ម៉ក់ ពេជ្ររឹទ្ធ ផ្ដល់ម៉ូតូ ៥គ្រឿងថែមទៀត សម្រាប់គ្រូបង្រៀនថ្មី ៥នាក់ និងឧបត្ថម្ភកន្សែងពោះគោចំនួន ១ពាន់៣០០ សម្រាប់ចែកជូនគ្រួសារ យោធិនពិការ, គ្រូបង្រៀនស្ម័ត្រចិត្ត និងពេទ្យឆ្មបស្ម័គ្រចិត្ត នៅក្នុង មជ្ឈមណ្ឌលនេះ ដែលមាន សមាជិក សរុប ១ពាន់២៤៩នាក់ ៕
អត្ថបទថ្មីៗ
លោកវរនាវីឯក Daumas Federic អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា សំដែងការគួរសម ឯកឧត្តម នាង ផាត
អគ្គនាយកដ្ឋានយោធសេវា ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២២
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យហេត្ថារចនាសម្ព័ននានា និងក្រុងពាលីបញ្ចុះព្រះអាថ័ន ស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ អិច ១៦
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦