ព័ត៌មាន

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់សួរ​សុខ​ទុក្ខ​កុមារ​គ​ថ្ល​ង់​ ពិការ​ភ្នែក​ខេត្ត​សៀម​រាប
នាយកដ្ឋានព័ត៌មាន(១)
444
351

ព្រឹក​ថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នេះឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ក​ណ្តាល​ចុះជួយ​ខេត្ត​សៀម​រាប ព្រ​ម​ទាំង​ស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិថ្នាក់ក​ណ្តាល​ចុះជួយ​ខេត្ត​សៀម​រាប​បានអញ្ជើញ​សួរ​សុខ​ទុក្ខ​សំណេះសំណាល ​និង​រៀប​ចំអាហារ​ព្រ​ម​ទាំង​បាន​ពាំនាំនូវ អំណោយ​ជូន​ដ​ល់កុមារ គ​ថ្ល​ង់ពិការ​ភ្នែក​រ​ប​ស់អង្គ​ការ​គ្រួសារ​ថ្មីខេត្ត​សៀម​រាប​ក្នុងឱកាស​ពិធីចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិនាពេល​ខាង​មុខ។
ក្នុង​រ​បាយ​ការ​ណ៏រ​ប​ស់លោក​ស្រីហុង.ធារីនាយិកាសាលាគ​ថ្ល​ង់និង​កុមារ​ពិការ​ភ្នែក​សៀម​រាប​បានឲ្យ​ដឹង​ថា៖សាលាបាន​ចាប់ផ្ដើម​ដំណើរ​ការ​តាំង​ពីឆ្នាំ ២០០០ក្នុង​នោះមាន​ស្រី ១៧នាក់សិស្ស​ស​រុប​ចំនួន ១២៩នាក់ស្រី៥១នាក់ក្នុង​នោះមាន​សិស្ស​គ​ថ្ល​ង់ចំនួន១០៧ ស្រី៤២នាក់ និង​សិស្ស​ពិការ​ភ្នែក២២នាក់ ស្រី​៩នាក់។ សិស្ស​ស្នាក់នៅក្នុង​សាលាចំនួន ៨០នាក់ក្នុង​នោះមាន​ស្រី២៥នាក់។លោក​ស្រីបានឲ្យ​ដឹង​ទៀត​ថា៖ចំពោះសិស្ស​ពិការ​ភ្នែក​ចាប់ពីថ្នាក់ទី៣ ហើយ​និង​សិស្ស​គ​ថ្ល​ង់​ ចាប់ពីថ្នាក់ទី៥ត្រូវ​រៀន​ប​ញ្ជូល​ជាមួយ​សិស្ស​សាលារ​ដ្ឋ​មួយ​ពេល និង​រៀន​សាលាពិសេស​រ​ប​ស់អង្គ​ការ​គ្រួសារ​ថ្មីមួយ​ពេល។
សិស្ស​គ​ថ្ល​ង់រៀន​ភាសាខ្មែរ​តាម​រ​យៈភាសាស​ញ្ញា,សិស្ស​ពិការ​ភ្នែក​រៀន​ភាសាខ្មែរ​តាម​រ​យៈអក្ស​រ​ប្រៃយ៏ ហើយ​បានអនុវ​ត្ត​តាម​ក​ម្ម​វិធីរ​ប​ស់ក្រ​សួងអប់រំ។ លោក​ស្រីបាន​ប​ញ្ជាក់ ទៀត​ថា៖សិស្ស​ពិការ​ភ្នែក​និង​គ​ថ្ល​ង់មាន​ការ​ងារ​ធ្វើចំនួន១៣០នាក់ស្រី៧០នាក់។
ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ពាំនាំនូវ​ការ​សួរ​សុខ​ទុក្ខ​ពីសំណាក់ប្រ​មុខ​ដឹក​នាំរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន.សែន​និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត​ប៊ុន​រ៉ានី ហ៊ុន​សែន​ដែល​តែង​តែមាន​ចិត្ត​ អាណិតអាសូរ​ហើយ​បាន​គិត​គូរ​ដ​ល់សុខ​ទុក្ខ​និង​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃរ​ប​ស់ក្មួយៗចៅ ៗ ដែល​ជាកុមារ​គ​ថ្ល​ង់និង​ពិការ​ភ្នែក​នៅទូទាំង​ប្រ​ទេស​ជាប់ជាប្រ​ចាំ។ឯ.ឧក៏បាន​សំដែង​នូវអំណ​រ​គុណ ចំពោះ ថ្នាក់ដឹក​នាំអង្គ​ការ​គ្រួសារ​ថ្មីនិង​លោក​គ្រូអ្ន​ក​គ្រូ ដែល​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ថែរ​ទាំអប់រំដោយ​ផ្ដ​ល់នូវ​ការ​ស្នាក់នៅនិង​រៀន​សូត្រ​ដ​ល់ កុមារ​គ​ថ្ល​ង់និង​ពិការ​ភ្នែក​ទាំងអស់ដែល​រ​ស់នៅទៅនេះ ឲ្យ​ទ​ទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​វ​ប្ប​ធ​ម៌ អក្ស​រ​សាស្ត្រ​វិទ្យាសាស្ត្រ​នានាដូច​កុមារ​ដែល​មាន​កាយ​ស​ម្ប​ទា គ្រ​ប់គ្រាន់ក្នុង​សាលារ​ដ្ឋ​ទូទៅនឹង​គេដែរ។ក្នុងឱកាស​នោះដែរឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនិង​លោក​ជំទាវ​ព្រ​ម​ទាំង​ក្រុម​ការ​ងារ​ថា្ន​ក់ជាតិចុះជួយ​ខេត្ត​សៀម​រាប​ទាំងអស់បាន​សំដែង​នូវ​ការ​ស្នឹទ្ធ​ស្នាល​ដោយ​បាន​រៀប​ចំអាហារ​ជូន​ដ​ល់ កុមារ គ ថ្ល​ង់ និង​ពិការ​ភ្នែក​ទាំងអស់ក្នុង​សាលាហើយ​បាន​ផ្ត​ល់ អំណោយ​នូវ ទោង​សំរាប់ក្មេងៗជិះលេង​ចំនួន៤,ក្ដារ​ខៀន​ព័ត៌មាន​ចំនួន១,អង្ក​រ៥តោន​មី២០កេះ,ត្រីខ​ចំនួន៥កេះ,ទឹក​ក្រូច១០កេះ,ស្លេត,ស្តៃឡាស។
អំណោយ​សំរាប់កុមារ​គ​ថ្ល​ង់១២០នាក់ក្នុង​មា្ន​ក់ទ​ទួល​បាន​ឃីដ​មួយ ក្នុង​នោះមាន​សៀវ​ភៅស​រ​សេរ ៥ក្បាល, ប៊ិច២ដើម,ក្រ​ម៉ា១,សារុង១និង​ថ​វិការ៣ម៉ឺន​រៀល។ អំណោយ​សំរាប់កុមារ​ពិការ​ភ្នែក ២២នាក់ ក្នុង​ម្នាក់ទ​ទួល​បាន​សារុង១,ក្រ​ម៉ា១និង​ថ​វិការ៣ម៉ឺន​រៀល។អំណោយ​សំរាប់បុគ្គ​លិក​និង​គ្រូប​ង្រៀន​ក្នុង​មា្ន​ក់ទ​ទួល​បាន​ចំនួន៤៣នាក់ក្នុង​ម្នាក់ទ​ទួល​បាន​សៀវ​ភៅស​រ​សេរ ១៥ ក្បាល,ប៊ិច៥ដើម​ក្រ​ម៉ា១,សារុង ១និង​ថ​វិការ៥ម៉ឺន​រៀល៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ