ព័ត៌មាន

កិច្ច​ប្រ​ជុំគ​ណ​ក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជាថៃ(GBC)លើក​ទី១២ នាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ជាប្រ​យោជ​ន៍ដ​ល់ស​ន្តិភាព និង ភាព​សុខ​សាន្ត​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាថៃ
នាយកដ្ឋានព័ត៌មាន(១)
651
344

ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាបាន​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​រៀប​ចំកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ ព្រំដែន​ទូទៅ ក​ម្ពុជា ថៃ (GBC) លើក​ទី១២ ដែល​បាន​ប្រ​ព្រឹត្ត​ទៅនៅស​ណ្ឋាគារ សុខាអង្គ​រ ខេត្ត​សៀម​រាប នាថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៧ ។ កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ ព្រំដែន​ទូទៅក​ម្ពុជា ថៃ (GBC) លើក​ទី១២ ត្រូវ​បាន ប្រារ​ព្ធ ធ្វើក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង ការ​ពារ ជាតិនៃ ព្រះរាជាណាច​ក្រ​ក​ម្ពុជា និង ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប្រាវីត វ​ង្ស​សុវ​ណ្ណ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ថៃ ។
        ថ្លែង​បើក​កិច្ច​ប្រ​ជុំនាពេល​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ថា ៖ កិច្ច ប្រ​ជុំកិច្ច​ប្រ​ជុំនេះបាន​ប​ង្ហាញ​នូវ​ការ​យ​ល់ ឃើញ​រួម​គ្នាអំពី សារះសំខាន់នៃទំន​ង និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិកា​រ​រ​វាង​ក​ង​ទ័ព ទាំង​ពីរ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់ក្នុង​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​ទំនាក់​ទំន​ង​ជា មិត្ត​ភាព ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ អោយ​កាន់តែរីក​ច​ម្រើន និង​កាន់តែស៊ីជ​ម្រៅ ប​ន្ថែម​ទៀត។ ឯ.ឧ នាយ ឧត្ត​ម​សេនីយ៍ ទៀ បាញ់បាន​ប​ញ្ជាក់ទៀត​ថាៈ កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ ព្រំដែន​ទូទៅក​ម្ពុជា ថៃ (GBC) លើក​ទី១២​ ក៏បាន​សំដែងអោយ​ឃើញ​នូវ​បំណ​ង​ដូច​គ្នា ក្នុង​ការ​ប​ន្ត​រ​ក្សា​នូវ ចំណ​ង​ទាក់ទ​ង​ ជិត​ស្និទ្ធ កិច្ច ស​ហ​ប្រ​តិប​ត្ត​ការ​លើគ្រ​ប់វិស័យ  ក្នុង​នាម​ជា ប្រ​ទេស​ជិត​ខាង​ល្អ ព្រ​ម​ទាំង​ខិត​ខំក​សាង និង​ថែរ​ក្សា ការ​ពារ អោយ​បាន នូវ​ព្រំដែន​ ស​ន្តិភាព មិត្ត​ភាព ស​ហ​ប្រ​តិ្ត​ការ ការអភិវ​ឌ្ឍ៍ និង​ផ្ត​ល់ផ​ល​ប្រ​យោជ​ន៏ អោយ​គ្នាទៅវិញ​ទៅម​ក​ស​ម្រាប់ប្រ​ជាជាតិនិង​ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ។ឯ.ទៀ​ បាញ់បាន​សំដែង នូវ​ជំនឿជឿជាក់ថា៖ កិច្ច​ប្រ​ជុំគ​ណះក​ម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក​ម្ពុជា-ថៃ លើក​ទី១២នេះ ប្រាក​ដ​ជា នាំម​ក​នូវ​រឹត​ចំណ​ង​មិត្ត​ភាព និង​ការ​ព​ង្រីង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​បាន​កាន់តែ រឹង​មាំ និង​ទូលំទូលាយ​ទាំង​ក្នុង​ក្រ​ប​ខ័ណ្ឌ​ទ្វេភាគី ព​ហុភាគី តំប​ន់ និងអន្ដ​រ​ជាតិ ដែល​ជាការ​រួម​ចំណែក យ៉ាង​សំខាន់ដ​ល់ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច ស​ង្គ​ម​កិច្ច ការ​លើក​ក​ម្ព​ស់ ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ និង រ​ក្សាបាន​នូវ​ស​ន្ថិភាព ស្ថេរ​ភាព ស​ន្ថិភាព ស​ន្ថិសុខ ស​ណ្ដាប់ ធា្ន​ប់សាធារ​ណះបាន​ល្អប្រ​សើរ ជា  ពិសេស​នៅតាម​តំប​ន់ព្រំដែន​នៃប្រ​ទេស​ទាំង​ពីរ។
ថ្លែង​បើក​កិច្ច​ប្រ​ជុំគ​ណះក​ម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក​ម្ពុជា-ថៃ លើក​ទី១២ នាឪកាស​នោះដែល ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប្រាវីត វ​ង្ស​សុវ​ណ្ណ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ ថៃ បាន​ថ្លែង​ថា៖​កិច្ច​ប្រ​ជុំគ​ណះក​ម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក​ម្ពុជា-ថៃជាយ​ន្ត​ការ​នៃ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ក​ម្ពុជា​ថៃដែល​មាន​តំលៃក្នុង​ការ​ប​ង្កើត​នូវ​ស្ថេរ​ភាព និង ស​ន្តិសុខ​តាម ប​ណ្តោយ​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ។ ឯ.បាន​ប​ញ្ជាក់ថា៖​ក​ន្ល​ង​ម​ក​កិច្ច ប្រ​ជុំគ​ណះក​ម្មាធិការ ព្រំដែន​ទូទៅ (GBC) ក​ម្ពុជា-ថៃ បាន​ប​ង្កើន​នូវ ស​ម្ព័ន​ភាព​រ​វាង​ក​ង​ទ័ព និង​ក្រ​សួង​ការ​ពារ​ជាតិ ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា​ ថៃ យ៉ាង​ជាក់ស្តែង​រ​ហូត​ដ​ល់ធ្វើ អោយ​ក​រ​ថែរ​ក្សាស​ន្តិសុខ​ ស​ន្តិភាព និង​ស្ថេរ​ភាព តាម​ប​ប​ណ្តោយ ព្រំដែន​មាន​ប្រ​សិទ្ធ​ភាព បាន​ផ្ត​ល់ ផ​ល​ប្រ​យោជ​ន៍នាពេល​ប​ច្ចុប្ប​ន្ន តាម​ដំប​ន់ព្រំដែន​រ​ប​ស់ យើង​មាន ស​ន្តិភាព ស្ថេរ​ភាប និង ទ​ទួល​បាន​នូវ ការអភិវ​ឌ្ឍ​ន៍ជារួម​យ៉ាង​ពិត​ប្រាក​ដ ។
តាម​រ​យៈកិច្ច​ប្រ​ជុំ​ GBC នោះរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា ថៃ បានឯក​ភាព និង​វាយ​តំលៃខ្ព​ស់ ចំពោះរ​បាយ​ការ​ណ៍វ​ឌ្ឍ​នៈភាព​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​តាម​ប​ណ្តោយ​ព្រំដែន ដែល​បាន រាយ​ការ​ណ៍ ដោយ ឯ.នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ជាតិ និង ជាប្រ​ធាន ក្រុម​លេខាធិការ គ​ណះក​ម្មាធិការ ព្រំដែន​ទូទៅ (GBC) ក​ម្ពុជា-ថៃ ដែល​បាន​ប​ង្ហាញអោយ ឃើញ នូវ​ការ​វិវ​ឌ្ឍ​ន៍ជា វិជ្ជ​មាន​ជាច្រើន នៃទំនាក់ទំន​ង និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ទាំង​ក្នុង​ក្រ​ប​ខ​ណ្ឌ័ទ្ទេភាគី និង ព​ហុភាគី។ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា ថៃ បានឯក​ភាព​នូវ​រាល់ខ្លឹម​សារ ទាំង​ឡាយ​ដែល​បាន ដាក់​ចេញ​នៅក្នុង​កិច្ច​ប្រ​ជុំ GBC លើក​ទី ១២ នេះ ដែល​បាន​រួម​ចំណែក​ដ​ល់ការ​ថែរ​ក្សាស​ន្តិភាព ស្ថេរ​ភាព​តាម​ប​ណ្តោយ​ព្រំដែន និង បាន​ព​ង្រឹង​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​លើវិស័យ​ស​ន្តិសុខ ការ​ប្រ​យុទ្ធ​ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម ប​ញ្ហាឧក្រិដ្ឋ​ក​ម្ម​ឆ្ល​ង​ដែន ប​ញ្ហាស​ន្តិសុខ លំហ​រ​ស​មុទ្រ​ប​ញ្ហា​គ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ និង​ប​ញ្ហាផ្សេងៗដើម្បី ធានាអោយ បាន​នូវ​ភាព​សុខ​សាន្ត និង លើក​ស្ទួយ​កំរិត​ជីវ​ភាព​រ​ស់ នៅរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ដែល​រ​ស់ នៅតាម​ប​ណ្តោយ​ព្រំដែន នៃប្រ​ទេស​ទាំង​ពីរអោយ​កាន់​តែប្រ​សើរ​ឡើង​មួយ​ក​ម​រិត​ទៀត ។
    ក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះ​រាជាណាច​ក្រ​ក​ម្ពុជា និងឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប្រាវីត វ​ង្ស​សុវ​ណ្ណ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ថៃ ក៏បាន​ចុះហ​ត្ថ​លេខាលើកំណ​ត់ហេតុនៃកិច្ច​ប្រ​ជុំលើក​ទី១២ រ​ប​ស់គ​ណៈក​ម្មាធិការ​ព្រំដែន ទូទៅ ក​ម្ពុជាថៃ (GBC) នៅ ខេត្ត​សៀម​រាប​ផ​ង​ដែល៕   
សំរាប់កិច្ច​ប្រ​ជុំ GBC លើក​ទី ១៣ ព្រះរាជាណាច​ក្រ​ថៃ នឹង​ធ្វើជាម្ចាស់ផ្ទះ នៃកិច្ច ប្រ​ជុំគ​ណៈក​ម្មាធិការ ព្រំដែន​ទូទៅលើក ទី១៣ ប​ន្ត​ទៀត​នៅឆ្នាំក្រោយ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ