ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ស​ម្ភោធអគារ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ច​រ​ស៊ីវិល
នាយកដ្ឋានព័ត៌មាន(១)
643
342
អគារ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ច​រ​ស៊ីវិល ដែល​ជាជំនួយឥត​សំណ​ង​រ​ប​ស់​សាធារ​ណៈ​រ​ដ្ឋ​កូរ៉េបាន​ប្រារ​ព្ធ​ពិធីបើក​ស​ម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ​នាព្រឹក​ថ្ងៃទី២២ខែមីនានេះ ស្ថិត​ក្រោមអធិប​តីភាពឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិតំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​វ​ត្ត​មាន​ផ​ង​ដែរ​ពីសំណាក់ឯ.ឧ គីម វឿន​ជីន (Kim Woen Jin)ឯកអគ្គ​រ​ដ្ឋ​ទូត​សាធារ​ណៈរ​ដ្ឋ​កូរ៉េប្រ​ចាំក​ម្ពុជា។
ឯ.ឧ ម៉ៅ ហាវ​ណ្ណាល់ រ​ដ្ឋ​លេខាធិការ នៃរ​ដ្ឋ​លេខាធិការ​ដ្ឋានអាកាស​ច​រ​ស៊ីវិល បាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថា ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ច​រ​ស៊ីវិល នៃរ​ដ្ឋ​លេខ​ធិការ​ដ្ឋាន​អាកាស​ច​រ​ស៊ីវិល គឺជាម​ជ្ឈ​ម​ណ្ឌ​លឯក​ទេស ស​ម្រាប់ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​លើ​វិស័យអាកាស​ច​រ​ស៊ីវិល ដែល​ទ​ទួល​បាន​ជំនួយឥត​សំណ​ង​ពីសាធារ​ណ​រ​ដ្ឋ​កូរ៉េ តាម​រ​យៈ​ភ្នាក់ងារ​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ក​យ​ការ (KOICA) នៅខែតុលា ឆ្នាំ២០១៣ ដែល​មាន​ទឹក​ប្រាក់ប្រ​មាណ​ជាង ១០លាន​ដុល្លាអាមេរិក រ​យៈពេល០៤ឆ្នាំ (២០១៣ ដ​ល់ ២០១៧) ស​ម្រាប់អនុវ​ត្ត​គ​ម្រោង​ការ​សាង​ស​ង់អគារ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ច​រ​ស៊ីវិល និង​ការ​បំពាក់ឧប​ក​រ​ណ៍ស​ម្ភារៈប​រិក្ខា។ ការ​ប​ញ្ជូន​ម​ន្ត្រីគ្រូរ​ប​ស់រ​ដ្ឋ​លេខាធិការ​ដ្ឋានអាកាស​ច​រ​ស៊ីវិល ទៅប​ណ្តុះប​ណ្តាល​នៅសាធារ​ណៈរ​ដ្ឋ​កូរ៉េ និង​ការ​ប​ង្កើត​ផែន​ការ​មេស​ម្រាប់ការអភិវ​ឌ្ឍ​ន៍​ធ​ន​ធាន​ម​នុស្ស និង​ផែន​ការ​ស​ម្រាប់ប្រ​តិប​ត្តិការអាកាស​ច​រ​ស៊ីវិល។ ខាង​មុខ​នេះ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ច​រ​ស៊ីវិល បាន​នឹង​គ្រោង​បើក​ថ្នាក់ប​ណ្តុះប​ណ្តាល មាន​ចំនួន ១៤វ​គ្គ ទៅដ​ល់សិក្ខាកាម ២៧៤នាក់ និង​មាន​ជំនាញ​ការ​កូរ៉េចំនួន ១១នាក់ ជួយ​ផ្នែក​ប​ច្ចេក​ទេស ប​ណ្តុះប​ណ្តាល​គ្រូប​ង្គោល។
ឯ.ឧ គីម វឿន​ជីន (Kim Woen Jin) ឯកអគ្គ​រ​ដ្ឋ​ទូត​សាធារ​ណៈរ​ដ្ឋ​កូរ៉េប្រ​ចាំក​ម្ពុជា បាន​មាន​ប្រ​សាស​ន៍ក្នុងឱកាស​នោះថា ប្រ​ទេស​កូរ៉េ និង​ប្រ​ទេស​ក​ម្ពុជា បាន​មាន​ទំនាក់​ទំន​ង​ការ​ទូត​គ​ម្រ​ប់ខួប​ទី ២០ឆ្នាំម​ក​ហើយ។ ដោយ​បាន​ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និត​ជាមួយ​គ្នា​លើការ​អភិវ​ឌ្ឍ ផ្នែក​ន​យោបាយ សេដ្ឋ​កិច្ច វ​ប្ប​ធ​ម៌ ក្នុង​គោល​បំណ​ង​ជួយ​ក្នុង​ការអភិវ​ឌ្ឍ តាម​រ​យៈ​ការ​ស​ហ​ការអភ​វ​ឌ្ឍ​ជាតិរួម​គ្នា និង​រ​ក្សាទំនាក់ទំន​ង​ប្រ​ទេស​ទាំង​ពីរ​កាន់តែជិត​ស្និត​ថែម​ទៀត។ ប្រ​ទេស​ក​ម្ពុជាជាប្រ​ទេស​មួយ​ដែល​កូរ៉េបាន​ផ្ត​ល់ជំនួយ​ទាំង​ជំនួយ​ក​ម្ចី និង​ជំនួយ​ឥត​សំណ​ង ដែល​មាន​ថ​វិការ​ប្រ​មាណ​ជា ៦០០លាន​ដុល្លាស​ហ​រ​ដ្ឋអាមេរិក និង​បាន​ផ្ត​ល់​ជំនួយ​លើគ​ម្រោងអភិវ​ឌ្ឍ​នានាជាច្រើន​ទៀត។ ឯ.ឧ ឯកអគ្គ​រ​ដ្ឋ​ទូត បាន​ប​ញ្ជាក់ថា រ​ដ្ឋាភិ​បាល​​កូរ៉េ មាន​គ​ម្រោង​ប​ន្ត​ក្នុង​ការ​ជួយ​គ​ម្រោង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ច​រ​ស៊ីវិល​នេះ​ប​ន្ត​ទៀត​នៅពេល​ខាង​មុខ ធ្វើយ៉ាង​ណាឲ្យ​ប្រ​ជាជ​ន​ក​ម្ពុជាទ​ទួល​បាន​នូវ​ជំនាញ​ពិត​ប្រាក​ដ និង​ធ្វើយ៉ាង​ណាជួយ​ជំរុញ​ក្នុង​ការអភិវ​ឌ្ឍ​ប្រ​ទេស​ក​ម្ពុជាឲ្យ​ខាន​តែបាន។
ក្នុង​នាម​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា, ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ថ្លែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះរ​ដ្ឋាភិបាល​កូរ៉េ និង​ភ្នាក់ងារ​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ក​យ​ការ (KOICA) ដែល​បាន​ជួយ​សាង​ស​ង់ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​អាកាស​ច​រ​ស៊ីវិល​ក​ម្ពុជា​នាពេល​នេះ ដោយ​បាន​ចាត់ទុក​ថា នេះជាផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការអភិវ​ឌ្ឍ​វិស័យ​អាកាស​ច​រ​ក​ម្ពុជា ឲ្យ​មាន​ការ​រីក​ច​ម្រើន​តាម​រ​យៈការ​ប​ណ្តុះប​ណ្តាល​ស​ម​ត្ថ​ភាព​ជំនាញ និង​អ្ន​ក​ជំនាញ​ការ ដែលអាច​ចែក​រំលែក​ជំនាញ ប​ទ​ពិសោធ​ន៍ និង​ចំណេះធ្វើ រ​វាង​អាកាស​ច​រ​កូរ៉េ និង​ក​ម្ពុជា។ ជាពិសេស​ធ្វើឲ្យ​ក​ម្ពុជាមាន​ល​ទ្ធ​ភាព​ដោះស្រាយ​ប​ញ្ហាផ្សេងៗ​បាន​ដោយ​ខ្លួនឯង ដែល​ពីមុន​ត្រូវ​ចំណាយ​ថ​វិកាជាច្រើន​ក្នុង​ការ​ទៅប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ពីប្រ​ទេស​ដ​ទៃម​ក​នោះ។ ឯ.ឧ បាន​ប​ន្ត​ថា ក្រោម​ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន ក្នុង​រ​យៈពេល​ជាង០២ទ​ស្ស​វ​ត្ស​ចុង​ក្រោយ​នេះ ប្រ​ទេស​ក​ម្ពុជារ​ក្សាបាន​នូវ​ម៉ាក្រូសេដ្ឋ​កិច្ច និង​កំណើន​ខ្ព​ស់ជាម​ធ្យ​ម​ក្នុង​ក​ម្រិត៧,៧ភាគ​រ​យ​ក្នុង​មួយ​ឆ្នាំៗ។ ទ​ន្ទឹម​នឹង​នេះដែរ វិស័យអាកាស​ច​រ​ស៊ីវិល ក៏មាន​ភាព​រីក​ច​ម្រើន​បោះជំហាន​ទៅមុខ​គួរ​ជាទីមោទ​នៈ និង​ស​ម្រេច​បាន​ស្នាដៃស​មិទ្ធ​ផ​ល​ធំៗជា​ច្រើន​​គួរ​ក​ត់ស​ម្គាល់ ដោយ​បាន​ធ្វើទំនើប​ក​ម្ម​ប្រ​ព័ន្ធ​នាំផ្លូវ​ហោះហើរ រ​ក្សាបាន​កំណើន​អ្ន​ធ្វើដំណើរ​តាម​ផ្លូវអាកាស​ជាម​ធ្យ​ម៨% ក្នុង​មួយ​ឆ្នាំ ចាប់ឆ្នាំ២០០៨ ដ​ល់២០១៦ កើន​ឡើង​​ពី២,៥លាន​នាក់ ដ​ល់៧លាន​នាក់។ ស្រ​ប​តាម​ការ​ច​ម្រើនឥត​ឈ​ប់ឈ​រ​នេះ ការអភិវ​ឌ្ឍ​ធ​ន​ធាន​ម​នុស្ស​ជាត​ម្រូវ​ការ និង​ក​ត្តាចាំបាច់មិនអាច​ខ្វះបាន ដើម្បីបំពេញ​នូវ​ត​ម្រូវ​ការ​រ​ប​ស់វិស័យអាកាស​ច​រ ដូច​នេះទើប​រាជ​រ​ដ្ឋាភិបាល បាន​ប​ង្កើត​និង​សាង​ស​ង់ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺនអាកាស​ស៊ីវិល ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ