ព័ត៌មាន

ពិធីបិទ​វ​គ្គ​គ្រ​ប់គ្រ​ង​ចំការ​មីន​ថ្នាក់អាស៊ាន​និង​តំប​ន់ក្រោមអធិប​តីភាពឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ទៀ.បាញ់
នាយកដ្ឋានព័ត៌មាន(១)
642
328


    ប​ន្ទាប់ពីបាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រអស់រ​យៈពេល 21ថ្ងៃរួច​ម​ក ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​បោស​សំអាត​មីន​និង​កាក​សំណ​ល់ស​ង្គ្រាម បាន​ប្រារ​ព្ធ​ពិធីបិទ​វ​គ្គ​គ្រ​ប់គ្រ​ង​ចំការ​មីន​ថ្នាក់អាស៊ាន និង តំប​ន់ ដែល​ពិធីបិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នេះបាន​ប្រារ​ព្ធ​ទៅក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​ជំទាវ ក្លែវ៉ាន់ឌ័រ វ៉ារ៉ែន អ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំនៅក​ម្ពុជាព្រ​ម​ទាំង​ប​ណ្តាអគ្គ​រ​ដ្ឋ​ទូត​នៃប​ណ្តា ប្រ​ទេស​ជាមិត្ត​ប្រ​ចាំក​ម្ពុជានិង​នាយ​ទាហាន​ជាន់ខ្ព​ស់នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ បានអាន​រ​បាយ ការ​ណ៍ប​ញ្ជាក់អោយ ដឹង​ថាៈ វ​គ្គ​គ្រ​ប់គ្រ​ង​ចំការ​មីន​នេះបាន​រៀប​ចំដោយ​មាន​ការ​ស​ហ​ការ​រ​វាងអាជ្ញាធ​រ​ក​ម្ពុជាគ្រ​ប់គ្រ​ង​ស​ក​ម្ម​ភាព​កំចាត់មីន​និង​ស​ង្គ្រោះជ​ន​ពិការ​ដោយ​សារ​មីន​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិស្ថាន​ទូត បារាំង​ប្រ​ចាំនៅក​ម្ពុជានិង​មិត្ត​ភ​ក្តិប​រ​ទេស​មួយ​ចំនួន​ទៀត​ដែល​វ​គ្គ​នេះមាន​រ​យៈពេល21ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃទី 16 ខែម​ក​រា ឆ្នាំ2017 រ​ហូត​ដ​ល់ថ្ងៃទី 03 ខែកុម្ភៈ ឆ្នាំ2017 ដែល​មាន​សិក្ខាកាម ម​ក​ពីប្រ​ទេស​ចំនួន 9 ចូល​រួម​រៀន​សូត្រ ក្នុង​នោះមាន​សិក្ខាកាម​ក​ម្ពុជាចំនួន 7នាក់ ឥណ្ឌូនេស៊ី 1នាក់ ហ្វីលីពីន 1នាក់ ឡាវ 2នាក់ មីយ៉ាន់ម៉ា 2នាក់ វៀត​ណាម 2នាក់ ចិន 2នាក់ ម៉ុង​ហ្គោលី 2នាក់ និង​ថៃ 2នាក់ ស​រុប​សិក្ខាកាម​ទាំងអស់ចំនួន 21នាក់ ។
    ឯកឧត្ត​ម សែម សុវ​ណ្ណ​នី បាន​ប​ញ្ជាក់ថាៈវ​គ្គ​គ្រ​ប់គ្រ​ង​ចំការ​មីន​ថ្នាក់អាស៊ាន​នាពេល​នេះបាន​នាំ ម​ក​នូវ​ការ​ចែក​រំលែក​ប​ទ​ពិសោធ​ន៍ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ ដែល​ជាក​ត្តាជំរុញ និង​លើក​ក​ម្ព​ស់ ក​ម្រិត​ស្ត​ង់ដារ គ្រ​ប់គ្រ​ង​ចំការ​មីន​កាន់តែមាន​ប្រ​សិទ្ធិភាព​ខ្ព​ស់ ស្រ​ប​តាម​និយាម​រ​ប​ស់អង្គ​ការ​ស​ហ ប្រ​ជា ជាតិ ហើយ​រាល់ឯក​សារ និង​ការ​រៀប​ចំមេរៀន​ស្រ​ប​ទៅតាម​ស្ត​ង់ដារអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​ទ​ទួល យ​ក​បាន ។
    ថ្លែង​ទៅកាន់ពិធីបិទ​វ​គ្គ​នាឱកាស​នោះ លោក​ជំទាវ ក្លែវ៉ាន់ឌ័រ វ៉ារ៉ែន អ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំនៅក​ម្ពុជា បាន​សំដែង​នូវ​ជំនឿជឿជាក់ថាៈ នាយ​ទាហាន​ដែល​បាន​ចូល​រួម​ក្នុង​វ​គ្គ ហ្វឹក​ហ្វឺន​គ្រ​ប់គ្រ​ង​ចំការ​មីន ថ្នាក់អាស៊ាន និង​តំប​ន់នេះ អាច​ចែក​រំលែក​គុណ​ប្រ​យោជ​ន៍ និង​សារៈសំខាន់នៃវ​គ្គ​សិក្សានេះដ​ល់សិក្ខាកាម​រួមអាជីព​និង​គ្រួសារ​រ​ប​ស់ខ្លួន។លោក​ជំទាវ​បាន​ប​ញ្ជាក់ថាស​ម​ត្ថ​ភាព​រ​ប​ស់អស់លោក​ក្នុង​ការ​ទ​ទួល​បាន​ជោគ​ជ័យ​ពីបេស​ក​ក​ម្ម រ​ក្សាស​ន្តិភាព និង​ដោះមីន គឺអាស្រ័យ​លើការ​ប្តេជ្ញាចិត្ត​និង​វិជ្ជាជីវៈរ​ប​ស់អស់លោក​ផ្ទាល់ ។
    ថ្លែង​ទៅកាន់ពិធីបិទ​វ​គ្គ​ហ្វឹក​ហ្វឺន​ជំនាញ​គ្រ​ប់គ្រ​ង​ចំការ​មីន​ថ្នាក់អាស៊ាន​និង​តំប​ន់នាពេល​នោះឯកឧត្ត​ម ទៀ បាញ់ ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាក្រ​សួង​ការ​ពារ​ជាតិ បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ដោយ​បាន​ទ​ទួល​កិត្តិយ​ស​ធ្វើជាម្ចាស់ផ្ទះជាលើក​ដំបូង​នៃវ​គ្គ​ហ្វឹក​ហ្វឺន​ក្នុង​ក​ម្រិត​ក្រ​ប​ខ​ណ្ឌអាស៊ាន​និង​តំប​ន់នៅក​ម្ពុជាដែល​បាន​ប​ង្ហាញ និង​ទ​ទួល​ស្គាល់ចំពោះស​ម​ត្ថ​ភាព និង​ប​ទ​ពិសោធ​ន៍រ​ប​ស់ក​ង ក​ម្លាំង​ក​ម្ពុជាលើជំនាញ​បោស​សំអាត​មីន​ទាំង​បេស​ក​ក​ម្ម ក្នុង​ប្រ​ទេស​និង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ថាៈកេរ​ដំណែល​គ្រាប់មីន​និង​សំណ​ល់ជាតិផ្ទុះនៅក​ម្ពុជាត្រូវ​បាន​ស​ង្គ្រាម​រាប់ទ​ស​វ​ត្ស​រ៍និង​ជំលោះផ្ទៃក្នុង​ប​ន្ស​ល់ទុក ដែល​ធ្វើអោយ​ក​ម្ពុជាក្លាយ​ជាប្រ​ទេស​មួយ ក្នុង​ចំណោម​ប្រ​ទេស​ដែល​រ​ង​ផ​ល​ប៉ះពាល់ដោយ​សារ​គ្រាប់មីន និង​កាក​សំណ​ល់ជាតិផ្ទុះ ច្រើន​ជាង​គេបំផុត​លើពិភ​ព​លោក ។
    ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​ចាត់ទុក​វ​គ្គ​ហ្វឹក​ហ្វឺន​ជំនាញ​គ្រ​ប់គ្រ​ង​ចំការ​មីន ថ្នាក់អាស៊ាន និង​តំប​ន់ក្នុង​ក្រ​ប​ខ​ណ្ឌ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិលើក​ទី 1 ដែល​ក​ម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេល​នេះពិត​ជាមាន​សារៈសំខាន់ក្នុង​ការ​ចែក​រំលែក​ព​ត៌មាន​និង​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​ទាំង​នៅក្នុង​ក្រ​ប​ខ​ណ្ឌអាស៊ាន​តំប​ន់ឬសាក​ល​លោក ស្រ​ប​គ្នានិង​ការ​យ​ក​ចិត្ត​ទុក​ដាក់ទៅលើវិស័យ​មីន​ដោយ​ក​ម្ពុជាបាន​ចាត់ទុក​វិស័យ​មីន​ជាអាទិភាព​ទី18ប​ន្ថែម​លើគោល​ដៅអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព​ទាំង 17 រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។
    នៅក្នុងឱកាស​នោះឯកឧត្ត​ម ទៀ បាញ់ ព្រ​ម​ទាំង​គ​ណៈអធិប​តីក៏បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់ការ​សិក្សាដ​ល់សិក្ខាកាម​ទាំង 21នាក់ម​ក​ពី9ប្រ​ទេស​ដែល​បាន​ប​ញ្ច​ប់វ​គ្គ​ហ្វឹក​ហ្វឺន គ្រ​ប់គ្រ​ង​ចំការ​មីន​ថ្នាក់អាស៊ាន​និង​តំប​ន់នៅក​ម្ពុជា។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ