ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ អញ្ជើញ​ចូល​រួម​ក្នុង​ពិធីបិទ​វ​គ្គ ឆ្នាំ២០១៦ និង​ប​ន្ត​បើក​វ​គ្គ ឆ្នាំ២០១៧ នៃសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ
នាយកដ្ឋានព័ត៌មាន(១)
643
326
ក្នុង​កាលៈទេសៈប្រ​ទេស​ជាតិក​ម្ពុជាមាន​សុខ​ស​ន្តិភាព​ខ.ភ.ម​ខិត​ខំព​ង្រឹង​និង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទំនាក់ទំន​ង​ជាមួយ​នឹង​ដៃគូស​ន្តិសុខ​បាន​កាន់តែល្អប្រ​សើរ​ឡើង​ថែម​ទៀត ដើម្បីជំរុញ​ការអភិវ​ឌ្ឍ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ក​សាង​ស​ម​ត្ថ​ភាព​យោធាលើគ្រ​ប់វិស័យ​ទាំង​ការអភិវ​ឌ្ឍ​ធ​ន​ធាន​ម​នុស្ស​ការ​ប​ង្កើន​ស​ម​ត្ថ​ភាព​ការ​ធ្វើទំនើប​ក​ម្ម​ការ​បំពាក់បំប៉ន​ប​ច្ចេក​វិទ្យា​ស​ម​ស្រ​ប​ការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​និង​ការ​ក​សាង​ជួរ​ម​ន្ត្រីយោធាវ័យ​ក្មេង​ស​ម្រាប់​ប​ន្ត​វេន​នាពេលអនាគ​ត។
នេះជាប្រ​សាស​ន៍រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​ថ្លែង​ក្នុងឱកាសអញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីបិទ​វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​ប្រ​ចាំឆ្នាំ២០១៦និង​ប​ន្ត​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​ប្រ​ចាំឆ្នាំ២០១៧នៃសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ(ឬស្សីកែវ)នាព្រឹក​ថ្ងៃទី០២ខែកុម្ភៈនេះ។
ឯ.ឧនាយឧត្ត​ម​សេនីយ៍ អ៊ុង ស៊ាន សាក​ល​វិទ្យាធិការ​នៃសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថាក្នុង​ឆ្នាំ២០១៦សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិបាន​ដំណើរ​ការ​វ​គ្គ​សិក្សា​ចំនួន១៤វ​គ្គ​មាន​និស្សិត​ស​រុប​ចំនួន៨២៦នាក់ក្នុង​នោះវ​គ្គ​សិក្សាត្រូវ​ប​ញ្ច​ប់មាន​ចំនួន​០៨វ​គ្គ​មាន​និស្សិត៤៦៨នាក់ដែល​ក្នុង​នោះរួម​មាន៖វ​គ្គ​ប​ណ្តុះប​ណ្តាល​ការ​ពារ​ជាតិ​ជំនាន់​ទី​១០ ចំនួន៦៤នាក់,វ​គ្គ​ប​ណ្តុះប​ណ្តាល​ប​ញ្ជាការ​សេនាធិការ​ជំនាន់ទី១៥ចំនួន៩៧នាក់,វ​គ្គ​ប​ណ្តុះប​ណ្តាល​ប​រិញ្ញាប​ត្រ​ជាន់ខ្ព​ស់ វិទ្យាសាស្ត្រ​យោធាជំនាន់ទី៤ចំនួន៣៥នាក់,វ​គ្គ​ប​ណ្តុះ​ប​ណ្តាល​ប​រិញ្ញាប​ត្រអប់រំចិត្ត​សាស្ត្រ​យោធាជំនាន់ទី៣ចំនួន២៣នាក់,វ​គ្គ​ប​រិញ្ញា​​ប​ត្រ​​គ្រ​ប់គ្រ​ង​យោធាជំនាន់ទី៣រ​យៈពេល២ឆ្នាំ ចំនួន៤០នាក់,វ​គ្គ​ប​រិញ្ញាប​ត្រ​ព័ត៌មាន​វិទ្យាជំនាន់ទី២ រ​យៈពេល២ឆ្នាំចំនួន៤៣នាក់,វ​គ្គ​ប​ណ្តុះប​ណ្តាល​ភាសាអង់គ្លេស​ជំនាន់ទី២២ចំនួន១៣៤នាក់និង​វ​គ្គ​ប​ណ្តុះប​ណ្តាល​ភាសាបារាំង​ជំនាន់ទី១៤ចំនួន៣២នាក់។
ដោយ​ឡែក​វ​គ្គ​សិក្សាឆ្នាំ២០១៧នេះសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិនឹង​ប​ន្ត​បើក​វ​គ្គ​សិក្សាថ្មី​ចំនួន០៩វ​គ្គ​មាន​និស្សិត​ស​រុប​ចំនួន៥៩៥នាក់និង​វ​គ្គ​សិក្សាចាស់ឆ្នាំ២០១៦ប​ន្ត​សិក្សានៅ​ក្នុង​ឆ្នាំ២០១៧នេះដែរ​មាន​ចំនួន០៦វ​គ្គ មាន​និស្សិត​ចំនួន១៣៥នាក់។
ក្នុងឱកាស​នោះប​ន្ទាប់ពីប្រ​កាស​និង​ប្រ​គ​ល់ជូន​នូវ​ប័ណ្ណ​ស​រ​សើរ​និង​លិខិត​ស​រ​សើរ​ដ​ល់​និស្សិត​ប​ញ្ច​ប់វ​គ្គ​សិក្សាពូកែចំនួន៧៩រូប​រួច​ម​ក,ឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថាការ​ហ្វឹក​ហ្វឺន​និង​ការ​ប​ណ្តុះប​ណ្តាល​ជាការ​ងារអាទិភាព​ក្នុង​ការអភិវ​ឌ្ឍ​ស​ម​ត្ថ​ភាព​យោធិន​ដែល​ជា​ជ្រុង​មួយ​ក្នុង​ការ​កែទ​ម្រ​ង់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ក្នុង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ផែន​ការ​កែទ​ម្រ​ង់រ​ប​ស់ខ.ភ.ម​និងអាទិភាព​ទាំង១០នៃសៀវ​ភៅស​និង​វិវេច​នាយុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិឆ្នាំ២០១៣សំដៅធ្វើទំនើប​ក​ម្ម​និង​ប​ង្កើន​ស​ម​ត្ថ​ភាព​វិជ្ជាជីវៈ​ដ​ល់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រ​ប់ប្រ​ភេទ​ដើម្បីប​ង្កើន​ធានាកិច្ច​ការ​ពារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​នូវអធិប​តេយ្យ​ភាព​បូរ​ណ​ភាព​ទឹក​ដីស​ន្តិសុខ​សុវ​ត្ថិភាព​និង​ស​ណ្តាប់ធ្នាប់។
ឯ.ឧបាន​គូស​ប​ញ្ជាក់ថារាជ​រ​ដ្ឋាភិបាលអាណ​ត្តិទី៥នៃរ​ដ្ឋ​ស​ភាបាន​លើកអាទិភាព​ក្នុង​ការ​ក​សាង​ធ​ន​ធាន​ម​នុស្ស​តាម​រ​យៈការ​ប​ង្កើន​គុណ​ភាព​ហ្វឹក​ហ្វឺន​ពិសេស​ប​ណ្តុះប​ណ្តាល​យោធិនអាជីព​ការ​ក​សាង​ជួរ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​វ័យ​ក្មេង​ក្នុង​គោល​ដៅ​ប​ន្ត​វេន​នាពេល​អនាគ​ត​ដែល​ជាក​ត្តាដ៏គ​ន្លឹះសំខាន់មួយ​ស​ម្រាប់ប​ង្កើន​ស​ម​ត្ថ​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​ងារ ដើម្បីធានាជោគ​ជ័យ​និង​និរ​ន្ត​រ​ភាព​ក្នុង​ការ​កែទ​ម្រ​ង់ក​ម្ពុជាឈាន​ឆ្ពោះទៅរ​ក​សាក​ល​ភាវូប​នីយ​ក​ម្ម​ខាង​ផ្នែក​សេដ្ឋ​កិច្ច។ជាមួយ​គ្នានេះឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថាឆ្នាំ២០១៦នេះការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​នៃខ.ភ.ម​ដើម្បីទ​ទួល​រាប់រ​ង​ការ​ងារ​ថែរ​ក្សាការ​ពារ​បូរ​ណ​ភាព​ទឹក​ដី រួម​ចំណែកអភិវ​ឌ្ឍ​ស​ង្គ​ម​សេដ្ឋ​កិច្ច​ជាតិទាំង​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត។ដូច​នេះការ​ព​ង្រឹង​ប្រ​ព័ន្ធ​ហ្វឹក​ហ្វឺន​និង​ប​ណ្តុះប​ណ្តាល​គឺជាយុធ​សាស្ត្រ​យូរអង្វែង​ក្នុង​ការ​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដែល​ជាថ្នាល​ក​សាង​ធ​ន​ធាន​ម​នុស្ស​ប​ន្ត​វេន​រ​ប​ស់យើង ក្នុង​ស្មារ​តីនេះគឺត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ ខិត​ខំរួម​គ្នាក​សាងឲ្យ​មាន​ការ​ប​ន្ត​វេន​ជំនាន់ក្រោយ​ឲ្យ​មាន​ស​ម​ត្ថ​ភាព​និង​មាន​ប​ទ​ពិសោធ​ន៍ក្នុង​ការ​បំរើជាតិមាតុភូមិនិង​ប្រ​ជាជ​ន។
ក្នុងឱកាស​នោះដែរ ឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​នាំយ​កអំណោយ​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិឧប​ត្ថ​ម្ភ​ដ​ល់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិមាន​ថ​វិកា១០លាន​រៀល, ត្រីខ​កំប៉ុង ៣០កេស,ស្រាបៀរ១៣០កេស​និង​ងៀត​គោចំនួន២០០គីឡូក្រាម។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ