ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿនបើក សិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៦និងផែនការហ្វឹកហ្វឺនឆ្នាំ២០១៧
នាយកដ្ឋានព័ត៌មាន(១)
638
facebook
twitter
email
កម្ពុជាបានឈានចូលដល់ដំណាក់កាលមួយថ្មីទៀតនៃការអភិវឌ្ឍន៍ធនធានមនុស្សដែលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹងការអប់រំប្រកបដោយគុណភាព ។ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាពនិងគុណធម៌គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិនិងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងដំណាក់កាលសេដ្ឋកិច្ចពុទ្ធិដែលជាដំណាក់កាលដ៏សំខាន់នាសម័យកាលសាកលភាវូបនីយកម្ម។នេះជាប្រសាសន៏លើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិតប៉ុល.សារឿនអគ្គមេបញ្ចាការនៃកងយោធពលខេមរភូមិន្ទក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទឆ្នាំ2016និងផ្សព្វផ្សាយ ផែនការហ្វឹកហ្វឺនឆ្នាំ2017នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះនៅអគ្គបញ្ជាការដ្ឋាននៃ.ខ.ភ.ម។
ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតប៉ុល.សារឿនបានថ្លែងកោតសរសើរចំពោះទីចាត់ការហ្វឹកហ្វឺនដែលធ្វើជាសេនាធិការឲ្យគណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទបានរៀបចំសិក្ខាសាលាបូកសរុបការងារហ្វឹកហ្វឺនសំដៅលើកកម្ពស់គុណភាពហ្វឹកហ្វឺន និងកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទដែលជាកត្តាសំខាន់ចាំបាច់ បំផុតក្នុងវិស័យយោធាដើម្បីបម្រើឲ្យយុទ្ធសាស្រ្តការពារជាតិ។អង្គសិក្ខាសាលាថ្ងៃនេះ គឺជាការជួបជុំគ្នាប្រកបដោយសោមនស្សដើម្បីពិភាក្សាលើការងារហ្វឹកហ្វឺនយ៉ាងទូលំទូលាយដែលមិនគ្រាន់តែឆ្លុះបញ្ចាំងនូវសមិទ្ធផលសម្រេចបានកន្លងមកប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវបានប្រមូលផ្តុំបណ្តាញទស្សនៈវិស័យដ៏វែងឆ្ងាយព្រមទាំងបទពិសោធន៍ដ៏ល្អៗទាំងការបណ្តុះបណ្តាលនិងបំប៉នសមត្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហានស្របតាមប្រព័ន្ធហ្វឹក ហ្វឺនរបស់កងយោធពលខេមរភូមិន្ទ អំពីខ្លឹមសារ កម្មវិធីហ្វឹកហ្វឺន និងការសិក្សាស្រាវជ្រាវ ចងក្រងឯកសារ មេរៀន ឲ្យមានលក្ខណៈសមស្របតាមបែបវិទ្យាសាស្រ្តជឿនលឿននិងនយោបាយការពារជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៏មានប្រសាសន៏បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងប្រព័ន្ធអប់រំបង្កើនប្រាក់បៀវត្សរ៍គ្រូបានកសាងហេដ្ឋារចនាសម្ព័ន្ធសាលាបណ្ណាល័យជាច្រើន ខ្នងនៅទូទាំងប្រទេសចាប់ពីថ្នាក់បឋមរហូតដល់ឧត្តមពិសេសបានបង្ខិតសាលាឲ្យកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋសំដៅវិនិយោគវិស័យធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែសម្បូរបែបដើម្បីប្រកួតប្រជែងទីផ្សារការងារហើយវាក៏ជាកត្តាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិប្រកបដោយនិរន្តរភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថាការខិតខំប្រឹងប្រែងពង្រឹងកងយោធពលខេមរភូមិន្ទតាមផែនការដែលបានដាក់ចេញសម្រាប់អនុវត្តនៅពេលខាងមុខគឺជាបញ្ហាសំខាន់ ក្នុងនោះត្រូវជំរុញការលើកស្ទួយវិស័យកសាងធនធានមនុស្សតាមរយៈការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនៅក្នុងប្រទេសនិងក្រៅប្រទេសដល់យោធិនសំដៅបង្កើនសមត្ថភាព មានចំណេះដឹងចំណេះធ្វើគ្រប់ជំនាញគ្រប់ថ្នាក់ដើម្បីបម្រើសេចក្តីត្រូវការក្នុងភារកិច្ចជាក់ស្តែងចំពោះមុខឲ្យសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរមេបញ្ជាការកងឯកភាពប្រធានស្ថាប័ននាយកសាលាត្រូវដឹកនាំបញ្ជាអនុវត្តឲ្យបានស៊ីជម្រៅរាល់ការងារហ្វឹកហ្វឺនដែលជាបញ្ហាពិតនិងជាក់ស្តែងមួយចំនួនដូចជា
ត្រូវជំរុញការហ្វឹកហ្វឺនបណ្តុះបណ្តាលបំប៉នតាមសន្ទស្សន៍ផែនការដែលបានកំណត់ក្នុងកញ្ចប់ថវិកាហ្វឹកហ្វឺនប្រចាំឆ្នាំ 2017ត្រូវពិចារណាររៀបចំខ្លឹមសារកម្មវិធីឯកសារ និងពេលវេលាឲ្យបានច្បាស់លាស់ហ្មត់ចត់ត្រូវយកចិត្តទុកដាក់ក្នុងការកសាងយោធាចារ្យឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានគរុកោសល្យទេពកោសល្យជំនាញ ដើម្បីផ្ទេរចំណេះដឹងដល់យោធិនទាំងផ្នែកទ្រឹស្តីនិងការអនុវត្តប្រកបដោយប្រសិទ្ធភាព។បណ្តាកងឯកភាពគ្រប់ថ្នាក់កងទ័ពជើងគោកជើងទឹកជើងអាកាសកងរាជអាវុធហត្ថ បណ្តាទ័ពជំនាញកងពលតូច-ធំនិងបណ្តាសាលាគ្រប់កម្រិតក្រោយបញ្ចប់សិក្ខាសាលានេះត្រូវរៀបចំផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន ជូនអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទឬគណៈកម្មការដឹកនាំការងារបណ្តុះបណ្តាលនិងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទត្រួតពិនិត្យផ្តល់សច្ចាប័ននៅក្នុងខែកម្ភៈឆ្នាំ2017 នេះ។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះត្រួតពិនិត្យមើលទីតាំងសម្រាប់រៀបចំទីលានហ្វឹកលំហាត់បាញ់គ្រាប់ពិតចំរុះ
ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៦
បញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ ធ្វើបុណ្យឧទ្ទិសកុសលដល់ នាយ នាយនាវីរង ពលនាវិក កងទ័ពជើងទឹក ចំនួន៩៦៦នាក់ ដែលបានពលី និងមរណៈក្នុងរយៈពេលកន្លងមក
ពិធីប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនពលី ក្នុងខេត្តកំពង់ធំ
ឯកឧត្តម លី កុសល ផ្សព្វផ្សាយប្រកាសបែងចែកថវិកា ឆ្នាំ២០២១
ផ្ទះចំនួន ៨ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
សេចក្តីប្រកាស
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សេចក្តីជូនព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ...
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ សម្ត...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបី ភ្នំ១៩០ កំពង់ស្រឡៅស្រុកជាំក្សាន្តខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបីព្រំប្រទល់កម្ពុជាឡាវនិងតំបន់ប្រវត្តិសាស្ត្រយោធាខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះតំបន់ប្រវត្តិសាស្ត្រយោធា៥មករានិងបុស្សស្បូវជាំតែខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រៀមរៀបចំប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានADMM