ព័ត៌មាន

ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ចួល​រួម​ប្រារ​ព​ខួបអនុស្សាវ​រីយ៍លើក​ទី៣៨ ទិវាជ័យ​ជំនះ៧ម​ក​រា(១៩៧៩-២០១៧)ខេត្ត​សៀម​រាប
នាយកដ្ឋានព័ត៌មាន(១)
637
316
ក្នុង​រ​យៈពេល​តែ៣ឆ្នាំ៨ខែ២០ថ្ងៃពួក​ប៉ុល​ព​ត​បាន​បំផ្លិច​បំផ្លាញ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ស​ង្គ​ម​ជាតិឲ្យ​រ​លំរ​លាយ​ខ្ទិច​ខ្ទីដ​ល់ឬគ​ល់រួម​ទាំង​សិទ្ធ​សេរីភាព​ត្រូវ​បាន​ល​ប់បំបាត់អស់ទាំង​ស្រុង មិន​តែប៉ុណ្ណោះប៉ុល​ព​ត​បាន​កាប់ស​ម្លាប់ប្រ​ជាជ​ន​ស្លូត​ត្រ​ង់អស់ជាង៣លាន​នាក់យ៉ាងអាណោចអាធ​ម្ម។ច្បាស់ណាស់ថាបើគ្មាន​ថ្ងៃជ័យ​ជ​ម្នះ៧ម​ក​រាឆ្នាំ១៩៧៩ក៏យើង​គ្មាន​ថ្ងៃទី២៣ តុលានៅទីក្រុង​ប៉ារីស​និង​គ្មាន​ការ​ប​ង្រួប​ប​ង្រួម​ជាតិនិង​គ្មាន​សុខ​ស​ន្តិភាព​ស្ថេរ​ភាព​ន​យោបាយ​និង​ការអភិវ​ឌ្ឍ​ដូច​ស​ព្វ​ថ្ងៃនេះឡើយ។នេះគឺជាប្រ​សាស​ន៍លើក​ឡើង​រ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិស​មាជិកអចិន្ត្រៃយ៍គ​ណៈក​ម្មាធិការ​ក​ណ្តាល​នៃគ​ណៈប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាអ្ន​ក​តំណាង​រាស្ត្រ​ម​ណ្ឌ​ល​សៀម​រាប​និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​រ​ប​ស់គ​ណៈក​ម្មាធិការ​ក​ណ្តាល​ចុះជួយ​ខេត្ត​សៀម​រាប​បាន​ថ្លែង​នៅក្នុងអង្គ​មិទ្ទិញអបអរ​សារ​ទ​រ​ទិវាជ័យ​ជ​ម្នះ៧ម​ក​រាឆ្នាំ១៩៧៩-៧ម​ក​រាឆ្នាំ២០១៧ខួបអនុស្សាវ​រីយ៍លើក​ទី៣៨នៅទីស្នាក់ការ​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាខេត្ត​សៀម​រាប​នាព្រឹក​ថ្ងៃទី០៧ខែម​ក​រាឆ្នាំ២០១៧ដោយ​បាន​ប​ញ្ជាក់អំពីអត្ថ​ន័យ​នៅក្នុង​សុន្ទ​រ​ក​ថាស​ម្តេច​តេជោហ៊ុន សែន​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ជាប្រ​ធាន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាថាថ្ងៃ៧ម​ក​រាឆ្នាំ១៩៧៩គឺជាថ្ងៃជ័យ​ជ​ម្នះជាប្រ​វ​ត្តិសាស្ត្រ​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាដែល​បាន​វាយ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​ប​ញ្ច​ប់ស​ម័យ​កាល​ដ៍ខ្មៅង​ងិត​បំផុត​នៃក​ម្ពុជាហើយ​បើក​ឡើង​នូវ​ទំព័រ​ស​ក​រាជ​ថ្មីគឺឯក​រាជ្យ​សេរីភាព​ប្រ​ជាធិប​តេយ្យ​និង​វ​ឌ្ឍ​ន​ភាព​ស​ង្គ​ម។ព្រ​ម​ជាមួយ​គ្នានេះយើង​ទាំងអស់គ្នាសូម​លំឱន​កាយ​ស​ង្រួម​ចិត្ត​គោរ​ព​វិញ្ញាណ​ក្ខ័ន្ធ​ជ​ន​រួម​ជាតិជាង៣លាន​នាក់ដែល​បាន​បាត់ប​ង់ជីវិត​ទៅយ៉ាងអាណោចអាធ​ម្ម​និងអយុត្តិធ​ម៏បំផុត​នៅក្រោម​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ សូមឲ្យ​ដួង​វិញ្ញាណ​ក្ខ័ន្ធ​វីរ​ក​ម្មាភិបាល​យុទ្ធ​ជ​ន​យុទ្ធ​នារីនៃរ​ណ​សិរ្ស​សាគ្គីស​ង្គ្រោះជាតិក​ម្ពុជានិង​វីរ​ក​ង​ទ័ព​ស្ម័គ្រ​វៀត​ណាម​ដែល​បាន​លះប​ង់យ៉ាង​ធំធេង​ក្នុង​ការ​ប្រ​យុទ្ធ​ដើម្បីផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​និង​ការ​ពារ​ការ​រ​ស់ឡើង​វិញ​រ​ប​ស់ក​ម្ពុជាសូមឲ្យ​ដួង​វិញ្ញាណ​ក្ខ័ន្ធ​លោកអ្ន​ក​ទាំងអស់នោះទៅកាន់សុខ​គ​តិភ​ព​ជារៀង​ដ៍រាប​ទៅ។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ បាញ់ក៍បាន​ប​ញ្ជាក់ទៀត​ថាស្មារ​តីជ័យ​ជ​ម្នះ៧ម​ក​រាស្ថិត​ស្ថេរ​និង​រ​ស់រ​វើក​ជានិច្ច​ក្នុង​ដួង​ចិត្ត​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់ៗរូប​និង​គ្រ​ប់ជំនាន់ព្រោះស្មារ​តី៧ម​ក​រាជាព​ន្លឺប​ង្ហាញ​ផ្លូវ​យើង​ទាំងអស់គ្នាឲ្យ​ឆ្ល​ង​កាត់នូវ​គ្រ​ប់ឧប​ស​គ្គ​លំបាក​នានាឆ្ពោះទៅរ​ក​ជ័យ​ជ​ម្នះគ្មាន​ទីប​ញ្ច​ប់។នៅពេល​ប​ច្ចុប្ប​ន្ន​នេះប្រ​ជាជ​ន​គ្រ​ប់ៗរូប មាន​ក្តីសោម​ន​ស្ស​រីត​រាយ​ចំពោះស​ម​ទ្ធិផ​ល​នានាលើគ្រ​ប់វិស័យ​ដែល​ស​ម្រេច​បាន​ក្រោម​ការ​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជានៃការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ​និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​តំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ស​ម្រាប់នីតិកាល​ទី៥នៃរ​ដ្ឋ​ស​ភា។ក្នុង​នោះក​ម្ពុជាយើង​នៅតែធានាបាន​នូវ​ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋ​កិច្ច​ស​ម្រេច​បាន​នូវ​កំណើន​ក្នុង​រ​ង្វ​ង់៧%ប​ន្ត​ទៀត​ដែល​ធ្វើឲ្យ​យើង​ប​ន្ត​ដំណើរ​ទៅមុខ​ប្រ​ក​ប​ដោយ​ក្តីស​ង្ឃឹម​មាន​ភាព​ជឿជាក់ចំពោះអនាគ​ត​រុង​រឿង​រ​ប​ស់មាតុភូមិនិង​ប្រ​ជាជាតិក​ម្ពុជាដោយ​ប​ន្ត​ដំណើរ​លើផ្លូវ​ដ៏ត្រឹម​ត្រូវ​ដូច​ប​ច្ចុប្ប​ន្ន​នេះ។ក្នុង​ខ្លឹម​សារ​នោះដែរ​ក៏បាន​លើក​ពីការ​ជ​ម្រុញ​នូវ​យុទ្ធ​នាការ​ដើមី្ប​ប្រ​យុទ្ធ​និង​ប​ង្រ្កាប​គ្រ​ប់រាល់អំពើប​ទ​ល្មើស​ដោយ​ផ្តោត​សំខាន់លើប​ញ្ហាគ្រឿង​ញៀន​រួម​ទាំង​ការ​ជ​ម្រុញ​ការអនុវ​ត្ត​កំណែទ​ម្រ​ង់រ​ដ្ឋ​ដ៏ស៊ីជ​ម្រៅលើគ្រ​ប់វិស័យ​និង​ការ​ប្រ​ឆាំងអំពើពុក​រ​លួយ​និង​កំណែទ​ម្រ​ង់វិម​ជ្ឈ​ការ​និង​វិស​ហ​ម​ជ្ឈ​ការ​សំដៅប​ង្កើន​ការ​ផ្ទេរ​មុខ​ងារ​និង​ធ​ន​ធាន​នៅថ្នាក់ក្រោម​ជាតិដើមី្ប​ប​ង្ខិត​សេវាសាធារ​ណៈនិង​ការអភិវ​ឌ្ឍ​មូល​ដ្ឋាន​កាន់តែកៀក​ប្រ​ជាជ​ន ។
ក្នុង​ពិធ​ធីប្រារ​ព្ធ​មិទ្ទិញ​នេះមាន​ការ​និម​ន្ត​និង​អញ្ជើញ​ម​ក​ជួប​ជុំគ្នាប្រារ​ព្ធ​ធ្វើមិទ្ទិញអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៣៨ស្មារ​តីថ្ងៃជ័យ​ជំនះ៧ម​ក​រា១៩៧៩-៧ម​ក​រា២០១៧រួម​មាន ពីព្រះស​ង្ឃ​ថ្នាក់ដឹក​នាំម​ន្ត្រីរាជ​ការ​លោក​គ្រូអ្ន​ក​គ្រូក្រុម​យុវ​ជ​ន​កាយ​រិទ្ធ​យុវ​ជ​ន​កាក​បាទ​ក្រ​ហ​ម​សិស្ស​និសិ្ស​ត​គ​រុសិស្ស​ក​ម្លាំង​ប្រ​ដាប់អាវុធ​និង​ប្រ​ជាព​ល​រ​ដ្ឋ ប្រ​មាណ​ជាង៤ពាន់៧៨៨នាក់៕
                                                                                             

                     
                                                                         

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ