ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ស​ក​ម្ម​ភាព​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប
នាយកដ្ឋានព័ត៌មាន(១)
634
313
នៅរ​ដ្ឋ​បាល​សាលាខេត្ត​សៀម​រាប រ​សៀល​ថ្ងៃទី០៤ ខែ ម​ក​រា ឆ្នាំ២០១៦ មាន​ធ្វើការ​ប្រ​ជុំបូក ស​រុប​ស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន ដើមី្ប​ត្រួត​ពិនិត្យ និង គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាប្រ​ចាំឆ្នាំ២០១៦ និង ទិស​ដៅអនុវ​ត្ត​ប​ន្ត ឆ្នាំ២០១៧  ក្រោមអធិប​តីភាពឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប ។
មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនោះ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ធ្វើការ​ងារ​ណែនាំ ដ​ល់ប​ណ្តាឯកឧត្ត​ម លោក​ជំទាវ ជាប្រ​ធាន អនុប្រ​ធាន​ក្រុម​ការ​ងារ​ជាតិចុះមូល​ដ្ឋាន​ក្រុង ស្រុក​ទាំង ១២ រ​ប​ស់ខេត្ត​សៀម​រាប ដើមី្ប​ធ្វើសេច​ក្តី រាយ​ការ​ណ៍អំពីល​ទ្ធ​ផ​ល  ស​ក​ម្ម​ភាព​ការ​ងារ ដែល​បានអនុវ​ត្ត​ក្នុង​ឆ្នាំ២០១៦  ព្រ​ម​ទាំង​ប​ញ្ហាប្រ​ឈ​ម ដើមី្ប​រ​ក​នូវ​នីតិវិធីដោះ ស្រាយឲ្យ​បាន​ចំនូវ​រាល់ប​ញ្ហាទាំង​នោះឲ្យ​មាន​ប្រ​សិទ្ធ​ភាព ។
ក្នុង​នោះដែរឯ.ឧ ឃឹម ប៊ុន​សុង អភិបាល​នៃគ​ណៈអភិបាល​ខេត្ត និង​ជាអនុប្រ​ធាន អចិន្ត្រៃយ៍ក្រុម​ការ​ងារ​ថ្នាក់ជាតិ ក៏បាន​ធ្វើសេច​ក្តីរាយ​ការ​ណ៍ អំពីល​ទ្ធ​ផ​ល​ដែល​បានអនុវ​ត្ត​ការ​ងារ​រ​ប​ស់ក្រុម​ការ​ងារ និង ប​ញ្ហាប្រ​ឈ​ម ព្រ​ម​ទាំង​លើក​នូវ សំណូម​ព​រ​មួយ​ចំនួន ដ​ល់ក្រុម​ការ​ងារ​ថ្នាក់ជាតិ ក្នុង​ការ​ដាក់ ប្រ​តិទិន​ការ​ងារ រ​ប​ស់ខ្លួន ចុះមូល​ដ្ឋាន និង​បាន​លើក​នូវ​ទិស​ដៅ ដែល​ត្រូវអនុវ​ត្ត​ប​ន្ត​នៅឆ្នាំប​ន្ទាប់ផ​ង​ដែរ ។
ប​ន្ត​ម​កឯកឧត្ត​ម លោក​ជំទាវ លោក លោក​ស្រី ដែល​ជាប្រ​ធាន អនុប្រ​ធាន​ក្រុម​ការ​ងារ ថ្នាក់ជាតិចុះមូល​ដ្ឋាន​ក្រុង ស្រុក បាន​រាយ​ការ​ណ៍អំពីល​ទ្ធ​ផ​ល ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់ក្រុម​ដែលអនុវ​ត្ត​បាន ក្នុង​ឆ្នាំ ២០១៦ ដោយ​បាន​លើក​នូវ​ប​ញ្ហា មួយ​ចំនួន​ដែល​ប្រ​ជាព​ល​រ​ដ្ឋ​បាន​លើក​ឡើង ព្រ​ម​ទាំង​សំណូម​ព​រ​មួយ​ចំនួន ដោយ​ផ្តោត​លើប​ញ្ហា វិវាទ​ដីធ្លី ទីតាំង​ចាក់ស​ម្រាម , អគ្គិស​នី , ធារាសាស្ត្រ , សេវាសាធារ​ណៈ ,ការ​ផ្ត​ល់អត្ត ស​ញ្ញាណ​ប័ណ្ណ​មាន​ការ​យឺត​យ៉ាវ , ការ​សុំសាង​ស​ង់ផ្លូវ ឡើង​ខ្ន​ង​ភ្នំគូលែន និង ចុះទៅស្រុក​ស្វាយ​លើ , ប​ញ្ហាផាស៊ីផ្សារ , និង ពីត​ម្លៃប្រើប្រាស់អគ្គិស​នី ព្រៃឈើស​ហ​គ​ម​ន៍ និង អាជ្ញាធ​រអប្ស​រាជាដើម ។
ប​ន្ទាប់ពីធ្វើកិច្ច​ពិភាក្សាយ៉ាង​ស៊ីជ​ម្រៅ ទៅលើការ​ងារ គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា និង ឆ្ល​ង​តាម​សេច​ក្តី រាយ​ការ​ណ៍ រ​ប​ស់អាជ្ញាធ​រ​ខេត្ត និង ប្រ​ធាន អនុប្រ​ធាន ក្រុម​ការ​ងារ​ថ្នាក់ជាតិរួច​ម​ក ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ធ្វើការ​កោត​ស​រ​សើរ​ពីកិច្ច​ខិត​ខំប្រឹង​ប្រែង រ​ប​ស់ ឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីជាស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ក៏ដូច​ជាអាជ្ញាធ​រ​មូល​ដ្ឋាន ដែល​បានអនុវ​ត្ត ការ​ងារ​ក​ន្ល​ង​ម​ក ហើយ​បាន​ទ​ទួល​ល​ទ្ធ​ផ​ល​ជាទីមោទ​នៈបំផុត ។ ក្នុង​នោះដែរឯ.ឧ ទៀ បាញ់ ក៏បាន​ធ្វើកា រ​បូក​ស​រុប​នូវ​ល​ទ្ធ​ផ​ល​នៃកិច្ច​ប្រ​ជុំប្រ​ចាំឆ្នាំ២០១៦នេះ ទៅលើទ​ម្រ​ង់រ​បាយ​ការ​ណ៍ ដែល​ជាក​ញ្ច​ក់ ឆ្លុះប​ញ្ចាំង​ទៅលើក​ញ្ច​ប់នៃផ្នែក​នីមួយៗ ដែល​ក្រុម​លេខាធិការ​ដ្ឋាន​បាន​រៀប​ចំ និង ការ​ប្រ​មូល​ផ្តុំប​ញ្ហាដែល មាន​ការ​ពាក់ព័ន្ធ និង ស្នើសុំជាគោល​ការ​ណ៍ទៅស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ប្រ​ជុំជាមួយ​រ​ដ្ឋ​ម​ន្ត្រីគ្រ​ប់ក្រ​សួង ដើមី្ប​ធ្វើការ​ដោះស្រាយ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ធ្វើការ​ប​ញ្ជាក់ផ​ង​ដែរ អំពីប​ញ្ហា គុណ​ភាព​សេវាសាធារ​ណៈ និង ​រាល់សំណូម​ព​រ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ដែល​នៅសេស​ស​ល់ និង មិន​ទាន់បាន ធ្វើការ​ដោះស្រាយ​នោះ ត្រូវ​ធ្វើការ​ដោះស្រាយ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ប​ន្ត ឲ្យ​បាន​ច​ប់ស​ព្វ​គ្រ​ប់នៅឆ្នាំ២០១៧ ។ ក្នុង​កិច្ច​ប្រ​ជុំនោះក៏បាន​ផ្តោត​យ៉ាង​សំខាន់ចំពោះ ការ​ជ​ម្រុញ​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ ទៅត្រួត​ពិនិត្យ​ប​ញ្ជីឈ្មោះបោះឆ្នោត និង ត្រូវ​ទៅចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ ស​ង្កាត់ និង ធ្វើការ​ចូល​រួម​ផ្ស​ព្វ​ផ្សាយ នូវ យុទ្ធ​នាការ​រ​យៈពេល៦ខែ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក្នុង​ការ​ប​ង្រ្កាប​ប​ទ​ល្មើស​គ្រឿង ញៀន និង ប​ទ​ល្មើស​នេសាទ រួម​ទាំង អនុវ​ត្តឲ្យ​បាន​ជាប្រ​ចាំនូវ​គោល​ន​យោបាយ ភូមិឃុំមាន​សុវ​ត្ថិភាព និង រួម​គ្នាប​ន្ត​នូវ ប្រ​ពៃណីចែក រំលែក​ផ​ង​ដែរ ។  ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​ផ្តាំផ្ញើដ​ល់ស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ខេត្ត​ទាំងអស់  ត្រូវ​ប​ង្កើន​ការ​យ​ក​ចិត្ត ក្នុង​ការ​បំពេញ​ភារ​កិច្ច​រ​ប​ស់ខ្លួន ការ​ប​ម្រើនូវ​រាល់ សំណូម​ព​រ​ត​ម្រូវ ការ​ចាំបាច់រ​ប​ស់ប្រ​ជាជ​ន​នៅតាម​មូល​ដ្ឋាន ដែល ជាក​ម្លាំង​ច​ល​ក​រ​ជ​ម្រុញឲ្យ​ការអភិវ​ឌ្ឍ​តាម​បែប​ប្រ​ជាធិប​តេយ្យ នៅថ្នាក់ក្រោម​ជាតិកាន់តែមាន​ល្បឿន​ទៅមុខ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ