ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម General.Fan Chenlong និង​ទ​ស្ស​នាក​ង​ព​ល​តូច​ទ័ព​ពិសេស​ក្រុង​ថៃអាន
នាយកដ្ឋានព័ត៌មាន(១)
600
290
    ក្នុងអំឡុង​ពេល​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​រ​យះពេល០៥ថ្ងៃនៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ប​ន្ទាប់ពីបាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​រួច​ម​ក​នៅរ​សៀល​ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ជាមួយឯកឧត្ត​មឧត្ត​ម​សេនីយ៍ហ្វាន់.ចាន់ឡុង អនុប្រ​ធាន​គ​ណៈក​ម្ម​ការ​យោធាក្លឹប​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិចិន ។
    នៅក្នុង​ជំនួប​នោះឯកឧត្ត​ម​ហ្វាន់.ចាន់ឡុង​បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដែល​បានអញ្ជើញ​ម​ក​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​និង​ចូល​រួម​កិច្ច​ប្រ​ជុំស៊ាង​សាង​លើក​ទី៧នៅទីក្រុង​ប៉េកាំង ។
    ឯកឧត្ត​ម​ហ្វាន់.ចាន់ឡុង​បាន​ស​ម្តែង​ការ​គាំទ្រ​និងឯក​ភាព​ចំពោះស​ន្ទ​រ​ក​ថារ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ដែល​បាន​ថ្លែង​ក្នុង​វេទិការ​ស៊ាង​សាន​លើក​ទី៧ ដែល​មាន​ខ្លឹម​សារ​ប្រ​ក​ប​ដោយអត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាមិត្ត​ភាព​ចិន​និង​ក​ម្ពុជាគឺមាន​តាំង​ពីយូរ​ល​ង់ណាស់ម​ក​ហើយ ហើយ​ចិន​បាន​ចាត់ទុក​ក​ម្ពុជាជាប្រ​ទេស​ជិត​ខាង​ល្អ​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន​មាន​ម​នោស​ញ្ចេត​នាយ៉ាង​ជ្រាល​ជ្រៅជាមួយ​គ្នាហើយ​ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និត​រ​វាង​ចិន និង​ក​ម្ពុជាត្រូវ​បាន​ប​ង្កើត​ឡើង​ដោយ​ព្រះប​រ​ម​រ​ត​ន​កោដ្ឋ ព្រះក​រុណា ព្រះបាទ​ស​ម្តេច​ន​រោត្ត​ម សីហ​នុ។ឯកឧត្ត​ម​បាន​ប​ន្ត​ថាក្រោម​ការ​ដឹក​នាំរ​ប​ស់ប្រ មុខ​ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំង​ពីរ​បាន​ជ​ម្រុញឲ្យ​ទំនាក់ទំន​ង​នៃក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន មាន​ការ​រីក​ច​ម្រើន​ទៅមុខ​យ៉ាង​ឆាប់រ​ហ័ស ។
    ឯកឧត្ត​ម​ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក​ច​ម្រើន​លើជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ក​ម្ពុជានឹង​ដំណើរ​វិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ទៅមុខ​រ​ប​ស់ប្រ​ទេស​ក​ម្ពុជា ដោយ​ក្នុង​នោះឯកឧត្ត​ម​ស​ង្ឃឹម​ថាព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​នឹង​នាំម​ក​នូវ​សុខ​ស​ន្តិភាព​និង​សេដ្ឋ​កិច្ច​រីក​ច​ម្រើន​ទៅថ្ងៃអនាគ​ត់។
    មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម​ទៀ.បាញ់ ​បាន​លើក​ឡើង​ពីទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យ៉ាង​ជិត​ស្និត​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន​ក្នុង​នោះទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាយ៉ាង​ល្អប្រ​សើរ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​ប​ញ្ជាក់ថាក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​នាពេល​នេះ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​និង​ចួល​រួមអបអរ​សាទ​រ​ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​រ​ដ្ឋ​រ​ប​ស់ប្រ​ធានាធីប​តីចិន​ទៅកាន់ប្រ​ទេស​ក​ម្ពុជា។ ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​ជ​ម្រាប​ជូន​ពីស​ភាព​ការ​ណ៍ចិន​ក្នុង​ផ្នែក​ន​យោបាយ​ស​ន្តិសុខ​សេដ្ឋ​កិច្ច​នៅក្នុង​ប្រ​ទេស​ក​ម្ពុជាដោយឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា ព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន សែន បាន​ខិត​ខំដឹក​នាំធ្វើឲ្យ​ប្រ​ទេស​ក​ម្ពុជាទ​ទួល​បាន​នូវ​ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍។ ដោយ​ឡែក ខ.ភ.ម ក៏ដូច​ជាក​ង​ន​គ​រ​បាល​ជាតិបាន​គោរ​ព​និងអនុវ​ត្ត​យ៉ាង​ម៉ឹង​ម៉ាត់នូវ​រាល់ប​ទ​ប​ញ្ជារ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​ក្នុង​ការ​ទ​ប់ស្កាត់រាល់អំពើញុះញ​ង់ប​ង្កអស្ថេរ​ភាព មិនអោយ​កើត​មាន​ឡើង​ជាដាច់ខាត​នៅក​ម្ពុជា។
    ប​ន្ទាប់ម​ក​នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ជៀង.អំរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សូភាអគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.ម​និង​ជាមេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោកឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ឥត.សារ៉ាត់អគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.មឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ណឹម.សុវ​ត្ថិអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេសឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ចៅ.ភិរុណអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេសឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សំ.សំណាងអគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ត​ភារ​ហិរ​ញ​វ​ត្ថុឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សាវ៉នអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ព្រ​ម​ទាំង​ស​មាជិក​ប្រ​តិភូអម​ដំណើរ​ទាំងអស់បាន​ធ្វើដំណើរ​តាម​រ​ថ​ភ្លើង​ល្បឿន​លឿន​ទៅធ្វើទ​ស្ស​ន​កិច្ច​នៅក​ង​ព​ល​ទ័ព​ពិសេស​នៃក​ង​សេនាប​តីក្រុង​លេខ២៦ ក​ង​ទ័ព​ជើង​គោក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ស្ថិត​នៅក្រុង​ថៃអាន​ខេត្ត​សាន​ទុង​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន។
    ពេលអញ្ជើញ​ទៅដ​ល់ក​ង​ព​ល​តូច​ទ័ព​ពិសេស​នៃក្រុង​ថៃអានឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ព្រ​ម​ទាំង​គ​ណៈប្រ​តិភូទាំងអស់បាន​ទ​ស្ស​នាការ​ប​ង្ហាញ​ក្បាច់គុណ​ដែល​ស​ម្តែង ដោយ​ក​ង​ក​ម្លាំង​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ក្រុម​លេខ២៦ក​ង​ទ័ព​ជើង​គោក​ដែល​រួម​មាន​ក្បាច់គុណ​ដាវ​ក្បាច់គុណ​សាវ​លីញ​ដោយ​ប្រើរំពាត់ដំប​ង​កាំបិត​ធំក្បាច់គុណ​ដេក​នៅលើដី ក្បាច់គុណ​ខ្ទួយ​និង​ក្បាច់គុណ​ក​ន្តូប​សេះ។គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ ក​ម្ពុជាក៏បាន​ទ​ស្ស​នាផ​ង​ដែរអំពីការ​ហ្វឹក​ហ្វឺន​បាញ់ឆ្ល​ង​កាត់ឧប​ស​គ្គ សំរូត​ចុះខ្សែពួរ​ដោយ​ប្រើប្រាស់កាំភ្លើង​ស្វ័យ​ប្រ​វ​ត្តិការ​បាញ់ត​ម្រ​ង់គោល​ដៅចំងាយ200 ម៉ែត្រ​ការ​បាញ់ឆ្ល​ង​កាត់ប​ណ្តាញ​ខ្សែដែក​ឆ្ល​ង​បំព​ង់ឆ្ល​ង​កាត់ជ​ញ្ជាំង​ទាប​ខ្ព​ស់ ក្នុង​គោល​ដៅដែល​មាន​ច​ម្ងាយ​ពី30ទៅ70ម៉ែត្រ​ក្រៅពីនេះក​ង​ក​ម្លាំង​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ក៏បាន​ស​ម្តែង​ជូន​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទ​ស្ស​នាផ​ង​ដែរ​នូវ​ការ​ហ្វឹក​ហ្វឺន បាញ់អាវុធ​ប្រ​ភេទ​ស្នាយ​ភ័រ(snipen)7.62mmចំងាយ200ម៉ែត្រ​បាញ់សំដៅឧក្រិដ្ឋ​ជ​ន​ចាប់ជំរិត​ដែល​មានអាវុធ​នៅនឹង​ខ្លួន និង​ការ​បាញ់កំទេច​គោល​ដៅរ​ប​ស់ស​ត្រូវ​ដែល​ប្រើប្រាស់កែវ​យឺត​ច​ង្កៀង​និង​កែវ​យឺត​ឆ្លុះចេញ​ពីក្នុង​ទឹក។ប្រ​តិភូក៏បាន​ទ​ស្ស​នាផ​ង​ដែរ​នូវ​ការ​ហ្វឹក​ហ្វឺន​ឡើង​ជ​ញ្ជាំង ការ​ស​ម្រូត​ចុះពីលើជ​ញ្ជាំង​ចូល​ក្នុង​ប​ន្ទ​ប់។រាល់ស​ក​ម្ម​ភាព​ដែល​ក​ង​ទ័ព​ពិសេស​បាន​ស​ម្តែង​ជូន​ប្រ​តិភូទ​ស្ស​នានាពេល​នេះមាន​ភាព​ស​ក​ម្ម​រ​ស់រ​វើក និង​ស​ម្រេច​បាន​គ្រ​ប់គោល​ដៅដែល​បាន​កំណ​ត់។មាន​ប្រ​សាស​ន៍នៅក្នុងឪកាសអញ្ជើញ​ទ​ស្ស​នាការ​ហ្វឹក​ហ្វឺន ស​ក​ម្ម​ភាព​ស​ម្តែង​រ​ប​ស់ក​ង​ក​ម្លាំង​ក​ង​ព​ល​ទ័ព​ពិសេស​នៅទីក្រុង​ថៃអាន​នាពេល​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​វាយ​ត​ម្លៃខ្ព​ស់ ចំពោះកាយ​វិការ​ស​ម្តែង​ដ៏អង់អាច​ក្លាហាន​រ​ប​ស់ក​ង​ក​ម្លាំង​ពិសេស​ដែល​ស​ក​ម្ម​ភាព​ទាំង​នេះបាន​ប​ង្ហាញ​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​រៀន​សូត្រ​ហ្វឹក​ហាត់យ៉ាង​ស្ទាត់ជំនាញ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ