ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ អនុញ្ញាតិឲអនុព័ន្ធ​យោធាថៃអាណ​ត្តិថ្មីចាស់ចូល​ជួប​ស​ម្តែង​ការ​គួស​ម​និង​ជ​ម្រាប​លា
នាយកដ្ឋានព័ត៌មាន(១)
596
287
នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិនាថ្ងៃទី០៥ខែតុលាឆ្នាំ២០១៦ឯកឧត្ត​ម នាយឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបានអនុញ្ញាតិឲឯកឧត្ត​ម​នុត តាវុធ ផូទីសារ៉ូ ឯកអគ្គ​រាជ​ទូត​ថៃប្រ​ចាំនៅព្រះរាជាណាច​ក្រ​ក​ម្ពុជាដឹក​នាំអនុព័ន្ធ​យោធាថៃច​ប់អណ​ត្តិ ចូល​ជួប​និង​ជ​ម្រាប​លា និងអនុព័ន្ធ​យោធាថៃតែង​តាំង​ថ្មីចូល​ជួប​ស​ម្តែង​ការ​គួស​ម។នៅក្នុង​ជំនួប​នោះឯកឧត្ត​មឯកអគ្គ​រ​ដ្ឋ​ទូត​ថៃបាន​ជ​ម្រាប​ជូន​ដ​ល់ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ អំពីដំណើរ​ការ​ផ្លាស់ប្តូរ​មុខ​តំណែង​មួយ​ចំនួន​នៅក្នុង​ក​ង​ទ័ព​ភូមិន្ទ​ថៃមាន​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ជើង​ទឹក​ជើងអាកាស ហើយ​ក្នុង​នោះមេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោក​ភូមិន្ទ​ថៃតែង​តាំង​ថ្មី និង​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជានាខែធ្នូឆ្នាំ ២០១៦ខាង​មុខ​នេះឯកឧត្ត​មអគ្គ​រាជ​ទូត​ថៃ ក៏បាន​លើក​ឡើង​ពីទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជិត​ស្និត​រ​វាង​ប្រ​ទេស​ទាំង២ក​ម្ពុជាថៃដែល​រ​ហូត​ម​ក​ដ​ល់ពេល​នេះមាន​ភាព​លេច​ធ្លោយ៉ាង​ខ្លាំង។
មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ថាល​ទ្ធ​ផ​ល​នៃទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ មាន​ភាព​លេច​ធ្លោ ដែល​ប្រ​ទេស​យើង​ទាំង​ពីទ​ទួល​បាន​នៅពេល​នេះក៏មិនអាច​កាត់ ផ្តាច់បាន​ពីកិច្ច​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់ឯកឧត្ត​ម ឯកអគ្គ​រាជ​ទូត​ថៃនិងអនុព័ន្ធ​យោធាថៃ ប្រ​ចាំនៅក​ម្ពុជាដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ក៏សាង​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យ៉ាង​ល្អប្រ​សើរ​ជាប្រ​វ​ត្តិសាស្ត្រ​នាពេល​នេះ។ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ បាន​លើក​ឡើង​ពីដំណើរ​ការ​វិវ​ត្ត​ន៏នៃស្ថាន​ការ​ន​យោបាយ​នៅក្នុង​ប្រ​ទេស​ក​ម្ពុជាដែល​រ​ហូត​ម​ក​ដ​ល់ពេល​នេះក​ម្ពុជាបាន​ខិត​ខំធ្វើឲមាន​ស​ន្តិភាព​ស្ថេរ​ភាព ឲបាន​ល្អប្រ​សើរ​ទ​ប់ស្កាត់ឲបាន​នូវ​រាល់ប​ញ្ហាអស​ន្តិសុខ​បាត់ប​ង់ស​ណ្តាប់ធ្នាប់ស​ង្គ​ម។ក្នុង​នេះដែរ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ត់ថា  ស​ន្តិភាព​មាន​ត​ម្លៃធំធេង​ណាស់សំរាប់ការអភិវ​ឌ្ឍ​ន៏និង​ការ​ចូល​រួម​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ។
ឯកឧត្ត​ម ឯកអគ្គ រ​ដ្ឋ​ទូត​ថៃបាន​ចាត់ទុក​ក​ង​ទ័ព​ដើតួរ​នាទីយ៉ាង​សំខាន់ក្នុង​ការ​រួម​ចំណែក​ធ្វើឲមាន​ស​ន្តិសុខ​ស្ថេរ​ភាព​បាន​ល្អប្រ​សើរ​សំរាប់ការ​ធ្វើវិនិយោគ ទាំង​ក្នុង​ប្រ​ទេស​និង​ក្រៅប្រ​ទេស។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ