ព័ត៌មាន

ប្រ​តិភូវៀត​ណាម ជួប​ស​ម្តែង​ការ​គួរ​ស​ម ឯកឧត្ត​ម ទៀ បាញ់
នាយកដ្ឋានព័ត៌មាន(១)
599
286
ប​ន្ទាប់ពីបានអញ្ជើញ​ម​ក​ដ​ល់ព្រះរាជាណាច​ក្រ​ក​ម្ពុជានៅវេលារ​សៀល​ថ្ងៃទី០៥ខែតុលាឆ្នាំ២០១៦ប្រ​តិភូក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ដឹក​នាំដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ចិន.ដឺនអនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​មឯកឧត្ត​ម​ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ។
    ក្នុង​ជំនួប​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ព្រ​ម​ទាំង​បាន​ចាត់ទុក​ដំណើរ​ទ​ស្ស ន​កិច្ច​ប្រ​តិភូក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​នៅក​ម្ពុជានាំម​ក​នូវ​ការ​រិត​ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​កាន់តែស្អិត​រ​មួត​ថែម​ទៀត។ឯកឧត្ត​ម​ទៀ.បាញ់បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ដ​ល់ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដែល​មាន​ល​ទ្ធ​ភាព​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​ក​សាង​វិស័យ​សេដ្ឋ​កិច្ច​រ​ប​ស់ប្រ​ទេស​វៀត​ណាមឲ្យ​មាន​ការ​រីក​ច​ម្រើន ។
    មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម​ចិន.ដឺនអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ជួយ​ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល​ដ​ល់ក្រុម​ហ៊ុន​វៀត​ណាម​ដែល​បាន​ម​ក​រ​ក​ស៊ីប​ណ្តាក់ទុន​នៅក​ម្ពុជាក៏ដូច​ជាការ​ជួយ​ប​ង្ក​ល​ក្ខ​ណៈឲ្យ​មាន​ការ​រៀប​ចំតាំង​ពិព​ណ៍ពាណិជ្ជ​ក​ម្ម​ទំនិញ​វៀត​ណាម​នៅក​ម្ពុជាដែល​ប្រ​ព្រឹត្តិធ្វើនៅកោះពេជ្រ​ចាប់ពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ឯកឧត្ត​ម​បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ប​ង្ក​ល​ក្ខ​ណៈក្នុង​ការ​ជួយ​ស្វែងអដ្ឋិធាតុក​ង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ដែល​បាន​ព​លីជីវិត​ក្នុង​ស​ម័យ​ស​ង្គ្រាម​នៅក​ម្ពុជាហើយឯកឧត្ត​ម​ក៏បាន​ស្នើសុំឲ្យ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាប​ន្ត​ជួយ​គាំទ្រ​ការ​ស្វែង​រ​កអដ្ឋិធាតុនេះប​ន្ត​ទៀត​ក៏ដួច​ជាការ​ប​ន្ត​គាំទ្រ​ប​ណ្តាក្រុម​ហ៊ុន​វិនិយោគ​ទុន​វៀត​ណាម​នៅក​ម្ពុជាផ​ង​ដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ