ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ.ភួង ស៊ីផាន ប្រជុំជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១
នាយកដ្ឋានព័ត៌មាន(១)
568
facebook
twitter
email
គណៈកម្មាធិការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេសបានប្រជុំពិភាក្សាស្តីពីការជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១ នាយទាហានទ័ពជើងគោក ជំនាន់ទី៩ និងនាយទាហានបន្តវេន ជំនាន់ទី១០ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅរសៀលថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ។
នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានមានឲ្យដឹងថាការជ្រើសរើសសិស្ស និស្សិតចូលរួមបំរើក្នុងក្របខ័ណ្ឌនៃ ខ.ភ.ម ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ក៏ដូចបណ្តាការជ្រើសរើសនៅក្នុងបណ្តាឆ្នាំមុនៗដែរ សម្រាប់វគ្គនាយទាហានសកម្ម ជំនាន់ទី២១ មានចំនួន១២០នាក់, វគ្គនាយទាហានទ័ពជើងគោក ជំនាន់ទី៩ មានចំនួន២៥០នាក់ និងសម្រាប់វគ្គនាយទាហានបន្តវេន ជំនាន់ទី១០ មានចំនួន២៥០នាក់។ សិស្សនិស្សិតទាំងពីរភេទត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដោយមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រប្រហាក់ប្រហែលឡើង ព្រមនិងមានកំពស់១ម៦០ សម្រាប់បុរស និងនារីមានកំពស់ ១ម៥០ ឡើងទៅ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានលើកឡើងថាការជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១ នាយទាហានទ័ពជើងគោក ជំនាន់ទី៩ និងនាយទាហានបន្តវេន ជំនាន់ទី១០នេះ ក្រសួងការពារជាតិមានគោលបំណងសំខាន់ ដោយអនុវត្តតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ក្នុងកិច្ចការកសាងពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដីបានកាន់តែរឹងមាំឡើងថែមទៀត។ ឯ.ឧ អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ពីមួយឆ្នាំទៅមួយឆ្នាំនាយទាហានរបស់យើង មានវ័យកាន់តែចាស់មានអាយុត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់ ដែលទាមទារឲ្យយើងត្រូវកសាងពង្រឹងនូវធនធានមនុស្ស នាយទាហានវ័យក្មេងនៅក្នុងជួរ ខ.ភ.ម ដែលចេញពីសិស្សនិស្សិតរបស់យើង ដើម្បីបន្តវេនចូលរួមក្នុងការការពារជាតិមាតុភូមិ និងអភិវឌ្ឍន៍ជាតិតទៅអនាគត។
ក្នុងនាមប្រធានគណៈកម្មាធិការជ្រើសរើស ឯ.ឧ.ភួង ស៊ីផាន បានជំរុញ និងណែនាំដល់គណៈកម្មាធិការជ្រើសរើស ត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យការជ្រើសរើសសិស្សនាយទាហានសកម្ម ជំនាន់ទី២១ នាយទាហានទ័ពជើងគោក ជំនាន់ទី៩ និងនាយទាហានបន្តវេន ជំនាន់ទី១០នេះទទួលបានគុណភាព និងប្រសិទ្ធិភាពខ្ពស់ តាមផែនការក្រសួងការពារជាតិចង់បាន ។
គួរបញ្ជាក់ថា ការជ្រើសរើសនេះ នឹងធ្វើការចែកពាក្យនឹងទទួលពាក្យសុំចុះឈ្មោះប្រឡងចាប់ផ្តើមពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ) និងនៅមណ្ឌលយោធភូមិភាគទី១, ២, ៣, ៤ និងយោធភូមិភាគទី៥ ។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវចាត់ទុកការហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ចូលជួបសំដែងការគួសម សម្តេចពិជ័យសេនា ទៀ បាញ់
ប្រជុំឆ្លងរបាយការណ៍ ខែវិច្ឆិកា និងទិសដៅ ខែធ្នូ ក្រសួងការពារជាតិ
ឯកឧត្តម មាស សាវ៉ន ប្រារព្ធទិវា ២ ធ្នូ នៅស្រុកវ៉ារិន
ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម ឆ្នាំ២០១៩
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
សេចក្តីប្រកាសជូនដំណឹងស្តីពីជ្រើសនិស្សិត សិស្សទាំងពីប្រភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោគ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមិន និងកាកសំណល់សង្គ្រាម
សារជូនពរ
សារលិខិតចូលរួមរំលែកព្រះមរណទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមព្រះបរមរាជអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជម្រាបជូនលោកជំទាវ សៀង ខាំភៀន...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាបបង្គំទូលថ្វាយព្រះករ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្...
វីដេអូ
កិច្ចសម្ភាសន៏ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល
យោធភូមិភាគទី៤បានហ្វឹកហ្វឺនជំនាញការពារដែនអាកាស
ឯកឧត្តមមាស សាវ៉នបានចុះទៅភូមិស្រែណូយស្រុកវ៉ារិន រំលឹកខួប២ធ្នូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកានិងលើកទិសដៅខែធ្នូស្ថិតក្រោមអធិបតីភាពឯកឧត្តមនាង ផាត
សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញតិអោយអគ្គរាជទូតថ្មីអាឡឺម៉ង់ចូលជួបសំដែងការគួរសម្យ
មរត២ធ្នូ
ក្រុមការងារសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា-វៀតណាម
វៃចាញ់គេហើយមិនព្រមឈប់នៅសុំឡើងវៃទៀត