ព័ត៌មាន

ពិធីផ្ស​ព្វ​ផ្សាយអនុសាស​ន៏ស​ម្តេច​តេជោនិង​ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជា្រ​ប​យេន​ឌ័រ​នៅយោធ​ភូមិភាគ​ទី៣
នាយកដ្ឋានព័ត៌មាន(១)
595
264
ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជា្រ​ប​យេន​ឌ័រ​ក្រ​សួង​ការ​ពារ​ជាតិឆ្នាំ២០១៦-២០២០ព្រ​ម​ទាំងអនុសាស​ន៏ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ច្បាប់ស្ដីពីការ​ទ​ប់ស្កាត់អំពើហឹង្សាក្នុង​គ្រួសារ​ត្រូវ​បាន​ធ្វើការ​ផ្ស​ព្វ​ផ្សាយ​ជូន​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ចំណុះយោធ​ភូមិភាគ​ទី៣ដោយ​លោក​ជំទាវ​ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ។
សុន្ទ​រ​ក​ថាស្វាគ​ម​ន៏រ​ប​ស់ឯ.ឧឧ/ឯក យឿង សុខុន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​និង​ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣បាន​លើក​ឡើងអំពីស្នាដៃរ​ប​ស់យោធ​ភូមិភាគ​ទី៣ដែល​បានអនុវ​ត្ត​ភារ​កិច្ច​ក​ន្ល​ង​ម​កអង្គ​ភាព​មាន​ភារ​កិច្ច​ការ​ពារ​ព្រំដែន,ការ​ងារ​ហ្វឹក​ហ្វឺន,ការ​ងារ​ក​សាងអង្គ​ភាព,ប​ង្ក​ប​ង្កើន​ផ​ល.ចិញ្ចឹម​ស​ត្វ​និង​ការ​ងារអប់រំចិត្ត​សាស្ត្រ,ពិសេស​ការ​ងារ​ចាត់តាំងឲ្យ​មាន​ក្រុម​យេន​ឌ័រ​តាម​ប​ណ្តាក​ងឯក​ភាព​ចំណុះជាដើម ។
ថ្លែង​ទៅកាន់អង្គ​ពិធីក្នុងឱកាស​នោះលោក​ជំទាវ ដាំ ដារីនីបានឲ្យ​ដឹង​ថា៖ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំផែន​ការ​យុទ្ធ​សាស្រ្ត​ប​ញ្រ្ជាប​យេន​ឌ័រ ឆ្នាំ២០១៦.២០២០រ​ប​ស់ ខ្លួន​ដើម្បីធ្វើការអនុវ​ត្តឲ្យ​មាន​ការ​រៀប​ចំប​ង្កើតឲ្យ​មាន​ប​ណ្ដាញ​ក្រុម​ការ​ងារ​យេន​ឌ័រ​នៅតាម​ប​ណ្ដាក​ងឯក​ភាព​នីមួយៗនិង​នៅតាម​ប​ណ្ដាយោធ​ភូមិភាគ​ទូទាំង​ខ.ភ.ម។ផែន​ការ​ក៏មាន​បំណ​ង​ប​ង្កើន​ការ​យ​ល់ដឹងអំពីទ​ស្ស​នៈយេន​ឌ័រ​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ទាំង២ភេទ,ប​ង្កើន​ប​រិមាណ​និង​គុណ​ភាព​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ដែល​ជានារី។ផ្ដ​ល់ឱកាស​និង​ជំរុញ​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​ជានារីក្នុង​ការ​ទ​ទួល​បាន​តួនាទីធ្វើសេច​ក្ដីសំរេច​នានាលើការ​ងារ​ក​ង​ទ័ព,ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់គ្រួសារ​យោធិន​ព​លីពិការ​និង​យោធិន​មុន​ចូល​និវ​ត្ត​ន៏និង​ត្រូវ​ត្រួត​ពិនិត្យ​វាយ​តំលៃការអនុវ​ត្ត​ន៏ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជ្រាប​យេន​ឌ័រ ។
ចំពោះអនុសាស​ន៏ដ៏ខ្ព​ង់ខ្ព​ស់ទាំង១២ចំណុច​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាលោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​បាន​លើក​ឡើង​ថា៖ស​ម្តេច​បាន​ណែនាំឲ្យ​ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីគ្រ​ប់ក្រ​សួង​ស្ថាប័ន​និងអជ្ញាធ​រ​ដែន​ដីប​ន្តអនុវ​ត្ត​នូវអនុសាស​ន៏១១ចំណុច​ដើម្បីព​ង្រឹង​ការអនុវ​ត្ត​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​ឆ្នាំ២០១៦រ​ប​ស់ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​កាន់ល្អប្រ​សើរ​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់។អនុសាស​ន៏ រួម​មាន៖ការ​លុប​បំបាត់នូវ​រាល់ទំរ​ង់នៃការ​រើសអើង​និងឧប​ស​គ្គ​រារាំង​ក្នុង​ការ​បំពេញ​តួនាទីរ​ប​ស់ស្ត្រី,ត្រូវ​រៀប​ចំឲ្យ​មាន​វ​គ្គ​ប​ណ្ដុះប​ណ្ដាល​ជំនាញ​ប​ច្ចេក​ទេស​សំរាប់ថ្នាក់ដឹក​នាំនារី,ត្រូវ​ស្វែង​យ​ល់អំពីស្ថាន​ភាព​សេដ្ឋ​កិច្ច,ប​ង្កើន​ច្បាប់ជួញ​ដូរ​ផ្លូវ​ភេទ,ត្រូវ​គ្រ​ប់គ្រ​ងឲ្យ​បាន​នូវ​ក្រុម​ហ៊ុន​ដែល​ប​ញ្ជូន​ព​ល​ការ​នីទៅធ្វើការ​ប្រ​ទេស​ក្រៅ,ប​ង្កើន​គំរោង​ជួយអភិវ​ឌ្ឍ​ន៏ជ​ន​ពិការ​ជាពិសេស​ស្រ្តីនិង​កុមារ,រ​ក្សាប្រ​ពៃណីកាងារ​វ​ប្ប​ធ​ម៌ចំពោះស្ត្រី,ដោះស្រាយ​ចំពោះនិស្សិត​នារីដោយ​ស្រាវ​ជ្រាវ​រាល់ស្ថាន​ភាព​លំបាក​និង​ស្ត្រីត្រូវ​ទ​ទួល​បាន​ផ​ល​ប្រ​យោជ​ន៏ស្មើនឹង​បុរ​ស​ដែរ។ចុង​ក្រោយ​លោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​ក៏បានអំពាវ​នាវ​ដ​ល់ប​ណ្តាគ្រ​ប់ក​ងឯក​ភាព​ត្រូវ​ព​ង្រឹង​និង​យ​ក​ចិត្ត​ទុក​ដាក់លើតួនាទីស្ត្រីជាក​ង​ទ័ព​និង​គ្រួសារ​ក​ង​ទ័ព​ដែល​ជាស្ត្រីផ​ង​ដែរ  ។
ប​ន្ទាប់ម​ក​ប្រ​តិភូក្រុម​ការ​ងារ​យេន​ឌ័រ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិក៏បានអញ្ជើញ​ទៅដាំកូន​ឈើទុក​ជាអនុស្សាវ​រីយ៏និង​សួរ​សុខ​ទុក្ខ​គ្រួសារ​យោធិន​ចំនួន១០គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវ​ភាព​និង​នាំយ​កអំណោយ​ទៅចែក​ជូន​ផ​ង​ដែរ។អំណោយ​ទាំង​នោះគឺក្នុង១គ្រួសារ​ទ​ទួល​បាន៖អង្ក​រ​ចំនួន២២គីឡូទឹក​ត្រី១យួរ,ទឹក​ស៊ីអ៊ីវ១យួរ,មី១កេះ,ត្រីខ១យួរ,ស្ក​ស​រ,អំបិល,ប៊ីចេង១គីឡូ,ទឹក​សុទ្ធ១កេះនិង​ថ​វិការ១០ម៉ឺន​រៀល៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ