ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ នាង ផាត ជួបអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន
នាយកដ្ឋានព័ត៌មាន(១)
619
facebook
twitter
email
ក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភក្សាការងារជាមួយឯ.ឧនាយឧត្តមសេនីយ៏នាង.ផាតរដ្ឋលេខាធិការក្រសួងការពារជាតិកាលពីរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៦ ឯ.ឧរ៉ូម៉ា.ណាបេអនុរដ្ឋមន្រ្តីការពារជាតិជប៉ុនទទួលបន្ទុកការបរទេសនិងប្រតិភូបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជាដែលបានយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូឯ.ឧក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ។
ឯ.ឧរ៉ូម៉ាណាបេបានជំរាបដល់ឯ.ឧរដ្ឋលេខាធិការថា៖ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូឯឧនាពេលនេះគឺនាំមកនាំមកនូវការពង្រឹងនិងពង្រីកសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២កម្ពុជា.ជប៉ុនអោយកាន់តែរឹងមាំថែមទៀត។ឯ.ឧបានជំរាបទៀតថា៖នាខែកញ្ញាខាងមុខកិច្ចប្រជុំប្រចាំឆ្នាំរវាងអនុរដ្ឋមន្ត្រីការពារជាតិជប៉ុននឹងអនុរដ្ឋមន្ត្រីការពារជាតិអាស៊ានគឺភាគីជប៉ុននឹងត្រៀមនូវទស្សនទានមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពនៅក្នុងតំបន់រវាងជប៉ុន.អាស៊ានដើម្បីឲ្យភាគីទាំងអស់ចូលរួមក្នុងការពិភក្សាគ្នាស្វែងរកយន្តការរួមមួយសំរាប់ដាក់ជូនឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជប៉ុននឹងរដ្ឋមន្ត្រីការពារជាតិអាស៊ានធ្វើការសំរេច។ឯ.ឧបានបន្តទៀតថា៖កិច្ចការពារជាតិរបស់ប្រទេសជប៉ុនគឺចាំបាច់ណាស់ត្រូវមានការគាំទ្រពីបណ្តាប្រទេសនានាពិសេសពីបណ្តាប្រទេសក្នុងតំបន់និងអាស៊ានដោយបច្ចុប្បន្នមានការគំរាមកំហែងពីការសាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងជំលោះប្រជុំកោះជាមួយនឹងប្រទេសចិនហើយជាពិសេសបញ្ហាសមុទ្រចិនខាងត្បូងរវាងប្រទេសចិនជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនហើយមានការរំលោភច្បាប់សមុទ្រនិងច្បាប់អាកាសទៀតផង។
មានប្រសាសន៏ឆ្លើយតបក្នុងឱកាសនោះឯ.ឧនាយឧត្តមសេនីយ៏នាងផាតបានឯកភាពលើទស្សនទានរបស់ភាគីជប៉ុនរាល់ការប្រឈមចំពោះមុខពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ាននាពេលបច្ចុប្បន្ននេះ។ឯ.ឧក៏បានបញ្ជាក់ដែរថា៖ចំពោះបញ្ហាភេរវកម្មក្នុងតំបន់ក៏ជាបញ្ហាធ្ងន់ធ្ងរផងដែរហើយកម្ពុជាក៏មិនគាំទ្រដល់ការសាកល្បងអាវុធរបស់កូរ៉េខាងជើងឡើយ។ចំពោះបញ្ហាជំលោះប្រជុំកោះចិននឹងជប៉ុនគឺកម្ពុជាគាំទ្រឲ្យមានការចរចាដោយសន្តិវិធីដោយឡែកបញ្ហាសមុទ្រចិនខាងត្បូងនៅតែមានការស្មុគ្រស្មាញទាំងនេះហើយដែលនាំឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកន្លងមកនៅទីក្រុង
វៀងច័ន្ទពុំអាចឈានទៅដល់ការចេញសេចក្តីសំរេចរួមណាមួយបានឡើយ។ឯ.ឧ រដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិជប៉ុនផងដែរដែលកន្លងមកជប៉ុនបានជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជាឲ្យទទួលបានជោគជ័យល្អក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ
មិនត្រឹមតែជួយលើការបណ្តុះបណ្តាលធនធានមនុស្សប៉ុណ្ណោះទេជប៉ុនក៏បានជួយជាសំភារៈនិងបច្ចេកទេសថែមទៀតផង ។
អត្ថបទថ្មីៗ
ឯកឧត្តម លី កុសល ផ្សព្វផ្សាយប្រកាសបែងចែកថវិកា ឆ្នាំ២០២១
ផ្ទះចំនួន ៨ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ ស្រុករមាសហែក
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអប់រំ និងនិតិស្តីពីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១!
កិច្ចប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យលើកិច្ចការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងរបបសន្តិសុខសង្គម សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ
សេចក្តីប្រកាស
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សេចក្តីជូនព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ...
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ សម្ត...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបី ភ្នំ១៩០ កំពង់ស្រឡៅស្រុកជាំក្សាន្តខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបីព្រំប្រទល់កម្ពុជាឡាវនិងតំបន់ប្រវត្តិសាស្ត្រយោធាខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះតំបន់ប្រវត្តិសាស្ត្រយោធា៥មករានិងបុស្សស្បូវជាំតែខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រៀមរៀបចំប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានADMM